ភាគទី57:ការពិតដ៏សែនឈឺចាប់?

267 37 23
                                    

នាថ្ងៃបន្ទាប់បង្ហាញឲ្យឃើញថាវីនទើបតែក្រោកពីដំណេក គេបើកភ្នែកមកមួយៗហាក់ដូចជាដេកមិនឆ្អែតសោះ សម្រាប់គេ ទាំងដែលគ្រប់គ្នាភ្ញាក់អស់ទៅហើយ ។ ម៉ាវីនពត់ពេនខ្លួនបន្តិចមុននឹងចាប់ផ្ដើមសម្លឹងមើលនាឡិកាលើតុដើម្បីមើលម៉ោង

« 7:15 am ???? »ពុទ្ធោ!ម៉ោង7:15នាទីបាត់ទៅហើយ??

« ម៉េចក៏ខ្ញុំគេងយូរយ៉ាងនេះ!!! ចប់ហើយ!! »វីនប្រញាប់ប្រញាល់ទៅលុបលាងមុខមាត់រួចចុះទៅខាងក្រោមមើលសភាពការណ៍សិនព្រោ រាល់ដងធ្លាប់តែឡើងតាំងពីក្បាលព្រលឹមរៀបចំផ្ទះ រៀបចំបាយទឹក តែថ្ងៃនេះគេហាក់គេងលក់យូរជាងរាល់ដង.....។
ទម្រាំរួចរាល់ចំពោះខ្លួនឯង ពេលនេះវីនបានចុះមកខាងក្រោមហើយតែ ផ្ទះស្ងាត់ខ្លាំងណាស់ បាត់មនុស្សអស់រលីង...

« វី... »ក្រលេកឃើញប្អូនភ្លាមរហ័សហៅភ្លែតហើយដើរទៅរកប្អូន

« វី... »

« អ៎! បងវីន ភ្ញាក់ហើយអ្ហេស?? »

« គ្រប់គ្នាទៅធ្វើការអស់ហើយឬ បងគេងយូរពេកថ្ងៃហ្នឹង បានអ្នកណាជួយធ្វើអាហារពេលព្រឹកអូនទៅ?? »

« ចៅហ្វាយអ្នកធ្វើ!! »

« អ្ហា៎?? »

« បងភ្លេចហើយឬយប់មិញយូហានប្រាប់ថាយ៉ាងម៉េច?? ពេលនេះគ្រប់គ្នាទៅកំពង់អស់ហើយ ចៅហ្វាយជាអ្នកធ្វើអាហារពេលព្រឹកសម្រាប់ពួកយើង »ឮប្អូននិយាយបែបនេះទើបគេចាប់ផ្ដើមចាប់អារម្មណ៍វិញចំពោះរឿងដែលយ៉ុនហូនាំទំនិញទៅ...គេទៅទាំងបែបនេះ?? ទៅដោយមិនប្រាប់សោះហ្អេស???
នៅឯកំពង់ កំពុងតែញាប់ដៃញាប់ជើងក្នុងការជញ្ជូនទំនិញដែលរៀបចំមិនទាន់រួចដាក់លើកប៉ាល់ឲ្យឆាប់រួចរាល់ ព្រមទាំងចាត់គ្នាឲ្យពិនិត្យឲ្យបានដិតដល់ផងដែរ មានបញ្ហាលើកមុនគេខាតអស់ច្រើនណាស់ លើកនេះមិនអាចមានរឿងទៀតនោះទេ

« យ៉ាងម៉េចហើយ?? »

« រកដេស៊ុងមិនឃើញ ឬមួយក៏គេ...??? »

« មិនអាចទេ យើងជឿលើគេ...ទៅធ្វើការបន្តចុះ! »

« បាទ !! »យូហានក៏បន្តទៅធ្វើការគេទៀត ...ជេគក៏ខំជួយណាស់ដែរទោះដឹងថាទំនិញខ្លះខុសច្បាប់តែនៅតែជួយបងធម៌ដដែលព្រោះនេះជាមុខជំនួញរបស់បងប្រុសឲ្យធ្វើយ៉ាងម៉េច?? ប៊ីអូក៏មិនអត់ប្រយោជន៍ដែរគេខំធ្វើការដូចតែគ្នានឹងដើម្បីកុំឲ្យមានអ្វីខុសប្រក្រតីនាំគេចាប់បាន???
ពេលវេលានឹងមិននៅតែមួយកន្លែងនោះទេ រហូតមកដល់ពេលនេះទំនិញរៀបចំរួចរាល់ ត្រៀមតែខ្លួនចេញដំណើរតែប៉ុណ្ណោះ....

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now