+ផ្សារទំនើប
ដុងយីននិងឃេនតូបាននាំគ្នាមកផ្សារដើម្បីទិញឥវ៉ាន់!
« នេស៎នៅខ្វះស្អីគេហ្នឹងនឹកអោយឃើញមើល?»កំពុងជិះជណ្ដើរយន្តចុះមកខាងក្រោម ឃេនតូបានសួរតឿនអោយដុងយីននឹករកនូវអ្វីដែលគេភ្លេច ដើរតាំងពីនៅជាន់លើដល់មកខាងក្រោមវិញហើយនៅតែនឹកមិនទាន់ឃើញទៀត~?« នឹកមិនឃើញមែនណា ដល់ខាងក្រោមឯងទិញអីដែលឯងត្រូវការសិនទៅ ចាំយើងនឹកឃើញចាំប្រាប់ »
« យ៉ាប់ណាស់ប៉ុណ្ណឹងសោះក៏មិនចាំអាយុមិនទាន់ម្ភៃផងភ្លេចភ្លាំងបាត់ហើយ? »
« ហើយយើងហ្នឹងចង់ភ្លេចមែន?បើនឹកមិនឃើញ »
« ទៅៗមិនឃើញក៏អត់ទៅ »និយាយគ្នាចុះឡើងក៏ចុះមកដល់ខាងក្រោមល្មម
« មកខាងនេះ »ឃេនតូប្រាប់ដុងយីនអោយមកតាមខ្លួនជ្រុលជាមកផ្សារហើយឆ្លៀតចូលកន្លែងប្រចាំទិញរបស់ដែលត្រូវការ ណាមួយមកជាមួយដុងយីនស្រាប់ផង...។
« មកកន្លែងសម្លៀកបំពាក់ធ្វើអី? »ចេះតែមកៗតាមគេស្មានតែនាំទៅណាមកកន្លែងលក់សម្លៀកបំពាក់ហ្នឹងហួចមកពីផ្ទះមកទិញគ្រឿងទេសក្នុងផ្ទះបាយតើលូវមកដល់ហាងសម្លៀកបំពាក់!!
« មកទិញស្បែកជើងដឹង?ចូលមក »ថាអោយគេបានមួយម៉ាត់ហើយនាយក៏អូសដុងយីនចូលទៅខាងក្នុង
« បងរើសមើលសិនបានទេ អូនសុំទៅបន្ទប់ទឹកមួយភ្លែត »សម្លេងស្រួយស្រោករបស់លូអុីនបាននិយាយទៅកាន់បុរសដែលមកជាមួយនាង~នាងក៏នៅក្នុងហាងនេះដែរ ហើយនាងមកជាមួយអ្នកណាសង្សារមែន?
« បាទ »ប្រុសម្នាក់នោះឆ្លើយនឹងនាងហើយញញឹម លូអុីនញញឹមដាក់នាយវិញហើយក៏ចាប់ដើរចេញទៅ ចំណែកនាយសង្ហារវិញក៏ដើរមើលសម្លៀកបំពាក់បន្ត~~~
ឃេនតូនិងដុងយីនក៏ដូចគ្នាពួកគេកំពុងដើរមើលសម្លៀកបំពាក់ដែរ« មាឌខ្លួនឯងតូចសោះ លើកខោអាវមើលសុទ្ធតែធំប៉ុនខ្លួនយើងហើយឯងនេះ »
« ខ្ញុំមិនបានទិញសម្រាប់ខ្លួនឯងផង »
« Aww!!ហើយទិញអោយអ្នកណាចុះ ចង់ទិញអោយយើងមែន?? »
« ទិញអោយបងធម៌ជិតដល់ថ្ងៃកំណើតគាត់ហើយ »
« អ៎!!! »
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី