.........« មនុស្សដូចខ្ញុំវាយ៉ាងម៉េច? បើខ្ញុំបែបនោះពិតមែនតើវាយ៉ាងម៉េច? ខ្ញុំចង់មានអ្នកណា ខ្ញុំចង់ធ្វើអីជារឿងរបស់ខ្ញុំ ហើយបើខ្ញុំក្បត់ ខ្ញុំក្បត់ប្អូនលោកមិនមែនលោកឯណាក៏ចេះឈឺឆ្អាលរឿងគេម្ល៉េះ??? »....
« ........កាលដែលលោកមកឈឺឆ្អាលខ្លាំងបែបនេះ ជំនួសប្អូន ឬក៏ខ្លួនឯងទៅ?? .....»
« ....... ឯងជាគូដណ្ដឹងប្អូនយើង តែភ្លេចហើយឬ ខ្លួនប្រាណមួយនេះយើងជាមនុស្សទីមួយ .... »
ជេគត្រឡប់មកបន្ទប់វិញយំតែម្នាក់ឯងហើយគិតដល់រឿងជាច្រើនដែលធ្លាប់កើតឡើងកន្លងមក រួមទាំងរឿងថ្ងៃនេះដែលគេបានឮនិងឃើញផងដែរ~ ថ្ងៃនេះមិនមែនជាលើកទីមួយឯណាដែលគេឃើញយ៉ុនហូថើបម៉ាវីននោះ?គេធ្លាប់ឃើញមកហើយ គ្រាន់តែព្យាយាមគិតថាវាគ្មានអ្វីលើសពីនេះទេ រវាងម៉ាវីនិងយ៉ុនហូគឺមិនអាចទេ ព្រោះវីនជាគូដណ្ដឹងរបស់ខ្លួន វីននិយាយថាគេស្រលាញ់ខ្លួនខ្លាំងណាស់~ម៉េចនឹងអាចដែលវីនទៅស្រលាញ់យ៉ុនហូបានទៅ??
« ម៉េចក៏ធ្វើបែបនេះដាក់បងហ្អាវីន?? »ជេគសម្លឹងចិញ្ចៀននៅក្នុងដៃរួចនិយាយចេញមកទាំងឈឺចិត្ត បងស្ទើរតែមិនជឿទេថាអូនហ៊ាននិយាយពាក្យទាំងនោះចេញមកអូនថាអូនចង់មានអ្នកណាក៏បានហ្អេស?អូនថាបើអូនក្បត់អូនក្បត់បងមែនទេ??ទំនាក់ទំនងពួកយើងមកប៉ុន្មានឆ្នាំនេះអូនគ្មានអាល័យអ្វីទាល់តែសោះមែនទេ???
« ?????? »ជេគឈឺចាប់ខ្លាំងណាស់នៅពេលនេះអង្គុយយំតែម្នាក់ឯងផ្នែកខ្នងនឹងចុងគ្រែ ស្របពេលមនុស្សដែលគេស្រលាញ់នៅជាមួយបងប្រុសរបស់គេ??? គេបម្រុងនឹងដោះចិញ្ចៀននោះចេញពីដៃរបស់គេប៉ុន្តែគេនៅស្ទាក់ស្ទើរចិត្តគេមិនក្លាហានគ្រប់គ្រាន់ក្នុងការដោះចិញ្ចៀននោះចេញពីដៃរបស់គេឡើយគេធ្វើមិនបាន~
« ចង្រៃយ៍!!! »ខឹងអូនចង់ដោះចិញ្ចៀនផ្ដាច់ទំនាក់ទំនងតែធ្វើមិនបានទើបនាយបែរមកក្ដាប់ដៃដំលើពូកផាំងៗជាច្រើនដង(អត់ហ៊ានដាល់ការ៉ូខ្លាចបែកដៃហាសហា)
« ត្រង់នេះម៉េចក៏ឈឺខ្លាំងម្ល៉េះវើយ???? »អស់ពីដំពូកឥឡូវមកគក់ទ្រូងខ្លួនឯងវិញម្ដង ឈឺណាស់ឈឺនៅត្រង់នេះណាត្រង់នេះ(សុំបទរាត្រីខូចចិត្តមួយ អ្នកណានិពន្ធក៏បានដែរមោះ)
ក្រឡេកមកមើលអ្នកបង្កាត់ភ្លើងមួយនេះឲ្យឆាបឆេះឡើងវិញដេកញញឹមនៅលើពូកយ៉ាងមានក្ដីសុខ~~
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី