ភាគទី48:ម៉េចក៏ថាជីវិតឯងជារបស់យើង?

225 24 13
                                    

+ថ្ងៃបន្ទាប់
វិឡាវីនិងបងប្រុសរបស់នាងនៅតែបន្តធ្វើតួនាទីរបស់ពួកគេដូចតែរាល់ថ្ងៃដែលពួកគេធ្លាប់ធ្វើ គឺក្រោកពីព្រលឹមដើម្បីរៀបចំអាហារពេលព្រឹកជូនសមាជិករបស់នេហ្វៀអាន់!

« វី ពីយប់មិញ អូនមានរឿងអីជាមួយយូហានឬ?? »នៅពេលដែលកំពុងរៀបម្ហូបអាហារដាក់លើថាសដើម្បីត្រៀមលើកទៅតុអាហារ ម៉ាវីនក៏បានឆ្លៀតសួរប្អូនបន្តិចព្រោះពីម្សិលមិញពេលយប់ ឃើញនាងមិនព្រមនិយាយជាមួយហានពេលយូហានដូចជាចង់និយាយអ្វីជាមួយនាង~

« គ្មានអីទេបង! »

« ប្រាកដហើយ?? »

« ចាស ! »

« អញ្ចឹង!!! បងលើកម្ហូបទាំងនេះទៅដាក់នៅតុបណ្ដើរៗ អូនលើកមកតាមក្រោយចុះ »

« ចាស »ដោយឃើញប្អូនឆ្លើយតបមកវិញមួយម៉ាត់ៗថែមទាំងមានទឹកមុខស្មើធម្មតា ប្រហែលជាប្អូនមិនចង់ប្រាប់ ទើបនាយមិនចង់ដឹងអីតទៅទៀតហើយក៏ចាប់លើកម្ហូបចេញទៅតែម្ដងទៅ។
ក្រោយពីបងលើកម្ហូបចេញទៅ ស្រីវីក៏ចាប់ផ្ដើមគិតពីសម្ដីដែលបងប្រុសរបស់នាងបានសួរមុននេះ!!! មានរឿងអ្វីនឹងគ្នាមែនទេ?????

+កាលពីយប់មិញ

« វី នាងស្ដាប់ខ្ញុំនិយាយសិនទៅ »ប្រុសសង្ហារយូហានរត់តាមស្រីស្អាតវីដើម្បីឲ្យនាងឈប់រួចមកនិយាយគ្នាឲ្យបានច្បាស់លាស់ ជាលទ្ធផលនាងក៏បានឈប់មែនហើយងាកមកតបសម្ដីវិញថា÷

« ណេស៎! លោកឯងថ្លង់ឬយ៉ាងម៉េច?? យប់មិញគ្នារឿងអីកើតឡើងទេលោកកុំនិយាយដដែលៗបានទេ??? »នាងស្រីងាកមកនិយាយដាក់គេប៉ោចៗហើយបន្តដើរគេចទៀតតែក៏ត្រូវឈប់ពេលឮសម្ដីរបស់យូហានដែលនិយាយទៅកាន់នាងថា÷

« នាងស្អប់ខ្ញុំខ្លាំងណាស់មែនទេវី?? »ឮសំណួររបស់គេធ្វើឲ្យនាងស្ងាត់មាត់យូរបន្តិច មែនហើយ ខ្ញុំស្អប់លោក ខ្ញុំស្អប់ដែលលោកលេងសើចនឹងបេះដូងរបស់ខ្ញុំ ខ្ញុំស្អប់លោកដែលលោកធ្វើឲ្យខ្ញុំស្រលាញ់លោករហូតឈប់មិនបានខ្ញុំស្អប់លោកបំផុត~

« បំភ្លេចគ្រប់យ៉ាងចោលទៅ ចាត់ទុកថាខ្ញុំសុំលោកទៅចុះ »នាងមិនបានឆ្លើយនូវសំណួររបស់យូហានទេ នាងបែរជាផ្ដល់នូវសម្ដីថ្មីដាក់នាយហើយក៏ដើរចាកចេញទៅចោលនាយឲ្យឈរគាំងតែម្នាក់ឯងទៅវិញ???????
____

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now