+ ហ្គីវីស
ពេលដែលគ្រប់គ្នាបានដឹងថាជុងវ៉ុនត្រឡប់មកវិញហើយនោះ ជំនួបជុំអាហារពេលល្ងាចក៏កើតឡើងនៅត្រកូលហ្គីវីស ដែលនេះគឺជាបរិយាកាសយ៉ាងរីករាយលើកដំបូងក្រោយពីបាត់អស់ទៅរយៈពេលច្រើនឆ្នាំ រយៈពេលយូរមកហើយដែលពួកគេមិនមានពេលជុំគ្នាបែបនេះ ស្នាមញញឹមនិងភាពសប្បាយរីករាយរបស់ពួកគេពេលនេះគឺពិតជាមានសេចក្ដីសុខខ្លាំងណាស់ ក៏មិនដឹងដែរថាស្នាមញញឹមនិងភាពសប្បាយរីករាយទាំងនោះអាចរក្សាបានយូរប៉ុណ្ណានោះទេព្រោះរឿងដែលកើតឡើងខាងមុខគ្រប់គ្នាសុទ្ធតែមិនអាចមើលឃើញ ។« បងញ៉ាំឲ្យច្រើនៗទៅបងថ្លៃ »នីគីដួសម្ហូបដាក់ឱ្យបងថ្លៃរបស់គេទាំងញញឹមញញែមយូរមកហើយដែលគេមិនបាននិយាយជាមួយបងថ្លៃតាំងតែពីដំបូងដែលជុងវ៉ុនចូលមកផ្ទះនេះគេស្រលាញ់ចូលចិត្តជុងវ៉ុនតែម្ដង
« បាទអរគុណ »ជុងវ៉ុនអរគុណនីគីវិញហើយញញឹមបន្តិចទោះបីជាគេមិនទាន់ចាំអ្នកគ្រប់គ្នាបានតែគេចូលចិត្តនិងស្រលាញ់អ្នកគ្រប់គ្នាហើយព្យាយាមសម្របខ្លួនតាមនិងព្យាយាមចងចាំរឿងពីមុនៗវិញ
« ឯណារបស់បង?? »ពេលដែលឃើញនីគីចាប់ម្ហូបឲ្យជុងវ៉ានហើយជេយ៍ក៏សួរឡើង ចិត្តនេះចង់ឱ្យភរិយាដួសម្ហូបឱ្យដែរ...
« អេស ..ដៃរបស់បងក៏មានដែរហេតុអ្វីមិនដួសខ្លួនឯង? »
« អូនហ្អ៎ ... »ជេយ៍បង្អូសសំឡេងបន្តិចគ្រាន់តែចង់អោយដួសម្ហូបអោយសោះក៏ផ្ចាញ់ផ្ចាលមកវិញដែរហ្អេស???
« ចាំយើងដួសម្ហូបឱ្យឯងក៏បានដែរកូនក្មេងតូច »សុងហ៊ុនបានចាប់ម្ហូបឱ្យជេយ៍ហើយនៅហៅគេថាកូនក្មេងតូចទៀតគួរអោយស្រលាញ់សាឡប់
« មិនដឹងជាក្មេងស្អីទេកូនមួយទៅហើយ »ហ៊ីសុឺងដែលអង្គុយនៅកៅអីមេគ្រួសារនោះក៏និយាយឡើងធ្វើអោយពួកគេញញឹមហើយនិងសើច
« កូនមួយក៏យើងនៅក្មេងដែរ មែនទេកូនសម្លាញ់? »ជេយ័តបទៅវិញហើយងាកមកសួរកូនដែលអង្គុយកៅអីក្បែរខ្លួន
« អត់ទេមុខចាស់ហើយ ដូចអូននេះបាននៅក្មេងហិហិ »សូម្បីតែកូនក៏មិនកាន់ជើងឪដែរនៀកតបទៅវិញធ្លាក់សួតឪយកតែមែនទែន!!!!
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី