ភាគទី21:តែរសឈឺចាប់

208 23 2
                                    

ពេលល្ងាចប្រហែលម៉ោង5ទើបពួកគេទៅដល់កោះ ព្រោះពេលមកដល់កំពង់ចំពេលដែលពុកម៉ែមីនហេរៀបចេញទូកទៅរកត្រីល្មម ដោយមិនចង់អោយពុកម៉ែមីនហេខកជើងរកត្រី ហេតុនេះទើបពួកគេរងចាំនៅចំណតកំពង់សិន ~ ដុងយីនបានសុំពុកម៉ែមីនហេអោយមីនហេទៅជាមួយពួកគេហើយលោកទាំងពីរក៏អនុញ្ញាត ! ជាជាងរងចាំឥតប្រយោជន៍ ដុងយីនបានCallទៅអ្នកផ្ទះចាត់ការរឿងយកឡានទៅវិញនិងរឿងលុយផ្ដល់មកបន្ថែមទុកសម្រាប់ចាយវាយពេលទៅដើរលេងផងដែរ~ ពួកគេបានទិញសម្លៀកបំពាក់និងរបស់របរមួយចំនួនដែលចាំបាច់និងត្រូវប្រើនៅផ្សារជាប់កំពង់ មិនបានប្រាថ្នាសម្លៀកបំពាក់ស្អាតបាតអីនោះទេ ពួកគេជ្រើសរើសសម្លៀកបំពាក់ធម្មតាៗ សាមញ្ញៗ មានទាំងជជុសរលុងៗសាច់ទន់ៗត្រជាក់សាច់ល្អស្រួលពាក់ រើសសម្លៀកបំពាក់សុទ្ធតែធម្មតាៗតាមអ្នករស់នៅតំបន់ជាប់កំពង់នេះ ឃេនតូនិងឃេរីទិញម៉ាល្មមស្លៀកពាក់ប៉ុន្មានថ្ងៃដែលដើរលេងមកពីផ្ទះមិនបានមានគម្រោងគេហៅទៅក៏ទៅតែម្ដងហាសហា~

« បានមកដល់ហើយ ខ្យល់ត្រជាក់ល្អណាស់ ... »ចុះពីកាណូតភ្លាមឃេនតូរហ័សហារស្ដី ឈរត្រដាងដៃស្រូបខ្យល់នៅទីនេះបន្តិចសិនទើបជួយយករបស់របរចេញពីកាណូត

« ពុកសម្រាកនៅទីនេះ ជាមួយកូនសិនទៅពុក ! »យករបស់របរចេញអស់គ្រប់គ្នាចុះពីកាណូតរួចរាល់ ~ មីនហេនិយាយទៅកាន់ឪពុក គេមិនចង់អោយពុកធ្វើដំណើរទៅវិញទាំងយំទេចង់អោយសម្រាកសិន មកពីរកត្រីហត់ហើយត្រូវជូនមកកោះមិនទាន់បាត់ហត់ក៏ចង់ចេញដំណើរទៅវិញទៀត!

« ពិតមែនហើយ អ៊ំប្រុស អ៊ំសម្រាកនៅទីនេះមួយយប់សិនទៅ ព្រឹកស្អែកសឹមត្រឡប់ទៅវិញ »ដុងយីនក៏យល់ថាអ៊ំប្រុសគួតែសម្រាកសិនដែរទៅវិញទម្រាំដល់ផ្ទះយប់ងងឹតហើយ

« មិនអីទេអ្នកប្រុស ខ្ញុំត្រឡប់ទៅវិញគឺល្អហើយ ណាមួយប្រពន្ធខ្ញុំនៅផ្ទះម្នាក់ឯងផង ! »

« អញ្ចឹង ខ្ញុំត្រឡប់ទៅវិញជាមួយពុកដែរ »មីហេចង់ទៅវិញជាមួយពុកដែរមីងប្រហែលជាប់វេនយាមយប់បានជាម៉ែនៅតែឯង

« មិនបាច់ទេ កូននៅទីនេះដើរលេងឲ្យសប្បាយចុះ ម៉ែឯងពុកអាចមើលថែបានហើយ ជឿពុក » លោកតបទៅកូនវិញហើយលើកដៃអង្អែលក្បាលកូនប្រុសទៀត

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now