ភាគទី56 : អតីតកាលខ្លះគួរដោះលែង

181 30 16
                                    

ធ្មេចបើកៗមកទល់ពេលនេះគឺជិតដល់ថ្ងៃដែលកូនប្រុសរបស់នេហ្វៀបញ្ចេញទំនិញម្ដងទៀតហើយគឺនៅសល់តែមួយថ្ងៃប៉ុណ្ណោះ ថ្ងៃស្អែកយ៉ុនហូនឹងទៅដោយផ្ទាល់មិនឲ្យយូហានឬក៏ជេគទៅដូចមុននោះឡើយ.....។
យ៉ុនហូធ្វើការនៅក្នុងផ្ទះ យូហានកំពុងតែដើរមករកយ៉ុនហូដល់បន្ទប់ធ្វើការ
តុក~តុក~

« ចៅហ្វាយ »បើទោះជាទ្វារបើកតែយូហាននៅតែគោះទ្វារដើម្បីឲ្យយ៉ុនហូដឹងថាគេកំពុងតែមក

« ចូលមក....»

« ឯង មានការអីហ្អេស?? »

« ខ្ញុំមកសុំការអនុញ្ញាតពីចៅហ្វាយនាំវីទៅមន្ទីពេទ្យ »

« នាំនាងទៅចុះ... »

« អរគុណចៅហ្វាយ »យូហានអរគុណទាំងញញឹមទីបំផុតគេអាចនាំវីទៅមន្ទីពេទ្យបានហើយ ដូចដែលដឹងយ៉ុនហូមិនចង់ឲ្យវីននិងវីទៅខាងក្រៅទេខ្លាចថាពួកគេបានជួបសាច់ញាតិពួកគេនៅខាងក្រៅ ឬក៏ខ្លាចថាពួកគេបានទៅក្រៅដោយគ្មានគេពួកគេអាចនឹងចង់រត់គេចទាំងដែលដឹងហើយថារត់មិនរួច??

« ចៅហ្វាយ ខ្ញុំមានរឿងចង់ប្រាប់ចៅហ្វាយ...»

« និយាយមក... »សំដីឆ្លើយតបនឹងកូនចៅមិនដាច់តែខ្លួននៅតែចោទភ្នែកនឹងការងារធម្មតា...

« រឿងរបស់វីន វីនគេ មាន.../ បងយ៉ុន!!! »មិនដឹងជាការងារស្អីរបស់ប៊ីអូដែរ ដែលត្រូវមករកយ៉ុនហូចំពេលនេះ? យូហានរៀបនឹងប្រាប់យ៉ុនហូទៅហើយថាវីនគេមានកូន តែចង្រៃអីប៊ីអូចូលមកកាត់ភាគដាច់ខ្ទេចខ្ទី!!!

« អ៎!!លោកយូហាន មានការអីជាមួយបងយ៉ុន ខ្ញុំមករំខានទេដឹង?? »

« អត់ទេបាទ ខ្ញុំសុំទៅសិនហើយចៅហ្វាយ »យូហានក៏លាយ៉ុនហូហើយចាកចេញពីត្រង់នេះទៅចាំរកឱកាសប្រាប់ម្ដងទៀតក៏បានមានពេលច្រើនណាស់សម្រាប់គេក្នុងការប្រាប់ដល់យ៉ុនហូ!!

« យ៉ាងម៉េច មានការអីមករកបង? »

« គឺរឿងរបស់យើង ហើយក៏រឿងការងារដែរ... »

« និយាយមកអញ្ចឹង.... »ប៊ីអូមកនិយាយរឿងចិញ្ចៀននិងរឿងការងារដែលត្រូវធ្វើនៅថ្ងៃស្អែកអីបែបហ្នឹង....
វីននិងវីរៀបចំខ្លួនរួចជាស្រេចក្នុងការត្រៀមខ្លួនទៅមន្ទីពេទ្យទាំងមិនទាន់ច្បាស់ថាយ៉ុនហូព្រមឲ្យទៅឬអត់~??

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now