ភាគទី12:ដើម្បីអូននិងកូន

306 28 5
                                    

ព្រឹកឡើងម៉ាវីនរៀបចំបាយដូចរាល់ដងតាមតួនាទីជាអ្នកបម្រើរបស់គេ យ៉ុនហូចុះពីខាងលើមកដើរមករកតុបាយហើយអង្គុយ នាយរៀបចំរួចរាល់ហើយទើបទៅផ្ទះបាយយកទឹកមកម្ដង ។ ត្រឡប់មកវិញម៉ាវីនចាប់ផ្ដើមចាក់ទឹកចូលក្នុងកែវអោយចៅហ្វាយ ចំណែកយ៉ុនហូវិញគេក៏មិនខ្វល់ពីរាងតូចដែរគេដួសបាយមកហូបញាំធម្មតា

« អ៊ុស!! សុំទោស សុំទោស »រាងតូចប្រញាប់សុំទោសយ៉ាងលឿននៅពេលដែលគេភ្លេចខ្លួនចាក់ទឹកហៀរប្រតាកមកលើតុទទួលទានអាហារ គេមិនបានចង់អោយវាបែបនេះទេតែព្រោះគេរាងអស់កំលាំងរាងក្រាស់ធ្វើបាបពីយប់មិញអោយបាយទឹកចូលពោះតែបន្តិច ហើយបញ្ជារអោយធ្វើការងារជំនួសព្រោះម៉ាវីនស្ទាត់ភាសាបារាំងទើបយ៉ុនហូអោយធ្វើស្ទើរតែមិនបានដេក ព្រឹកឡើងត្រូវឆាប់ភ្ញាក់មកធ្វើអាហារពេលព្រឹកអោយចៅហ្វាយទៀត

« អត់មានភ្នែកបើកមើលទេហេស ! »

ប្រាវវ៎...យ៉ុនហូស្រែកដាក់រាងតូច គ្រវាសដៃមកប៉ះថូរទឹកដែលនៅនឹងដៃរបស់រាងតូចធ្លាក់បែកខ្ទេចខ្ទីអស់

« ស្លាក់ស្លើតដូចគ្មានព្រលឹង អាណាដកព្រលឹងបាត់ហើយ? ប្រមូលទៅ ប្រមូលអោយអស់ »យ៉ុនហូជ្រែកដៃក្នុងហោប៉ៅស្រែកដាក់គេញ៉ែតៗតាមតែទម្លាប់តាំងពីឈប់ល្អមកមិនដែលនិយាយពាក្យល្អដាក់ម្ដងណានោះទេ

« បាទ »ម៉ាវីនប្រញាប់លុតជង្គង់ចុះប្រមូលអំបែងថូរទឹកដែលបែក

ជ្រឹប-
« អ៊ូយយយ!! »រាងតូចទម្លាក់អង្គុយព្រូសទៅលើឥដ្ឋយកដៃមួយទៀតមកទប់ដៃដែលមានជើងមាំជាន់ពីលើធ្វើអោយបាត់ដៃរបស់គេចាក់ចូលច្រឹបជាមួយអំបែង ឈាមស្រស់ពីធម្មជាតិលេចចេញឥតឈប់ រាងតូចហូរទឹកភ្នែកហើយងើយសម្លឹងមើលមុខរបស់រាងក្រាស់ ហេតុអីក៏មកជាន់ដៃគេបែបនេះ??

« មើលស្អី?? មុខយើងគ្មានប្រឡាក់ស្អីនោះទេ »នាយនិយាយដាក់រាងតូចហីៗដោយទឹកមុខស្មើធេង!! ម៉ាវីនក៏មិនមាត់អ្វីហើយទម្លាក់មុខចុះវិញទឹកភ្នែកនៅតែហូរ ប្រឹងទប់ភាពឈឺផ្សានៅត្រង់ដៃដែលគេជាន់

« អ៎!! យើងជាន់ដៃឯងមែន? សុំទោសផង »នាយទម្លាក់អង្គុយចោងហោង អោនមុខមកជិតគេតែជើងនៅតែមិនដកដដែល!

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now