ភាគទី42:ឯងនឹងឈឺចាប់

197 24 7
                                    

ថ្ងៃបន្ទាប់ជេគភ្ញាក់ពីគេងចុះមកខាងក្រោម មានអារម្មណ៍ថាផ្ទះដូចស្ងាត់ដល់ហើយ!!!!!

« អ៎បងជេគភ្ញាក់ហើយ? »កំពុងតែចូលមកក្នុងផ្ទះមុននេះយកសម្រាបទៅចោលមកវិញឃើញជេគចុះមកល្មម

« វី!! គ្រប់គ្នាទៅណាអស់ហើយស្ងាត់ម្ល៉េះ? »

« បងវីន កំពុងសម្អាតផ្ទះខាងក្រោយ ចំណែកបងប្រុសរបស់បងនិងលោកយូហានទៅខាងក្រៅតាំងតែពីក្បាលព្រលឹមមិនចាំនៅញុំាបាយពេលព្រឹកទេ~ »

« ទៅធ្វើការលឿនម្ល៉េះ?? »

« ប្រហែលពាក់ព័ន្ធនឹងរឿងកាលពីម្សិលមិញទេដឹងបង!! »

« អ្ហឺម~ប្រហែលហើយ ការងារនៅច្រើនអត់មកបងជួយ!! »

« ចាសបង »សន្ទនាគ្នារួចក៏នាំគ្នាទៅផ្ទះខាងក្រោយជួយវីនបោសសម្អាតចំណែករឿងរបស់បងប្រុសឲ្យបងប្រុសចាត់ការដោយខ្លួនឯង!!

   អ្នកដែលរូតរះចេញពីព្រឹកមកដោះស្រាយការងារនៅឯក្រុមហ៊ុន ចំណែករឿងកើតឡើងកាលពីម្សិលមិញយ៉ុនហូប្រគល់ឲ្យជេឆាន់ជាអ្នករកមុខអ្នកដាក់គ្រាប់បែកលើកប៉ាល់!! ឥឡូវនេះយូហានទទួលការងារចេញទៅក្រៅ ឯចៅហ្វាយនាយនៅក្នុងក្រុមហ៊ុន មកដល់ក្នុងឡាននាយរៀបនឹងបើកឡានចេញទៅតែក៏នឹកឃើញសម្ដីចៅហ្វាយដែលនិយាយមុននេះ÷

( ជេគឆាប់តក់ស្លុតនឹងសំឡេងផ្ទុះ គេនឹងខ្លាចមិនថាបានឮឬឃើញ ព្រោះកាលគេអាយុប្រហែល7ឆ្នាំម៉ាក់របស់គេផ្ទុះឡានស្លាប់នៅនឹងភ្នែក )

« ឬក៏ម្សិលមិញអ្នកប្រុសធ្លាក់ទឹកព្រោះតែកប៉ាល់ផ្ទុះ? ម៉េចក៏មិនប្រាប់តាមត្រង់!! »និយាយតែប៉ុណ្ណេះក៏ទាញខ្សែក្រវ៉ាត់ពាក់មុននឹងបើកឡានចេញទៅ !!!
    +ហ្គាដាហ្វ
លោកម្ចាស់ហ្គាដាហ្វរៀបចំខ្លួនរួចជាស្រេចដើម្បីចេញទៅបំពេញការងារ~~

« ជេយ៍ហ្អារួចនៅកូន »កាលដែលចុះមកដល់ខាងក្រោមមុនលោកក៏ស្រែកសួរកូនថារួចរាល់នៅនឹងបានឆាប់ចេញទៅធ្វើការ!!!

« រួចហើយបាទលោកប៉ា!! »ជេយ៍ចុះមកខាងក្រោមជាមួយជេយ៍នីគ គិតថាថ្ងៃនេះយកកូនទៅធ្វើការជាមួយថ្ងៃដំបូងសង្ឃឹមថាជេយ៍នីគមិននាំរឿងផងទៅចុះ ចង់យកទៅផ្ញើគ្រួសារហ្សេននិងហ្គីវីសតែក្រែងចិត្តបន្តិចចាំស្អែកចាំនាំទៅប្ដូរឆ្លាស់មួយថ្ងៃម្ដងចុះ!!!! ។

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now