ពេលដែលនិយាយគ្នាដឹងសាច់ការណ៍អស់ហើយពួកគេក៏ទទួលទានអាហារពេលល្ងាចជាមួយគ្នានៅក្នុងផ្ទះត្រកូលហ្សេនយ៉ាងឆ្ងាញ់ពិសា~នេះក៏ដល់ពេលវេលាត្រូវត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនដែរ តែជុងវ៉ានទៅផ្ទះវិញជាមួយថេម៉ូតែពីរនាក់ប៉ុណ្ណោះ ទុកជុងវ៉ុនអោយនៅជាមួយហុីសុឺង ទុកពេលវេលាអោយពួកគេនៅជាមួយគ្នាអោយបានច្រើន ក្បែរគ្នាច្រើនប៉ុណ្ណាជុងវ៉ុនក៏អាចមានឱកាសមកចងចាំគ្រប់យ៉ាងវិញច្រើនប៉ុណ្ណោះដែរ~
« ខ្ញុំផ្ញើប្អូនរបស់ខ្ញុំផងណា »
« កុំព្រួយអី ! »ហុីសុឺងញញឹមតបទៅជុងវ៉ានវិញ
« បងទុកខ្ញុំនៅទីនេះមែនហ្អេស? »មិនទាន់ដាច់អាល័យហើយក៏មិនទាន់ទម្លាប់នឹងអ្វីដែលជួបភ្លាមៗគេមិនហ៊ាននៅទីនេះទេកាន់ដៃបងប្រុសជាប់ប្រហែលចង់ទៅតាមដែរ
« ប្រាកដហើយ អូនធ្វើខ្លួនអោយសប្បាយៗទៅទីនេះជាផ្ទះរបស់អូនតើ ហុីសុឺងក៏មិនមែនអ្នកឯណាឆ្ងាយដែរ ធ្វើមុខអោយស្រស់បន្តិចទៅ »
« អ្ហឹម~ »ជុងវ៉ុនញញឹមស្ញេញដាក់បងគេមួយភ្លេតក៏ឈប់វិញ
« គេជួបប្ដីរីករាយ ខុសអីតែឯងហ្អាជុងវ៉ុនមុខភ័យៗចឹង!! »ស៊ុននូក៏ឆ្លៀតដាក់មួយប្រយោគនឹងគេដែរ
« នែ៎ ..អាសុឺង...ស្រួលបួលហើយហាមយកព្រហ្មចារីយ៍គេ ...»ស៊ុងហ៊ុនលើកញាក់ចិញ្ចើមសុីញ៉ូភ្នែកដាក់ហុីសុឺងត្រឺតៗ
« យើងជាសុភាពបុរសស្រាប់ហើយ »ហុីសុឺងលើកស្មាពេបមាត់ដាក់ស៊ុងហ៊ុនវិញ
« នាំគ្នានិយាយបែបហ្នឹង មើលមុខប្អូនខ្ញុំផងគ្នាភ័យ »
« បងគីន!!! »ឮបងបង្អាប់ជុងវ៉ុនវាយដៃបងតិចៗចេះនិយាយចឹងទៅកើតខ្មាសគេណាស់
« បានហើយ...បងលលេង បងទៅវិញហើយ ស្អែកចាំជួបគ្នាណាប៊េល »
« ដល់ផ្ទះបងCallមកប្រាប់ខ្ញុំផង »
« បងដឹងហើយ »បងប្អូនឱបគ្នាហើយនិយាយផ្ដាំផ្ញើរជាការបារម្ភចំពោះគ្នាតិចតួច
« ពួកយើងត្រឡប់ទៅវិញសិនហើយបងសុឺង ថ្ងៃស្អែកជួបគ្នានៅផ្ទះបង មើលថែមិត្តរបស់ខ្ញុំផង »
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Contoការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី