ភាគទី29: លោកបោកខ្ញុំ

207 16 6
                                    

ព្រឹកថ្ងៃថ្មីរាងកាយស្រីក្រមុំលក់យ៉ាងស្កប់ស្កល់នៅលើគ្រែ ម្ចាស់បន្ទប់វិញភ្ញាក់មុននាងតាំងពីយូរហើយពេលនេះប្រហែលជានៅផ្ទះបាយដឹង~វិឡាវីចាប់កម្រើកក្បាល ជ្រួញចិញ្ចើមចូលគ្នា ដៃខាងស្ដាំលើកមកប៉ះថ្ងាស ដូចជាធ្ងន់ក្បាលដល់ហើយយប់មិញកើតអី?

« អ្ហឺម~??? »នាងបម្រុងថានឹងលើកដៃម្ខាងទៀតមកប៉ះផ្ទៃមុខតែក៏មានអារម្មណ៍ថាស្អីជាប់ដៃលើកមកអត់ដល់ ភ្នែកដែលខំបើកមិនទាន់ច្បាស់នោះងាកទៅមើលដៃទើបដឹងហើយភ្ញាក់ខ្លួនអង្គុយភ្លាមតែម្ដង

« ស្អីគេនឹង អ្នកណាមកដាក់ខ្នោះដៃខ្ញុំ? »និយាយហើយក៏សម្លឹងមើលក្នុងបន្ទប់នេះ នេះបន្ទប់អ្នកណា?

« នេះខ្ញុំនៅទីណានឹង ហើយខ្នោះនេះ? យប់មិញកើតរឿងអី...នាងវីអើយ គិតៗ... »ភ្ញាក់ពីគេងមកស្លន់ខួរទាំងព្រឹកម៉េចក៏ចាំអត់បានចឹង

« យូហាន!!! »គិតចុះគិតឡើងទើបនឹកឃើញរឿងកាលពីម្សិលមិញថាខ្លួនឯងណាត់ជាមួយនឹងយូហាននៅផ្ទះរបស់យូហាន អញ្ចឹងបន្ទប់នេះប្រាកដរបស់យូហានហើយ? វីស្រវេស្រវាចុះពីលើគ្រែចង់ចេញទៅក្រៅតែក៏ភ្លេចថាដៃម្ខាងគេវាយខ្នោះជាប់ជាមួយខ្សែច្រវ៉ាក់ចង់នឹងបង្គាលក្បាលគ្រែ!!

« យូហាន យូហាន លោក លោកនៅទីនេះដែរទេ យូហាន យូហាន »នាងធ្វើអីមិនបានក្រៅពីស្រែកហៅរកគេក្រែងគេបានឮនឹងអាលមកដោះខ្នោះនេះចេញមកដាក់ខ្នោះខ្ញុំធ្វើអី?

« ហ្អើយ!!! ចង្រៃមែន ចាំបាច់មកដាក់ខ្នោះធ្វើអី ប៉ុន្តែអេ...ហេតុអីខ្ញុំត្រូវនៅទីនេះ?? ខ្ញុំគួរតែនៅផ្ទះ យូហានចង់ធ្វើអី?? ឬមួយក៏គេជាមនុស្សមិនល្អដូចលោកប៉ានិយាយ???ហូយយយ៉ាងម៉េចនេះ!!! »វិឡាវីគិតពីនេះពីនោះជាច្រើនឈឺក្បាលក៏ទម្លាក់អង្គុយលើពូកវិញគេម៉េចនឹងអាចជាមនុស្សដែលមិនល្អទៅមិនអាចទេគេល្អនឹងខ្ញុំណាស់!!
ក្រឹក~

« អ៎..ភ្ញាក់ហើយហ្អេស? នេះក៏ថាមកតាមល្មម »

« លោក..នេះតើមានរឿង.. »

«ឆាប់ងូតទឹកទៅអាហារធ្វើរួចរាល់ហើយ »វីងើបឈរចង់សួរគេថាមានរឿងអីតែយូហានក៏និយាយកាត់សម្ដីនាងហើយដោះខ្នោះនោះចេញ

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now