+ភោជនីយដ្ឋាន
យ៉ុនហូកំពុងនៅក្នុង ភោជនីយដ្ឋានមួយកន្លែងដែលនៅមិនឆ្ងាយពីក្រុមហ៊ុនរបស់នាយប៉ុន្មាន នាយមិនមែនមកតែម្នាក់ឯងទេ នាយមកជាមួយនឹងក្មេងប្រុសដែលបានរត់បុកគេមុននេះ គេមានទាំងមុខមាត់នឹងឈ្មោះដូចជាប៊ីអូដែរ តែគេរាងក្មេងបន្តិច!!!« បង បងប្រុសមិនឃ្លានទេមែន?? »ក្មេងនោះញុំាបាយញុំាយកៗព្រោះឃ្លានខ្លាំងតែក៏ចាប់អារម្មណ៍ថាបងប្រុសដែលអង្គុយហូបបាយជាមួយនេះអត់ញុំាបាយសោះគិតតែពីអង្គុយមើលគេមើលនោះមើលមិនដឹងជាមើលអីក៏មើលខ្លាំងម៉េសមើលពេកឡលងម្ចាស់សាមីខ្លួនគេធ្វើអីមិនចង់ត្រូវ!!!
« បងមិនឃ្លានទេ ឯងញុំាឲ្យឆ្អែតទៅ »ហួចបងឡើងផ្អែមដាក់ក្មេងម៉ងនៀក ប៊ីអូបានត្រឹមតែញញឹមតិចៗហើយញុំាអាហារទាំងត្រូវក្រសែភ្នែកគេសម្លឹងមិនឈប់!!
បន្ទាប់ពីញុំាអីរួចពួកគេបានត្រឡប់មករកឡានវិញ~« ខ្ញុំ អរគុណបងប្រុសច្រើនហើយ សម្រាប់បាយមួយពេលនេះ តែខ្ញុំអត់មានអ្វីតបស្នងបងវិញទេហិហិ»ប៊ីអូអរគុណគេហើយនិយាយថាអត់អីតបស្នងទាំងអេសក្បាលហើយស្ញេញបន្តិចដែលធ្វើឲ្យយ៉ុនហូញញឹមឡើង(មុខរីកមាំហ្អា)
« មិនអីទេបងប៉ាវឯង ហើយឯងចង់ញាំការ៉េមដែរអត់??? »មុននេះទើបតែប៉ាវបាយឲ្យហើយឥឡូវចង់ទិញការ៉េមឲ្យញុំាទៀតចិត្តល្អខ្លាំងម៉េស??
នាទីបន្ទាប់បង្ហាញឲ្យឃើញថាប៊ីអង្គុយយោគជើងលេងនៅលើបង់មួយកន្លែងក្រោមដើរឈើដែលនៅមិនឆ្ងាយពីហាងការ៉េមប៉ុន្មាន ដោយយ៉ុនហូជាអ្នកទៅទិញហើយឲ្យខ្លួនរងចាំនៅត្រង់នេះ ~ប៊ីអូកំពុងសម្លឹងមើលយ៉ុនហូដើរត្រឡប់មកវិញទាំងញញឹមដាក់រាងចំណាស់!!« នេស៎របស់ឯង »
« អរគុណច្រើនបងសង្ហា!! »ប៊ីអូទទួលដោយញញឹមហើយយ៉ុនហូទម្លាក់អង្គុយក្បែរប៊ីអូតាំងតែពីបានជួបក្មេងនេះមុខយ៉ុនហូស្រស់ស្រាយដល់ហើយរីកជាប់រហូតម៉ង!!!
« បងសួរឯងបន្តិចបានទេ?? »កំពុងតែញុំាការ៉េមសម្លឹងមើលអ្វីៗផ្សេងៗដែលនៅចំពោះភ្នែកយ៉ុនហូក៏សួរនាំឡើង
« បាទ បងមានអ្វីចង់សួរខ្ញុំ? »
« ឯងអាយុប៉ុន្មានហើយ? »
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី