ភាគទី30:ជាកម្មរបស់ឯង

199 15 9
                                    

+ផ្ទះឯចម្ការ

« បងឈុលហ្អា...បងឈុល »នីគីដើរចូលមកក្នុងផ្ទះវិញស្រែកហៅរកបងប្រុសពេញនឹងគេទើបតែនិយាយទូរស័ព្ទចប់

« បងឈុល ... បងឈុល .. បងឈុលទៅណាហើយ... ហ្អ៎នៅទីនេះទេ ខំតែដើររក »នីគីដើរស្រែករកបងប្រុសទាំងបន្ទប់ទទួលទានអាហារ នៅផ្ទះបាយ នៅសួនផ្កាជិតផ្ទះ រកអត់ឃើញ តែមកឃើញស៊ុងឈុលកំពុងអង្គុយលេងលើស្មៅក្បែរដើមឈើយោលទោងសោះ គាត់លេងលេងជាមួយជេយ៍នីគ មីនជេននិងស៊ុនហ៊ូននៅមាត់ទឹកខាងក្រោយផ្ទះឯណោះ~~

« មើល៎តើអ្នកណាអ្នកឆ្លើយ ក្នុងនេះមានកូនដាយណូស័រប៉ុន្មានណ៎? ប៉ុន្មានដែរទៅ បើអ្នកណាឆ្លើយត្រូវ អ៊ំមានរង្វាន់ពិសេសណា!! ពិសេស ពិសេស »

« នីគអ្នកឆ្លើយ/ អូនជេនឆ្លើយ »ជេយ៍នីគនិងមីនជេនលើកដៃឡើងព្រមគ្នាហើយនិយាយថាខ្លួនអ្នកឆ្លើយ

« ពីរនាក់ហ្អេស? អ្នកណាអ្នកឆ្លើយទៅ »

«កំពុងលេងអីជាមួយ អ៊ំនឹងហា៎ក្មេងៗ  »

« ប៉ាតូច »ជេយ៍នីគឃើញនីគីមកគេក៏ក្រោកយ៉ាងលឿនរត់ទៅឱបនីគីបន្ទាបខ្លួនចុះចាំទទួលកូន

« យ៉ាងម៉េចហ្អា៎យើងនឹង មានរពឹសដាក់លោកអ៊ំឬអត់? »

« អត់ទេបាទ »

« អញ្ចឹងប៉ាសុំនិយាយជាមួយលោកអ៊ំបន្តិចសិនណា កូនលេងជាមួយស៊ុនហ៊ូននិងស្រីជេនសិនទៅអូខេទេ? »

« បាទអូខេ »

« ទះដៃមួយចឹងមក ជល់ / ជល់ ... »ជេយ៍នីគទះបាទដៃជល់ជាមួយនីគីហើយក៏រត់ទៅអង្គុយជាមួយប្រុសហ៊ូននិងស្រីជេនវិញ

« នីគី មានការអីជាមួយបងហ្អេស!!! »ឮបងសួរនីគីក៏អូសដៃរបស់បងប្រុសនាំទៅឆ្ងាយពីក្មេងៗបន្តិចស្រួលនិយាយគ្នា!!!

« គឺថា បងសុឺងទើបតែCallមកមុននេះ គាត់ថាមានរឿងចង់និយាយជាមួយបង អោយប្រាប់ហើយCallទៅគាត់វិញ នេះទូរស័ព្ទ ! »នាយហុចទូរស័ព្ទអោយបងប្រុស

« បងនិយាយកិច្ចការជាមួយបងសុឺងចុះ ចាំខ្ញុំនៅជាមួយក្មេងៗ »

« បាន ... »ញញឹមដាក់បងហើយក៏ដកខ្លួនទៅរកកូនៗ

« ក្មេងៗលេងអីនឹងប៉ាសុំលេងផងណា... »ស៊ុងឈុលសំឡឹងប្អូននិងក្មួយដោយញញឹមហើយក៏ចាប់CallទៅហុីសុឺងនាយCallបណ្ដើរដើរទៅផ្ទះបណ្ដើរ!!!!!!
     +Skip
ជុងវ៉ុនកំពុងស្ថិតលើសាឡុង ដោយមានជុងវ៉ាននៅក្បែរ ជុងវ៉ុនសន្លប់ពេលដឹងថាស្រីវីបាត់ខ្លួន ហុីសុឺងCallទៅជុងវ៉ានអោយមកមើល ហើយនាយក៏Callទៅនិយាយរឿងការងារជាមួយស៊ុងឈុលផងដែរមួយរយ:នេះប្រហែលត្រូវសង្កត់ការងារក្រុមហ៊ុនលើស៊ុងឈុលសិនហើយ!!

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now