ភាគទី55:អាវុធគ្មានស្រមោល

195 30 12
                                    

      ព្រឹកថ្ងៃបន្ទាប់
នីគីបើកភ្នែកឡើងមករឹមៗទាំងដែលដំណេករបស់គេអង្គុយផ្អែកនឹងមាត់ទ្វាររងចាំស្វាមីត្រឡប់មកវិញ បើពេលនេះគេនៅត្រង់នេះដដែល សមម្ល៉េះជេយ៍គឺមិនទាន់ត្រឡប់មកវិញទេ!!!!

« បងជេយ៍... »ពេលដែលបើកភ្នែកស្រឡះល្អក៏នឹកឃើញដល់ប្ដី ស្រវាយកទូរស័ព្ទដើម្បីចុចCallទៅជេយ៍នេះសំណាងហើយដែលស៊ុងឈុលយកជេយ៍នីគទៅជាមួយនោះ....
  រីងៗ~រីងៗ....សំឡេងទូរស័ព្ទរោទ៍ជាច្រើនដងទម្រាំតែជេយងើកក្បាលចាប់ផ្ដើមភ្ញាក់ដឹងខ្លួន ភ្នែកមិនទាន់បើកឲ្យស្រឡះប៉ុន្មានតែក៏អាចមើលដឹងថាទូរស័ព្ទនៅលើតុជិតក្បាលគ្រែនេះឯងគេមិនទាន់បានចាប់អារម្មណ៍អ្វីផ្សេងជុំវិញខ្លួននោះទេ

« ហាឡូ!! »

«.....»មុននេះសឹងតែមិនបើកភ្នែកមើលឲ្យច្បាស់ទេថាលេខរបស់ណាតែពេលនេះបើកភ្នែកធំៗយ៉ាងច្បាស់ក្រោយឮសំឡេងអ្នកម្ខាងទៀតដែលនិយាយមកប្រហែលជានីគីសួរថាគេនៅឯណាទើបស្មើនេះមិនទៅផ្ទះហើយមើលទៅ!!

« .....Huh?? ... »ជេយ៍មិនទាន់ឆ្លើយតបទៅកាន់នីគីទេ គេក្រលេកមើលជុំវិញខ្លួនស្រាប់តែឃើញយូហានគេងនៅក្បែរធ្វើឲ្យគេភ្ញាក់ដូចគេទះដប់ដៃស្វាងចែសទាំងព្រឹកតែម្ដង!!

« បងនឹងCallទៅអូនវិញណា! »មិននិយាយអីជាមួយប្រពន្ធតែដល់ពេលនិយាយបែរជានិយាយថាបងនឹងCallទៅអូនវិញ!!! ក្រោយពេលបិទទូរស័ព្ទទើបគេដឹងថានីគីផ្ញើសារមកគេតែគេមិនបានមើល÷
[ បងមកវិញស្មើណា ? ]
[ ឆេកូទៅជាមួយបងឈុលហើយបង ]
[ កុំញុំាស្រាណា មកវិញធ្វើដំណើរបើកបរប្រយ័ត្នផង ]
[ អូនចាំនៅមុខផ្ទះ ]
កុំទាន់ឈឺក្បាលរឿងសារមកឈឺក្បាលនឹងមនុស្សដែលដឹកក្បែរខ្លួននេះវិញ!!! ជេយ៍សម្លឹងយូរហានហើយព្យាយាមគិតរឿងដែលកើតឡើងកាលពីយប់មិញ!!!ប៉ុន្តែគេចាំបានត្រឹមតែថាគេបំពានយូហាននៅត្រង់សាឡុងនោះរួចពីនេះ~~

« អូយ...ឈឺក្បាលម្ល៉េះ!!! »ក្រៅពីរូបភាពតិចតួចនោះគេចាំអ្វីមិនបានទៀតទេបានត្រឹមតែឈឺក្បាលធ្វើឲ្យយូហានភ្ញាក់ដែរ

« លោក!! »យូហានភ្ញាក់ច្រង៉ាងក្រោកអង្គុយទាញភួយដែលនៅសេសសល់មកគ្របបិទបាំងខ្លួនឯងក្រោយបើកភ្នែកមកឃើញជេយ៍នៅចំពោះមុខធ្វើដូចជាភ្ញាក់ផ្អើលខ្លាំងណាស់ទាំងដែលនេះគឺជាគម្រោងការរបស់ខ្លួនឯងសោះហ្នឹង??

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now