+ហ្គីវីស
ភ្ញាក់ពីគេងមកវិឡាវីឡើងរៀបចំផ្ទះធ្វើអាហារពេលព្រឹកជាច្រើនសម្រាប់រួមតុអាហារនាព្រឹកនេះ ព្រោះលោកប៉ាជាទីស្រលាញ់Callប្រាប់តាំងតែពីពេលយប់ថាព្រឹកស្អែកនាំមនុស្សដែលសំខាន់ទៅជួប.....« បងថាលោកប៉ាខ្ញុំនាំអ្នកណាមក? »កំពុងតែលើកម្ហូបអាហារមកដាក់លើតុនាងក៏ឆ្លៀតសួរទៅអ្នកបម្រើស្រីរបស់នាងដែលជួយលើកអាហារមកជាមួយគ្នានោះ
« ខ្ញុំក៏មិនច្បាស់ដែរថាជានរណានោះអ្នកនាង ! »
« លោកប៉ាថាគាត់ជាមនុស្សសំខាន់ទៀតផង »
ទីតទីត~ កំពុងតែឆ្លើយឆ្លងសម្ដីជាមួយអ្នកបម្រើក៏បានឮសុីផ្លេឡាននៅខាងមុខផ្ទះប្រហែលជាលោកប៉ាមកដល់ហើយ
« ប្រហែលជាលោកប៉ាមកហើយ បងជួយរៀបចំបង្ហើយផងណា ខ្ញុំទៅទទួលលោកប៉ា »នាងដាក់អាហារលើតុរួចប្រាប់អ្នកបម្រើអោយលើកម្ហូបដែលនៅប៉ុន្មានមុខទៀតមកឯខ្លួនវិញត្រៀមទៅទទួលអ្នកជាប៉ា
« ចាស អ្នកនាង »ឮសម្ដីអ្នកបម្រើទទួលពាក្យហើយនាងញញឹមដាក់អ្នកបម្រើបន្តិចមុននឹងចេញទៅទទួលលោកប៉ា!!!
នៅខាងក្រៅវិញ ហុីសុឺងកំពុងតែចុះពីលើឡាន វិឡាវីដើរចេញមកញញឹមបណ្ដើរសម្លឹងមកកាន់ឪពុក~« លោកប៉ា... »
« ស្រីវី... »ឪពុកកូនជួបគ្នាធ្វើការឱបគ្នាបន្តិចហុីសុឺងញញឹមទះសក់ក្បាលកូនតិចៗទើបព្រលែងពីការអោបវិញ
« លោកប៉ាមកទាន់ពេលល្អណាស់ អាហារកូនរៀបចំរួចរាល់់ហើយ »
« បាទកូនសម្លាញ់ ! »
« ចាស ចុះឯណាមនុស្សសំខាន់ដែលប៉ាថានោះ? គាត់មិនមកឬ?ម៉េចមិនឃើញគាត់ »ដោយសារតែពីយប់ហុីសុឺងបានប្រាប់នាងថានាំមនុស្សសំខាន់មកតែពេលមកដល់ឃើញតែប៉ាខ្លួនឯងមិនឃើញអ្នកដែលថានាំមកនោះនាងក៏សួរ!!!
« ម៉េចក៏ថាអត់? គាត់មកតើ អូនចេញមកបានហើយ ! »ឮសម្ដីឪពុកនិយាយថាមកនាងនៅតែរក្សាស្នាមញញឹមលើផ្ទៃមុខគ្រាន់តែឆ្ងល់នឹងពាក្យថាអូនទើបទឹកមុខនាងចាប់ផ្ដើមប្រែជាឆ្ងល់បន្តិចក្រសែភ្នែកព្យាយាមចាំសម្លឹងមើលអ្នកដែលឪពុកបានបើកទ្វារឡានអោយចុះមក~ ជុងវ៉ុនឈានជើងចុះចេញពីក្នុងឡានមកខាងក្រៅ គេពាក់វ៉ែនតាផងដែរ ចេញផុតគេក៏ងើបមុខហើយដោះវ៉ែនតាចេញងាកភ្នែកទៅប្រទះនឹងខ្សែភ្នែកមួយគូរបស់ក្មេងស្រីកំពុងតែបើកធំៗសម្លឹងមកកាន់គេ ជុងវ៉ុនឃើញវិឡាវីគេក៏មានអារម្មណ៍ថាភ្លឹកដែរ នេះឬជាកូនស្រីរបស់គេ? ស្រស់ស្អាតណាស់!!
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី