ភាគទី27+28: ស្វាគមន៍មកកាន់នេហ្វៀអាន់

202 18 2
                                    

ហុីសុឺងកំពុងតែឈរនៅអត់ស្ងៀមបោះជំហ៊ានដើរចុះឡើងនាយកំពុងតែCallទៅកូនស្រី តែកូនស្រីបែរជាមិនលើកសោះមិនដឹងរវល់ធ្វើអី!

« យ៉ាងម៉េចហើយលោក? »

« វីមិនលើកទេ »ប្រព័ន្ធទូរស័ព្ទដាច់ភ្លាមហុីសុឺងរហ័សចុចបន្តទៅទៀត
   នៅហាងអាហារឯណេះវិញ វិឡាវីទើបតែដើរមកពីបន្ទប់ទឹកសំដៅមកតុអាហារដែលមានកំលោះយូហានអង្គុយរងចាំនាង

« អ៎...អ្នកនាងមកវិញហើយឬ មិញនេះទូរស័ព្ទរបស់អ្នកនាងរោទ៍ច្រើនដងហើយ »

« ទូរស័ព្ទខ្ញុំរោទ៍?...រីងៗ!!! »នាងនិយាយមិនទាន់ផុតមាត់ស្រួលបួលផងទូរស័ព្ទក៏រោទ៍ឡើងម្ដងទៀត

« លោកប៉ា... »នាងមើលឃើញលេខស្គាល់ហើយក៏ងាកទៅមើលយូហាន យូហានញញឹមដាក់នាង

« អញ្ចឹងខ្ញុំសុំពេលនិយាយជាមួយលោកប៉ាបន្តិចណាលោក!! »

« បាទតាមសម្រួលចុះ »

« ចាស »នាងស្រីញញឹមដាក់នាយកម្លោះហើយទើបដកខ្លួនចេញទៅឈរនិយាយឆ្ងាយពីតុអាហារទៅ ចំណែកយូហានវិញក៏មានស្នាមញញឹមចុងមាត់ចេញមកផងដែរ Callមកស្ទើតែផ្ទុះទូរស័ព្ទបែបនេះប្រហែលកំពុងបារម្ភពីកូនដល់ស្លរឈាមពេញខួរហើយទេដឹង!!!

« ចាសលោកប៉ា កូនកំពុងនៅហាងអាហារ លោកប៉ាមានការអីជាមួយកូនឬ ?»

« ចាសគាត់ឈ្មោះយូហាន!!! »ប្រហែលជាហុីសុឺងសួរនាំនាងថានាងមកជាមួយនរណាហើយក៏និយាយដល់ឈ្មោះយូហានសួរមកត្រូវប៉ក់ម៉ងប៉ា ទឹកមុខនាងក៏រាងឆ្ងល់ៗដែរមានអារម្មណ៍ថាលោកប៉ានិយាយជាមួយគេដូចជាស្លន់ៗភ័យៗ

« អ៎..ពេលនេះគាត់កំពុងចាំកូននៅតុអាហារ »លោកប៉ាសួរនាំនាងឆ្លើយដោយងាកទៅមើលយូហាន មិនដឹងថាឪពុកនិយាយប្រាប់កូនថាយ៉ាងម៉េចខ្លះនោះទេទើបបានជាក្រសែភ្នែកកូនស្រីប្រឹងសម្លឹងអ្នកកំលោះអង្គុយនៅតុជាប់បែបនេះ!!!!!

« សូមទោសផង អោយលោកចាំហើយ!! »

« បាទ មិនអីទេ អ្នកនាងឆាប់ញុំាទៅ នឹងឆាប់បានខ្ញុំជូនអ្នកនាងទៅវិញ លោកប៉ាCallមកច្រើនដងបែបនេះប្រហែលមានការអីសំខាន់ហើយទេដឹង!!! »

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now