ភាគទី03:បងនឹកអូន

601 48 6
                                    

មនុស្សក្នុងផ្ទះហ្គីវីសទាំងអស់គ្មានអ្នកណាដេកលក់ពេញភ្នែកនោះទេ ជាពិសេសគឺហុីសុឺង គេស្ទើរតែមិនដេកទាល់តែសោះ នាយបារម្ភពីកូនប្រុសពេក ~ ថ្ងៃនេះគេមានប្រជុំនៅឯក្រុមហ៊ុននិងការណាត់ជួបជាមួយភ្ញៀវ ប៉ុន្តែនាយរំសាយចោលទាំងអស់ គេមិនបារម្ភពីអ្វីក្រៅពីកូនប្រុសរបស់គេនោះទេកូនប្រុសរបស់គេគឺសំខាន់បំផុត បើរកកូនមិនឃើញការងារអ្វីក៏មិនចង់ធ្វើដែរ ~ កូនប្រុសឃើញនឹងភ្នែកថែនឹងដៃរាល់តែថ្ងៃមកបាត់សូន្យឈឹងបែបនេះ តើទ្រូងជាឪពុកឯណាដែលថាស្រណុកចិត្តនោះ? គ្មានទេ! បើគេមិនព្រមអោយកូនចេញឬក៏ចាត់អោយកូនចៅទៅតាមពីក្រោយកូនប្រុសរបស់គេក៏មិនត្រូវបាត់ខ្លួនបែបនេះដែរកំហុសមកពីគេ!?

« កូនបាត់ទៅណាទៅប្រុសវីន »ហុីសុឺងអង្គុយចាំកូននៅមាត់ទ្វារចូលផ្ទះសម្លឹងទៅមាត់របងផ្ទះក្រែងឃើញដំណឹងកូន កូនចៅដែលចាត់អោយតាមរកក៏មិនទាន់មានអ្នកណាមកម្នាក់សោះ មិនទាន់គ្រប់24ម៉ោងចង់ប្ដឹងប៉ូលិសក៏មិនបាន

« លោកប៉ា ទទួលទានអាហារពេលព្រឹកសិនទៅ រួចចាំចេញរកបងប្រុសបន្តទៀត »កូនស្រីដាក់គូទអង្គុយចុះក្បែរឪពុករួចប្រាប់អោយទៅទទួនទានអាហារនាងក៏ដេកមិនពេញភ្នែកដែរបានក្រោកមកធ្វើអាហារពេលព្រឹកទាំងខ្លួនក៏បារម្ភពីបងប្រុសមិនចាញ់ឪពុកដូចគ្នា~

« ប៉ាមិនឃ្លានទេ កូនញ៉ាំចុះ!! »

« ប៉ុន្តែលោកប៉ាមិនបានទទួលទានអាហារតាំងតែពីយប់មកម្ល៉េះលោកប៉ា»កូនស្រីនិយាយចំចំណុចហុីសុឺងងាកសម្លឹងមុខកូន គេមិនញុំាអាហារតាំងតែពីម្សិលមិញមក គេងក៏មិនគេងទៀត~

« អ៊ីចឹង ប៉ាទៅងូតទឹកសិន »ហុីសុឺងញញឹមតិចៗដាក់កូនមុននឹងក្រោកឡើងដោយមានវិឡាវីជួយសម្រួលដល់ការងើបឈរ

« វីន ~ ប្រុសវីន »គ្រាន់តែងើបឈររួចភ្នែករហ័សងាកទៅទ្វាររបងស្រាប់តែឃើញកូនប្រុសរបស់គេត្រឡប់មកវិញ~មើលសភាពគេចុះដើរដំណើរហ័សហើយឱបដៃរបស់ខ្លួនឯង~

« វីន~ បងវីន »ទាំងពីរនាក់ឪពុកកូនរហ័សដើរទៅរកម៉ាវីន បាត់ទៅណាទើបតែមកដឹងទេអ្នកផ្ទះបារម្ភប៉ុណ្ណានោះ~ឯម៉ាវីនដើរចូលផ្ទះទាំងសភាពភ័យខ្លាច

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now