ភាគទី37:អារម្មណ៍អ្វីហ្នឹង?

256 23 4
                                    

ពេលល្ងាចយូហានមកទទួលស៊ុងឈុលនៅឯក្រុមហ៊ុនរបស់ហ្គីវីសតែគេមិនបានជួបគ្នានឹងហុីសុឺងទេព្រោះហុីសុឺងចេញទៅមុនហើយស៊ុងឈុលក៏រកលេសថាជាប់ញុំាបាយនឹងមិត្តភក្តិហុីសុឺងក៏មិនដេញដោលអ្វីច្រើននោះដែរ~~ស៊ុងឈុលកំពុងឈរចាំយូហាននៅមុខក្រុមហ៊ុនភ្លាមនោះឡានរបស់យូហានក៏មកដល់.......

« សុំទោសផង ខ្ញុំយឺតបន្តិចហើយ ចាំខ្ញុំយូរដែរទេ? »ឈប់ឡានភ្លាមរហ័សសួរនាំអ្នកដែលឈរចាំភ្លាមទឹកមុខក៏រីករាយបើប្រៀបធៀបនឹងថ្ងៃដំបូងគេដូចជាមិនចង់ដឹងមិនចង់ស្គាល់នឹងស៊ុងឈុលទេតែពេលនេះប្រែអស់មើលទៅដូចជាស្និទនឹងគ្នាមកយូរហើយ?

« អ៎..អត់ទេ ខ្ញុំក៏ទើបតែរួចការងារហើយចុះមកដូចគ្នា »ស៊ុងឈុលញញឹមតបទៅវិញយូហានចុះមកដើម្បីអញ្ជើញស៊ុងឈុលឡើងឡានរបស់គេ

« ពេលនេះគួរតែទៅបានហើយ? »

« បាទ »យូហានបើកទ្វារឡានអោយស៊ុងឈុលចូលហើយនាយក៏រហ័សចូលក្នុងឡានដែរឆាប់បានទៅDateយ៉ាសច្រឡំឆាប់បានញុំាបាយ!!!.........

+អាហារដ្ឋាន
ស៊ុងឈុលនិងយូហានបានមកអាហារដ្ឋានមួយកន្លែង យូហានបានកក់ជាតុVIPថែមទៀតផង កក់លក្ខណៈបែបជាបន្ទប់ឯកជនដូចជាគូស្នេហ៍?ពេលនេះបុគ្គលិកកំពុងតែនាំពួកគេទៅកាន់បន្ទប់អាហារ.....

« អ្នកប្រុស សូមអញ្ជើញ »បុគ្គលិកស្រីម្នាក់ទទួលរាក់ទាក់នឹងយូហានយ៉ាងគួរសម

« អរគុណ »យូហានក៏ញញឹមដាក់នាងវិញដែរ

« តោះចូលខាងក្នុងទៅ »

« បាទ »សុភាពបុរសស៊ុងឈុលឆ្លើយយល់ព្រមហើយក៏នាំគ្នាចូលទៅឯបុគ្គលិកដែលជូនមកត្រឡប់ទៅវិញនៅតែបុគ្គលិកស្រីដែលរាក់ទាក់នឹងយូហានទេមិនទាន់ទៅនាងនៅទទួលមីនុយរបស់កម្លោះទាំងពីរកុម្មង់សិន!!!

« លោកចង់ញុំាអីកុម្មង់តាមចិត្ត »ឮយូហានប្រាប់ហើយស៊ុងឈុលបានត្រឹមតៗញឹមៗហើយបើកមើលមីនុយរួចហើយគេក៏ចាប់ផ្ដើមរើសយកមុខម្ហូបដែលគេចង់ញុំាយូហានក៏ដូចគ្នា

« យកតែប៉ុណ្ណឹងបានហើយ »

« ចាស »បុគ្គលិកទទួលមីនុយពីយូហានហើយក៏រហ័សចេញទៅស៊ុងឈុលតាមមើលគេទៅផុតក៏ងាកមកនិយាយជាមួយយូហាន

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now