.ចេញពីសាលាជុងហ្គុកក៏បានជូនថេយ៉ុងមកផ្ទះដូចសព្វមួយដង។
"អរគុណបងហើយជុងហ្គុកសម្រាប់ថ្ងៃនេះ.."ចុះពីលើឡានទំនើបរាងតូចក៏អោនទៅនិយាយជាមួយនឹងរាងក្រាស់ទាំងញញឹមអរគុណទៅកាន់នាយដែលបានជួយមើលថែនាំជូនគេមកផ្ទះ។
"មិនអីនោះទេថេយ៍ អូនគួរណាស់តែឲ្យបងជូនអូនដល់ក្នុងផ្ទះណា."
"មិនបាច់នោះទេជុង គឺ គឺអូនខ្លាចម្តាយអូនគាត់ឃើញណា..ចាំលើកក្រោយអូននឹងឲ្យបងជួបគាត់ ណា សូមបងយល់ពីអូនផង"
"ចឹងក៏បាន! បងយល់ពីអូនស្រាប់ហើយ តែអូនដើរចូលទៅក្នុងផ្ទះកើតឬអត់? "
"មិនអីទេអូនដើរបានតិចៗ...ចឹងអូនចូលក្នុងហើយណា បងទៅវិញប្រយ័ត្នប្រយែងតាមផ្លូវផងឮទេ?"
"បាទ! "ឡានរបស់ជុងហ្គុកក៏បើកចេញទៅ ក្រោយររាងក្រាស់ចេញទៅផុតកន្ទុយភ្នែកហើយថេយ៉ុងគេក៏បានដោះប៉ង់ដែលបានរុំជើងរបស់គេនោះចេញមុននឹងដើរចូលទៅក្នុងផ្ទះវិញធម្មតា។
"កូនថេយ៍ត្រឡប់មកវិញហើយមែនទេកូន..ហើយមុននេះអ្នកណាជូនមក?"
"បាទម៉ែ! មុននេះមែនទេគេគឺជាមិត្តរបស់កូន...កូនសូមឡើងទៅផ្លាស់ខោអាវសិនហើយណាម៉ែនឹងអាលបានមកជួយរៀបចំសម្ភារៈរបស់ម៉ែទៅលក់ស្អែកនោះអី.."
"តាមសប្បាយចោះកូន កូនសម្រាកសិនក៏បានដែលណាមិនបាក់មកជួយម៉ែទេ "ឃើញថាកូនដូចជាមកពីរៀនហត់គាត់ក៏បន្លឺឡើង។
"អត់ទេកូនចង់ជួយ..ណាមួយព្រឹកមិញកូនមិនបានទៅជួយលក់ម៉ែផង" ថេយ៍និយាយទាំងធ្វើមុនស្រពោន ព្រោះតែមានរឿងទើបគេមិនបានទៅជួយលក់ម្តាយរបស់គេ។
"ចឹងកូនទៅផ្លាស់សម្លៀកបំពាក់សិនទៅ.."ថេយ៍ក៏ឡើងទៅបន្ទប់របស់គេ។បន្ទាប់ពីផ្លាស់ខោអាវរួចរាល់ហើយថេយ៉ុងក៏បានចុះមកជួយរៀបចំសម្ភារ:ម្តាយរបស់គេ។ បន្ទាប់មកទៀតពួកគាត់ក៏ញាំុបាយហើយក៏នាំគ្នាទៅគេងបន្ទប់រាងខ្លួន។
.មួយសប្តាហ៍ក្រោយមក រឿងដែលថេយ៉ុងនឹងជុងហ្គុកបានទាក់ទងគ្នាក៏បានដឹងដល់ម្តាយរបស់ថេយ៉ុងដូចគ្នា។ព្រោះតែជុងហ្គុក ឧស្សាហ៍ជូនថេយ៉ុងមកផ្ទះ ដោយហេតុតែយល់អ្នកស្រីគីមគាត់ក៏សួរទៅកាន់កូនប្រុសហើយថេយ៉ុងក៏មិនបានលាក់គាត់នោះដែរគឺគេប្រាប់ត្រង់ៗ។
![](https://img.wattpad.com/cover/356646758-288-k514512.jpg)
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...