" អូនមិនបានរមើលរវាយ នោះទេប៊េលគឺបង បងកំពុងតែឈរនៅក្រោយខ្នងអូននឹងហើយ...." កករោយពេលឈរអស់ពេលជយូរអ៊ុនវ៉ូនាយក៏សម្រេចចិត្តពោលឡើងទាំងអួលដើមកទៅកាន់ប៊េលឡា។
" អ៊ុន....អ៊ុន-វ៉ូ...??" ប៊េលនាស្ទុះងើប ងាកក្រោយសម្លឹងរកប្រភពសម្លេងគ្រាន់តែងាកប្រទាក់ភ្នែកជាមួយនឹងផ្ទៃមុខរបស់នាយភ្លាម នាងស្ទើតែទប់ទំនឹងខ្លួនឯងសឹងនិងមិនជាប់ទៅហើយ។
" ប៊េល បងសុំទោស...!"ដែលឲ្យអូនមកលំបាករកទុកម្នាក់ឯងបែបនេះ! អូនចង់ដាក់ទោសបងបែបណាក៏បានបងព្រមទទួលយករាល់ការដាក់ទោសរបស់អូនស្រាប់ទៅហើយ ឲ្យតែអូនព្រមលើកលែងទោសឲ្យបងហើយព្រមបើកចិត្តឲ្យបងបានមើលថែរក្សារអូននឹងកូនផងណា..." អ៊ុនវ៉ូនាយចាប់ផ្តើមលូតជង្គង់ភ្លាមៗនៅពីមុខរបស់ប៊េលឡា ដែលធ្វើឲ្យនាងសឹងតែមិនជឿថានាយហ៊ានលះបង់ដល់ថ្នាក់នេះត្រង់នាងជាអ្នកដែលរត់ចេញនាយ។
" អ៊ុនវ៉ូ...បងកុំធ្វើបែបនេះអីណា ងើបសិនមក"
" បងមិនងើបនោះទេ លុះត្រាតែអូនព្រមអត់អោនឲ្យបងសិនទើបបងព្រមងើប!"
" បើបងមិនងើបទេ អូននឹងខឹងហើយ..." ប៊េលនាងឈរអោបដៃបែបមុខចេញពីនាយងាកទៅម្ខាង។
" ចឹងអូនព្រមលើកលែងទោសឲ្យបងហើយមែនទេ?? ចឹងបងងើបក៏បាន!!" នាយកំលោះ ប្រញាប់ងើបឡើងទាំងសប្បាយចិត្តពេលដែលគិតថាប៊េលនាងព្រមលើកលែងទោសឲ្យនាយបែបនេះ។
" អ្នកណាថាអូនព្រមនោះ ឆាប់លូតជង្គង់ចុះវិញ..." ក្រឹប... គេថាមិនខុសពិតមែនចិត្តរបស់មនុស្សស្រីពេលមានផ្ទៃពោះគឺប្រែប្រួលមិនទៀងពិតមែនចង់ធ្វើអ្វីក៏ធ្វើទៅតាមចិត្តរបស់ខ្លួន។ ក្រោយពេលឮបែបនេះអ។អ៊ុនវ៉ូនាយប្រញាប់លូតជង្គង់ចុះវិញយ៉ាងលឿន ប៊េលនាងឃើញបែបនេះនាងក៏ខ្ចប់មាត់អស់សំណើចនឹងសកម្មភាពរបស់អ៊ុនវ៉ូជាខ្លាំងនាងសើចឡើងរលាក់ខ្លួនទៅហើយ។
" ហ្ហឹកៗ....ហិហិ"
" អូនសើចអី? សើចចំអកឲ្យបងតើមែនទេ??ឥលូវបងក្លាយទៅជាតួរកំប្លែងរបស់អូនហើយតើមែនទេ កូនប៉ា កូនមើលចុះ ម៉ាក់ៗរបស់កូនកំពុងតែសើចចំអកឲ្យប៉ាហើយណា" អ៊ុនវ៉ូនិយាយទាំងធ្វើមុខកំសត់ទៅកាន់កូនប្រុសទាំងដែលនាយនៅលូតជង្គង់ក្បែជើងរបស់ប៊េលឡានៅឡើយនោះទេ។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...