20:ខ្ញុំនឹងបំភ្លេចគ្រប់យ៉ាងនៅទីនេះឲ្យអស់

1.4K 69 2
                                    

.ពេលព្រឹកព្រលឹម ថេយ៉ុងក៏បាភ្ញាក់ដឹងខ្លួនឡើង ដោយរាងកាយរបស់គេកំពុងស្ថិតនៅក្នុងរង្វង់ដៃរបស់បុរសដែលបានបំពានរាងកាយរបស់គេកាលពីយប់មិញ។ ពេលដែលគេនឹកឃើញរឿងដែលកើតឡើងនៅយប់មិញធ្វើឲ្យទឹកភ្នែករបស់គេក៏ស្រក់ចុះមកដោយឯងៗ។

"មិនអីទេ អាថេយ៍...." ថេយ៉ុងប្រមូលស្មារតីត្រឡប់មកវិញយកដៃក្រវាស់ទឹកភ្នែករបស់ខ្លួនចេញយ៉ាងស្អាត រួចក៏ដកដៃមាំរបស់ជុងហ្គុកចេញពីរាងកាយចង្កេះរបស់ខ្លួន។ រាងតូចចុះពីលើពូកទាំងពិបាកព្រោះចង្កេះនឹងផ្នែកខាងក្រោមរបស់គេ រង់ការធ្វើបាបពីយប់មិញ។

"លាហើយ! ពួកយើងកុំជួបគ្នាទៀតអី!" បន្ទាប់ពីរើសសម្លៀកបំពាក់ដែលធ្លាក់នឹងការ៉ូ មកស្លៀកពាក់រួចរាល់ហើយ ថេយ៉ុងក៏ងាកទៅសម្លឹងមើលមុខរបស់បុរសម្នាក់ម្នាក់នោះជាលើសចុងក្រោយមុននឹងឈានជើងដើរចាក់ចេញទាំងទឹកភ្នែកកំពុងស្រក់ គេនៅតែមិនអស់អាល័យពីប្រុសម្នាក់នេះសោះ? គេនៅតែស្រលាញ់មនុស្សប្រុសម្នាក់នេះដូចដើម??គេក៏មិនយល់ពីខ្លួនឯងដូចគ្នា។

"ពូ ទៅទីនេះ.." ថេយ៉ុងបានហៅតាក់សុីជិះទៅផ្ទះរបស់ខ្លួនព្រមទាំងប្រាប់ទៅតាំងគាត់រួចជាស្រាប់។
______________________

.ចំណាយពេលជិតមួយម៉ោងក៏បានមកដល់ផ្ទះរបស់ខ្លួនថេយ៉ុងបានហុចលុយឲ្យតាកសុី រួចក៏ដើរចូលទៅក្នុងផ្ទះរបស់គេ។

" រ៉ាគីក...ត្រឡប់មកវិញហើយហេ៎កូន...ហើយមិចបានជាសភាពរបស់កូនទៅជាបែបនេះ?" អ្នកស្រីគីមកំពុងតែឈរ ស្រោចដំណាំនៅខាងមុខផ្ទះរបស់គាត់ក៏ក្រឡេកទៅហើយកូនប្រុសតែម្នាក់របស់គាត់ដើរចូលមកជាមួយនឹងសភាពមើលមិនយល់គាត់ ទម្លាក់ទ្រយ៉ូទឹករួចរត់ទៅរកកូនប្រុសរបស់គាត់ដោយក្តីបារម្ភ។

"ម៉ែ...!ហ្ហឹកៗ...." ថេយ៉ុងក៏រត់មកអោបម្តាយរបស់គេទាំងទឹកភ្នែក។

"មានរឿងអី? ប្រាប់ម៉ែមកកូនអ្នកណាធ្វើបាបកូនម៉ែដល់ថ្នាក់នេះហាស៎.."

"ហ្ហឹកៗ...ម៉ែ...ជុងហ្គុក...ជុងហ្គុក..គេ.."

"វាធ្វើស្អីកូន..ប្រាប់ប៉ាមកប៉ានឹងទៅសម្លាប់វា..."លោកគីម ដែលទើបនឹងដើរចេញពីពីក្នុងផ្ទះក៏បានស្តាប់ឮប្រពន្ធកូនរបស់គាត់និយាយល្មម ដែលធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងចង់តែទៅសម្លាប់អ្នកដែលធ្វើបាបកូនប្រុសរបស់គាត់ចោលឲ្យនេះទេ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now