បន្ទាប់ពីរចុះពីរៀនថេយ៉ុងគេក៏បាន ជិះកង់មកផ្ទះរបស់ខ្លួនដូចរាល់ដង។ ទាស់តែលើកនេះនៅមុខផ្ទះដួលរបស់គេ វាមានអ្វីចម្លែកបន្តិច..គឺ..នៅពីមុខផ្ទះរបស់កំលោះតូចមានឡានពណ៌ខ្មៅជាច្រើនគ្រឿង ហើយថែមទាំងមានមនុស្សប្រុសមាឌឌាំងៗមិនក្រោមពី២០នាក់នោះឡើងដែលកំពុងតែឈរនៅពីមុខផ្ទះរបស់ខ្លួន។ ថេយ៉ុងគេឃើញបែបនេះគេពិតជាភ័យខ្លាំងណាស់ ភ្លាមនោះគេក៏ស្រាប់តែគិតដល់សម្តីរបស់យ៉ាងជីដែលបានគម្រាមគេកាលពីសប្តាហ៍មុន។
"មានរឿងអ្វី...ម៉ែ...."ថេយ៉ុងផ្តោលកង់របស់ខ្លួនចោលរួចក៏រត់ចូលទៅខាងក្មុងផ្ទះរបស់គេយ៉ាងលឿន។ អង្គរក្សដែលកំពុងតែឈរនៅខាងមុខផ្ទះនោះក៏ស្រាប់តែអោនក្បាលរបស់ពួកគេចុះគ្រប់ៗគ្នាតែថេយ៉ុងគេមិនបានចាប់អារម្មណ៍នឹងពួកគេនោះឡើយ។
"ម៉ែ..."ថេយ៉ុងរត់ចូលមកដល់ខាងក្នុងផ្ទះក៏ឃើញថា ផ្ទះរបស់ខ្លួនរប៉ាត់រប៉ាយ តាំងតែពីមុខទ្វារចូលមកម្លេះ។ ថេយ៍បន្លឺហៅម៉ែរបស់ខ្លួនទាំងរៀងភ្ញាក់ផ្អើលដែលឃើញគាត់កំពុងតែ កាន់ប៉ាន់តោ តម្រង់មកកាន់វ័យចំណាស់ម្នាក់ ទាំងមិនញញឺតអ្វីបន្តិច។
"ចេញទៅអាមនុស្សថោកទាប អាមនុស្សគ្មានទំនួលខុសត្រូវ...អាមនុស្សបោកប្រាស់...ចេញពីមុខរបស់យើងទៅ...បើមិនចឹងទេប៉ាន់តោនេះនឹងហោះចំក្បាលលោកឯងជាមិនខាននោះឡើយ"សម្លេងអ្នកស្រីគីម ស្រែកឮចេញមកខាងក្រៅ ទាំងគម្រាមទៅកាន់មនុស្សវ័យចំណាស់ដែលគាត់ស្គាល់យ៉ាងច្បាស់ថាបុរសម្នាក់នេះគឺជានរណា។
" ឲ្យបងសុំទោស....អូនចង់ឲ្យបងធ្វើអ្វីក៏បានដែលតែអូនសូមមេត្តាស្តាប់ហេតុផលរបស់បងបន្តិចតើបានទេ?" ធ្លាប់តែជាបុគ្គលមួយរូបដែលមានអំណាចនឹងជំនួយរាងមឺុននៅក្នុងដៃហើយក៏ជាមនុស្សម្នាក់ដែលកាច់សាហាវបញ្ជាកូនចៅរាប់មឺុននាក់តែបែបជាមកអង្គុយលូតជង្គង់ទទួលកំហុសដែលខ្លួនបានសាកពី២០ឆ្នាំមុនចំពោះមនុស្សស្រីម្នាក់នេះ។
"មិនស្តាប់ទេ ចេញទៅ..ហើយយកមនុស្សរបស់លោកទៅជាមួយផង...ឲ្យមកឈរត្រាប់ត្រាអីនៅទីនេះគិតថាអ្នកភូមិផងរបងជាមួយ គេមើលមកវាល្អមើលណាស់មែនទេធ្វើខ្លួនដូចជាជនពាល"អ្នកណាថាអ្នកស្រីគីម សុភាពនោះ?? ចម្លើយនោះគឺNo កាលពីមុនអាចមែនតែពេលនេះវាមិនមែននោះឡើយ។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...