"តើលោកឲ្យខ្ញុំប្រាប់កូនបែបណា? ប្រាប់កូនថាលោករំលោភខ្ញុំរហូតដល់មានគេក៏មែនទេ? ប្រាប់ថាប៉ាធំរបស់គេមិនដែលខ្វល់ពីប៉ាតូចរបស់គេតើមែនទេ?ប្រាប់ថាប៉ាធំរបស់គេមិនគិតសូម្បីតែតាមរកមនុស្សដែលខ្លួនឯងតែងតែនិយាយពាក្យថាស្រឡាញ់តើពិតទេ?? ប្រាប់ថាប៉ារបស់គេទៅរៀននៅ សហរដ្ឋអាមេរិកហើយក៏មានស្រីរាប់មិនអស់នៅទីនោះតើមែនទេ?? លោកសាកនិយាយទៅមើលថាខ្ញុំគួរតែនិយាយប្រាប់កូនបែបណា បើលោកខ្លួនឯង គ្មានមួយចំណុចឲ្យខ្ញុំលើកយកមកផងប្រាប់គេនឹង??ហ្ហឹកៗ" សំណួរជាច្រើនត្រូវបានបន្លឺឡើងចេញពីបបូររាងតូចទាំងញ័រដោយសារតែមុននេះគេយំខ្លាំងពេក។ ហើយក៏កុំសួរថាហេតុអ្វីបានជាគេដឹងគ្រប់រឿហដែលទាក់ទងជាមួយនឹងរាងក្រាស់ទាំងអស់បែបនេះ ឆ្លើយគឺមិនពិបាកនោះ គឺក្រោយពេលដែលដឹងថាខ្លួនឯងមានផ្ទៃពោះ ថេយ៍ក៏បានទាន់ទងទៅសួរនាំជេមីនអំពីរឿងរបស់ជុងហ្គុក គេចង់ដឹងថានាយយ៉ាងមិចទៅហើយ?? ជេមីនក៏ប្រាប់ថាជុងហ្គុកបានប្តួរទៅរៀននៅ សហរដ្ឋអាមេរិកហើយ។ ក្រោយពេលឮដំណឹងនេះថេយ៍ក៏បានចាតមនុស្សប៉ារបស់គេឲ្យតាមសុើបមើលថាតើការរស់នៅបែបណា ?? ពេលបានដឹងហើយថាគេបានត្រឹមតែទឹកភ្នែកតែប៉ុណ្ណោះព្រោះ គ្រប់សកម្មភាពថតរូបច្បាស់ៗ ដែលជុងហ្គុកតែងតែបណ្តើរស្រីចេញទៅក្រៅ ដោយនាយប្តូរមុខមនុស្សស្រីដូចប្តូរខោអាវ ។គឺថេយ៉ុងគេដឹងទាំងអស់ ទាំងដែលពេលនោះគេកំពុងតែពរពោះជុងវ៉ាន់បាន៧ខែទៅហើយ តែជុងហ្គុកវិញដូចជាមិនបានខូចចិត្តស្អឹតទ្រូងឬក៏តាមស្វែងរកគេទល់តែសោះ។
"ថេយ៍បងសុំទោស...បង... Ringing ringing...ចាំបន្តិច " ជុងហ្គុករៀបនឹងបន្តនិយាយ តែភ្លាមនោះសម្លេងទូរស័ព្ទដៃរបស់នាយក៏បានបន្លឺឡើង។ ជុងហ្គុកក៏ដើរទៅនិយាយទូរស័ព្ទនៅម្ខាងទៀត ថេយ៍ក៏ដាក់ខ្លួនអង្គុយក្រសោបមុខទាំងទឹកភ្នែក ។
"យើងដឹងហើយ យើងនឹងទៅឥឡូវនេះ!" ជុងហ្គកដាក់ទូរស័ព្ទចុះងាកមកមើលថេយ៍ ។ នាយដកដង្ហើមធំបន្តិចទើបដើរមករកគេ។
" ថេយ៍! ទៅផ្ទះវិញជាមួយបង!"
" ខ្ញុំមិនទៅនោះទេ ! បើលោកចង់ទៅទៅតែម្នាក់ឯងទៅ ខ្ញុំមិនទៅជាមួយនឹងលោកនោះទេ ខ្ញុំនៅតាមរកកូនប្រុសរបស់ខ្ញុំ"
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...