46:ចាំអូនជាអ្នកនៅមើលថែបង

1.2K 70 12
                                    

.ក្រាក !!
គ្រប់គ្នាចូលមកដល់ ដោយសម្លឹងមើលទៅសភាពរបស់ជុងហ្គុក វាពិតជាពិបាកមើលពិតមែនត្រង់កញ្ជាំងករបស់នាយ ដៃខាងឆ្វេងនឹងជើងខាងស្តាំរបស់នាយគឺរុំទៅដោយប៉ង់សរ ដែលអាចឪ្យយើងដឹងយ៉ាងច្បាស់ទៅលើបញ្ហារបស់វា។ ថេយ៍គិតតែពីយំសម្រុកទឹកភ្នែកស្ទើររៀងអស់ពីខ្លួនទៅហើយ។ តែអ្នកឯទៀតបែបជាគ្មាននរណាមានប្រតិកម្មអ្វីក្រៅពីនៅស្ងៀមសម្លឹងមើលថេយ៉ុងនឹងជុងហ្គុកឆ្លាស់គ្នាយ៉ាងចម្លែកទៅវិញ??នេះពួកគេមិនឈឺចាប់ដូចជាខ្លួនទេឬ? តែហេតុអ្វីក៏គេមានអារម្មណ៍ថាឈឺចុកនៅទ្រូងខាងឆ្វេងខ្លាំងម្ល៉េះ??

" ខ្ញុំគិតថាពួកយើងចេញក្រៅសិនទៅ ទុកពេលឲ្យថេយ៍គេនៅជាមួយនឹងជុងហ្គុកតែពីរអ្នកសិនចោះ" យ៉ុងហ្គីដោយយល់ថាថេយ៉ុងប្រហែលជាមានរឿងនៅក្នុងចិត្តច្រើនចង់និយាយជាមួយនឹងអ្នកកំលោះដែលកំពុងតែដេកសន្លប់នៅលើគ្រែទើបនាយសម្រេចនាំគ្រប់គ្នាចេញក្រៅសិនទុកពេលឲ្យពួកគេនៅតែពីរនាក់។

" ហេតុអ្វីខ្ញុំត្រូវចេញនោះ? វាជាដើមហេតុធ្វើឲ្យបងប្រុសរបស់ខ្ញុំក្លាយជាបែបនេះណាបងយ៉ុង"

" បានហើយប៊េលឡា ប៉ាគិតថាយើងចេញសិនទៅ..."

" ខ្ញុំទៅក៏បាន!  មិនមែនយើងចេញឯងនោះទេណា ព្រោះតែប៉ារបស់យើងសុំទើបយើងព្រមចេញ"អ្នកទាំងបីក៏បានចាក់ចេញទៅជាមួយនឹងប៊េលឡា ដែលទុកឲ្យថេយ៉ុងនៅតែពីអ្នកជុងហ្គុកតែប៉ុណ្ណោះ។

" យេ!...!" គ្រាន់តែចេញមកដល់ខាងក្រៅភ្លាមម្នាក់ៗគឺសប្បាយអរជាខ្លាំងមុននឹងលើដៃម្ខាងទៅទៅវិញទៅមក។

" មនុស្សមាត់រឹងដូចជា គីមថេយ៉ុងទលើតែជួបបែបនឹងទើបព្រមហាមាត់រួច" ប៊េលឡានាងញញឹសម្លឹងមើលទៅក្នុងបន្ទប់។ មនុស្សចឹងៗទល់តែជួបរបស់ពិតបែបនេះទើបព្រមនិយាយចេញមក។

" តែខ្ញុំថា យើងដូចជាលែងធ្ងន់ពេកហើយទេដឹង? អាហ្គុកវាគ្រាន់តែប៉ះក្បាល៥ថេរ តែប៉ុណ្ណោះ តែនេះយើងលែងដល់ទៅរុំប៉ង់កផងជើងផងដៃផង។ នេះបើថេយ៉ុងដឹងគេច្បាស់ជាខឹងកាន់តែខ្លាំងមិនខាននោះទេ" ពិតមែនហើយ អាមនុស្សគ្រាន់តែបែកក្បាលបន្តិចសោះគ្រប់គ្នាធ្វើដូចជារឿងធំទៅកលតដែរ។  នេះបើថេយ៉ិងចាប់បានត្រៀមតែខ្លួនទៅម្នាក់ៗនោះដឹងតែរាបហើយ ព្រោះថេយ៉ុងជាមនុស្សបែបណាពួកគេក៏បានដឹងដូចគ្នា។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now