58:ហឹសៗ កូនឮដូច ម៉ាក់ដែលទេ?? ឮសម្លេងប៉ារបស់កូនទេ? នេះម៉ាក់ប្រហែលជាគិតតែម្នាក់ឯង

1K 59 2
                                    

. រូបថតដែលកំលោះតូចជុងវ៉ាន់បានថតនោះ ជុងវ៉ាន់បានផ្ងើទៅកាន់លោកយាយរបស់ខ្លួនដោយពួកគាត់បាននៅប្រទេសជប៉ុន ដោយមានភ្ជាប់ជាមួយនឹងក្លិបវីឌីអូរមួយទៀតផងដែលគឺជុងវ៉ាន់ជាអ្នកនិយាយ។

" ហិហិ គួរឲ្យស្រឡាញ់ណាស់ចៅយាយ..." អ្នកស្រីគីមគាត់អង្គុយមើលរូបដែលជុងវ៉ាន់បានផ្ញើមកជាមួយនឹងវីដេអូរបស់គេនោះ គាត់អូសរូបមើលម្តងមួយៗទាំងសើចសប្បាយម្នាក់ឯង ដោយរូបខ្លះក៏ឃើញពេញមួយតួរខ្លួនហើយខ្លះទៀតក៏ឃើញតែពាក់កណ្តាលខ្លះក៏ច្បាស់ខ្លះទៀតក៏ព្រិលតែធ្វើយ៉ាងមិចប់គ្នានៅក្មេងមិនសូវជាចេះថតរូបបែបនឹងឯង។

" អូនកំពុងតែអង្គុយមើលអ្វីនឹង?? បងឃើញអូនសើចមកជាយូរមកហើយណា" លោកគីមដែលទើបចេញពីធ្វើការ ចូលមកដល់ក្នុងផ្ទះភ្លាមក៏ឃើញប្រពន្ធរបស់ខ្លួនមិនដឹងថាគាត់សើចរឿងអ្វីនោះទេឡើងចម្លែកតែម្តង។ គាត់ដាក់ការបូបធ្វើការរបស់គាត់ទៅលើតុមុននឹងដាក់ខ្លួនអង្គុយក្បែរភរិយានៅលើសាឡុង។

" នេះបងមើលទៅ..ហឹសៗ ជុងវ៉ាន់គេឆ្លាតណាស់" គាត់បានហុចទូរស័ព្ទទៅឲ្យលោកគីមហើយលោកគីមក៏ទទួលយកមកពីដៃរបស់ប្រពន្ធ។

" នេះមានន័យថា...??" ស្នាមញញឹមនៅលើផ្ទៃមុខរបស់រាងចំណាស់ក៏លិចឡើងក្រោយពេលឃើញរូបថតដែលជុងវ៉ាន់បានផ្ញើមកនោះ។

"ពិតមែនហើយ! មួយក្បាច់នេះជុងវ៉ាន់គេពូកែខ្លាំងណាស់ដែលអាចធ្វើឲ្យប៉ាម៉ាក់របស់គេត្រូវគ្នាវិញបែបនេះ អូនពិតជាសប្បាយចិត្តរកពាក្យថ្លែងមិនបាននោះឡើយ" ពិតមែនហើយរឿងគ្រប់យ៉ាងគឺជុងវ៉ាន់គេពូកែរកគំនិតខ្លាំងណាស់។ គឺនៅថ្ងៃខួបកំណើតរបស់គេនោះឯង ជុងវ៉ាន់បានរៀបចំផែនការនេះឡើយមកដោយមានជុងហ្គុកនឹងតាយាយរបស់គេជាអ្នកចូលដៃចូលជើង។ ហើយរឿងនេះក្រៅពីពួកគាត់គឺគ្មាននរណាម្នាក់ដឹងឡើយសូម្បីតែថេយ៉ុង។ ហើយផលិតផលវាក៏ជោគជ័យពិតមែន។

" ពិតមែនហើយ បងក៏មិនខុសពីអូននោះដែរ។ ត្រូវហើយបងមានរឿងចង់និយាយជាមួយអូន គឺថារឿងក្រុមហ៊ុននៅកូរ៉េនោះបងបានចរចារជាមួយនឹងប៉ារបស់លោកចនហើយ ហើយយើងនឹងកាន់ដៃគ្នានៅជំនួញមួយនេះ ដោយគ្មានពាក្យថាជាគូប្រជែងទៀតនោះឡើយ"

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now