67:ចប់បោះយើងហើយអាល្អិត

727 47 0
                                    

.មួយសប្តាហ៍ក្រោយមក
ថ្ងៃនេះយ៉ុងហ្គីបាននាំជេមីនទៅពិនិត្យផ្ទៃពោះព្រោះថាវាជិតនឹងដល់ថ្ងៃកើតមែនទែនហើយ។

.មន្ទីរពេទ្យ

" ក្មេងមានសុខភាពរឹងមាំល្អណាស់ មើលចុះទម្រង់មុខរបស់គេកាត់ទៅជេមីន តែម្តង" លោកគ្រូពេទ្យសេហ៊ុន កំពុងតែហួសវង្វេង ប្រដាប់ឆ្លុះអេកូទៅលើពោញរបស់រាងតូចជេមីនដែលបានបង្ហាញឲ្យឃើញនៅ ជាលិកាតូចនៅក្នុងអេក្រង់ដែលបានដាក់បញ្ចាំងនៅចុងជើងរបស់ជេមីន។ ដោយយ៉ុងហ្គីនាយក៏អង្គុយនៅទីនោះដូចគ្នា។

"ប្រាកដជាចឹងហើយព្រោះខ្ញុំខំពរពោះ 9ខែ10ណា លោកគ្រូពេទ្យ...."ជេមីនតបទៅកាន់សេហ៊ុនទាំងញញឹមបិតមាត់មិនជិតដែលខុសប្លែកពីយ៉ុងហ្គីដែលនាយ ដែលមើលទៅឡឺដូចជាអាក់អន់ស្រពោនចិត្តក្រោយពេលឮអ្នកទាំងពីនិយាយថាកូនរបស់ខ្លួនកាត់ទៅរកប្រពន្ធបែបនេះ។ ទាំងដែលនាយខំសម្រុកចង់ស្លាប់បែបជាមិនកាត់មករកនាយទល់តែសោះ។

" កូនគួរណាស់តែកាត់មករកបងច្រើនជាង ព្រោះបងខំបោលទាំងយប់ទាំងថ្ងៃណា ធ្វើចឹងដូចជាគ្មានភាព យុត្តិធម៌មកលើបងសោះ??" រាងសង្ហារយ៉ុងហ្គី និយាយទាំងតូចចិត្ត ព្រោះតែកូននៅក្នុងផ្ទៃរបស់ជេមីនមិនកាត់មករកខ្លួនដែលជាប៉ាធំរបស់គេតែបែបជាកាត់ទៅតាមប៉ាតូចទៅវិញ។

"យ៉ាមិនយ៉ុងហ្គី! បងនិយាយអ្វីនឹង?? កូនកាត់មករកខ្ញុំគឺត្រូវហើយព្រោះខ្ញុំជាអ្នកពពោះគេណា...បងកុំមកចេញច្រណែនប្រយ័ត្នដេកក្រៅផ្ទះ"

" បានហើយៗអ្នកទាំងពី នេះកូនមិនទាន់កើតមកផងក៏ ដណ្តើមគ្នាទៅហើយ ធ្វើដូចកូនកើតមករស់នៅផ្ទះម្នាក់មួយយ៉ាងចឹង??" លោកគ្រូពេទ្យសង្ហារក៏និយាយឡើង ចេះមកប្រកែកគ្នាទៅកើតដែលគ្រាន់តែកូនមិនកាត់ទៅរកនាយសោះ មកអន់ចិត្តតូចចិត្តទៅកើត ចំមែនប៉ាធំរបស់គេនេះ។

" បងនិយាយលែងនោះទេ កូនកាត់ទៅរកអ្នកណាបងស្រលាញ់ទងអស់ តែបើកូនកាត់មករកបង បងកាន់តែសប្បាយចិត្ត...."

" កុំមកនិយាយ ផ្អែម..! រួចរាល់ហើយមែនទេលោកគ្រូពេទ្យ...."

"បាទ! រួចរាល់ហើយ ជេមីននឹងអាយ៉ុងអាចទៅអង្គុយរងចាំនៅខាងមុខបានណា បន្តិចទៀតខ្ញុំនឹងយកក្រដាស់ពិនិត្យទៅឲ្យ..." សេហ៊ុនតបទៅកាន់ជេមីនឹងមិត្តរបស់ខ្លួន ឲ្យទៅអង្គុយចាំនៅកន្លែងរងចាំ ហើយនាយនឹងរៀបចំឯកសារទៅឲ្យពួកគេ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now