08:មន្តស្នេហ៍កំលោះតូចរ៉ាគីក

1K 47 2
                                    

ថ្នាក់រៀនរបស់ជុងហ្គុក

"គ្នាយើង ថ្ងៃនេះគឺ មានសិស្សនឹងប្តូរមកថ្មី ប្អូនចូលមក" លោកគ្រូដែលបានកាន់បន្ទុកនៅក្នុងថ្នាក់នេះក៏បានហៅសិស្សដែលមកថ្មីនោះឲ្យចូលថ្នាក់។ នារីរូបស្រស់ មានឈ្មោះថា កញ្ញា យ៉ុងជី បានបើកទ្វារចូលមកជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាតនឹងទន់ភ្លន់អ្នកណាមិនដឹងច្បាស់ជាគិតថានាងជានារីសុភាពរាសាជាមិនខាននោះ នាងជាកូនអ្នកជំនួយម្នាក់ផងដែរ។ និស្សិតគ្រប់គ្នានៅក្នុងថ្នាក់ក្រឡេកមើលនាងគ្រប់ៗគ្នាអត់តែជុុងហ្គុកនឹងអ៊ុនវ៉ូដែលពួកគេមិនបានចាប់អារម្មណ៍នឹងនាងឡើយ ជុងហ្គុកគេអង្គុយអោមើល ទូរស័ព្ទរបស់គេព្រោះតែទាក់ទងទៅរាងតូចអត់ចូល។ ចុះណែកអ៊ុនវ៉ូនាយកំពុងតែអង្គុយអាសៀវភៅដោយមិនចាប់អារម្មណ៍នរណាទាំងអស់។

" សួរស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ យ៉ុងជី.."

"ប្អូនអាចទៅរកកន្លែងអង្គុយបានហើយ" យ៉ុងជីនាងក៏ដើរទៅក្បែរតុអង្គុយរបស់រាងក្រាស់ដោយកន្លែងផ្សេងគឺនៅសល់ច្រើនណាស់តែនាងមិនចង់ទៅអង្គុយនោះទេនាងចង់អង្គុយក្បែរអ្នកកំលោះនេះទៅវិញ។

" សួស្តី..តើខ្ញុំអាចអង្គុយនៅត្រង់នេះផងតើបានទេ...?" មិនត្រឹមតែនិយាយនោះទេនាងអោនមុខទៅកៀករាងក្រាស់ទៀតផង។

"មិន...! យ៉ុងជី..??" ដំបូងឡើយនាយមិនចង់ឲ្យនរណាម្នាក់មកអង្គុយជាមួយនាយនោះទេព្រោះតែមិនចូលចិត្ត រៀបនឹងបដិសេធទៅហើយក៏ស្រាប់តែងើយមុខឡើងទើបដឹងថាម្នាក់នោះគឺដូចជាមនុស្សដែលខ្លួនធ្លាប់ស្គាល់។

"តើអាចអង្គុយបានទេ...?"

"សុំទោសផង...អ្នកនាងអាចទៅ រកកន្លែងអង្គុយនៅកន្លែងផ្សេងចោះ" ជុងហ្គុកនិយាយបែបនេះយ៉ុងជីនាងក៏រាងបាក់មុខបន្តិចដែរ និស្សិតគ្រប់គ្នាក៏ងាកមកមើលមុខនាងព្រមៗគ្នា។

"តែខ្ញុំចង់អង្គុយត្រង់នេះ...."តែយ៉ាងណានាងត្រូវតែអង្គុយតុក្បែរជុងហ្គុកឲ្យទល់តែបាន។

" មិន!"

"ហៃយ៉ា! ជុងហ្គុកឪ្យនាងអង្គុយដែលទៅ..." មិត្តរួមថ្នាក់ម្នាក់របស់រាងក្រាស់ក៏បន្លឺឡើងព្រោះឃើញថានាងដូចជាឈរយូរដែលហើយ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now