21:អញ់!ប្រាប់ថាចាញ់កូនជំនួសប្រពន្ធវាហើយមិនជឿទេ!

1.5K 77 5
                                    

.សហរដ្ឋអាមេរិក

.ចំណាយពេលអស់ជាច្រើនម៉ោងជុងហ្គុកក៏បានមកដល់ទឹកដី សហរដ្ឋអាមេរិក។ អ្នកកំលោះអូសវ៉ាលីចុះចេញពីយន្តហោះដោយមាន មនុស្សម្នាក់បានមករងចាំគេជាស្រាប់។

" អាជុង...ខាងនេះ!" នាយកំលោះសង្ហារបានឈរ ផ្អែកខ្នងនឹងឡានរបស់ខ្លួន ស្រែកហៅរាងក្រាស់ពីចម្ងាយមើលក៏ដឹងថាគេមិនមែនត្រឹមតែជាអ្នករៀននៅទីនេះធម្មតានោះទេ។

" អាពេទ្យ....!"ជុងហ្គុកបានអូសវ៉ាលីតម្រង់ទៅរកមិត្តចាស់របស់ខ្លួនដែលបានមករៀន បន្តផ្នែកដុកទ័រនៅទីនេះទាំងស្នាមញញឹម។ ហើយពួកគេទាំងពីក៏អោបគ្នាដោយក្តីនឹករលឹក។

"តោះ !ឡើងឡានមកយើងជូនឯងទៅកន្លែងស្នាក់" លោកគ្រូលែងចេញពីការអោបរួចការនិយាយទៅកាន់មិត្តព្រមទាំងទះស្នារបស់គេតិចៗ

"មិចក៏ឯងដឹងថាយើងមករៀននៅទីនេះ?"

"គឺ អ៊ុំស្រីជាអ្នកខលប្រាប់យើង ហើយក៏ឲ្យយើងមកទទួលឯងនឹងហើយ!" មិនចម្លែកទេដែលម៉ាក់របស់ខលមកប្រាប់គេនោះព្រោះថា នាយគឺស្និតនឹងគ្រួសាររបស់ជុងហ្គុកណាស់។

"ចឹងថ្ងៃនេះឯងមិនមាន ម៉ោងយាមទេហេ៎?"

"មាន!តែយើងឲ្យគេជំនួសមួយថ្ងៃ !"

"អឺៗ..."  សភាពនៅក្នុងឡាន បើកទៅកាន់កន្លែងស្នាក់នៅក៏មិនបានស្ងាត់នោះដែលព្តោះកំលោះទាំងពីគឺតែងតែចចេកគ្នាពីនេះពីនោះ។ ដោយហេតុតែបែកគ្នាយូរពេកទើបមានរឿងមិនចេះអស់ដែលត្រូវនិយាយគ្នា។
  មិនយូរប៉ុន្មានពួកគេក៏បានមកដល់បន្ទប់ខនដូររបស់លោកគ្រូពេទ្យសង្ហារដោយខនដូរនេះគឺនាយទិញផ្តាច់មុខតែម្តង។

.ក្រាក!

"ចូលទៅ....."

"នេះមែនទេជាបន្ទប់របស់ឯង ? ធំល្អណាស់ តែថាគ្រែតែមួយនឹងឲ្យយើងទៅគេងនៅឯងណា?"ចូលមកដល់ខាងក្នុងជុងហ្គុកគេក៏សួររកបន្ទប់គេងព្រោះតែគេត្រូវយកសម្លៀកបំពាក់របស់គេយកទៅទុក។

"គឺបន្ទប់ខាងនោះ...!" នាយកំលោះក៏ចង្អុលទៅបន្ទប់ដែលជាប់នឹងបន្ទប់របស់ខ្លួនដោយនៅក្នុងខនដូរនេះវាធំ មានទាំងបន្ទប់ទទួលភ្លៀវបន្ទប់គេងដ៏ទៅពីរនឹងមាន ផ្ទះបាយទៀតផង។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now