.បន្ទាប់ពីរៀបរាប់គ្រប់យ៉ាងប្រាប់ កូនប្រុសហើយ លោក គីម អាឈើក៏បានសុំត្រឡប់ទៅវិញដោយគាត់មានកិច្ចការមួយទៀតដែលត្រូវបំពេញនៅទីនេះផងដែរ។
.ក្រាក"ម៉ែ!"
"គេទៅវិញហើយមែនទេកូន? "
"បាទ! "
"សុំទោសរ៉ាគីក ដែលម៉ែតែងតែលាក់បាំងកូនរហូតមក អំពីប៉ារបស់ឯង"
"មិនមែនជាកំហុសម៉ែនោះទេ ខ្ញុំមិនដែលខឹងនឹងម៉ែឡើយ ម៉ែកុំគិតច្រើនអីណា..."
"អរគុណកូនដែលយល់ពីម៉ែ.."
"ម៉ែ!កូនមានរឿងចង់ប្រាប់ម៉ែ..."
"ហុឹម? មានអ្វីក៏និយាយមកកូន..កុំលាក់លៀមអីណា"
"កូនបានបែកគ្នាហើយម៉ែ..ហុឹកៗគេមិនបានស្រឡាញ់កូនដូចជាកូនស្រឡាញ់គេឡើយ...ហុឹក"ថេយ៉ុង អោបម្តាយយំ ទឹកភ្នែករហាម អ្នកស្រីគីមឃើញកូនប្រុសបែបនេះគាត់ខ្លោចចិត្តជាខ្លាំងតែគាត់មិនអាចធ្វើអ្វីបាននោះទេបានត្រឹមតែនិយាយលួមលួងគេប៉ុណ្ណោះ។
"មិនអីទេកូន...បើកូនចង់យំក៏យំឲ្យអស់មកណា...ម៉ែនៅខាងកូនជានិច្ចណា..."
"ហុឹកៗ..."ថេយ៉ុងគេអោបម្តាយរបស់គេយំរហូតដល់គេងលក់នៅក្នុងបន្ទប់អ្នកស្រីគីម ។
"សឺត!ម៉ែមិនអាចជួយអ្វីដល់កូនបាននោះទេ ម៉ែបានត្រឹមតែជួយគាំទ្រនាំកូនពីក្រោយប៉ុណ្ណោះ " គាត់អោនទៅថើបថេយ៉ុងមួយខ្សឺតរួចក៏ទាញភួយមកដណ្តប់ឲ្យនាយកំលោះតូច រួចរាល់គាត់ក៏បានចុះទៅខាងក្រោមបាត់ទៅ។
.ថ្ងៃនេះថេយ៉ុងគេត្រូវចុះទៅផ្សាព្វផ្សាយព័ត៌មានសាលាដល់សិស្សអនុវិទ្យាល័យទៀតហើយ ហើយក៏ជាលើកចុងក្រោយផងដែរដែលគេត្រូវទៅ។.ហាងអាហាអ្នកស្រីគីម
.អ្នកស្រីគីមគាត់កំពុងតែមមាញឹកនឹងក្នុងការចាប់សាច់ដួលបាយដាក់ឲ្យភ្លៀវរបស់គាត់ភ្លាមនោះក៏មានក្រុមស្រីស្អាតមួយក្រុមដើរចូលមកក្នុងហាងរបស់គាត់មិនប្រាប់ក៏ដឹងដែលថាជាអ្នកណា÷
"អ្នកមីងសុំ បាយឆាសាច់ជ្រូក ជាមួយគីមឈី បីចាន" ពួកនាងដាក់កាបបូរលើតុរួចក៏ចូលទៅអង្គុយលើកៅអី រៀងខ្លួន។

YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Aventura"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...