54:mommy មិចក៏ឈាមច្រមុះ??

1.1K 57 0
                                    

.បន្ទាប់ពីរៀបចំសម្លៀកបំពាក់រួចរាល់ហើយថេយ៉ុងក៏បានចេញមកខាងក្រៅដើម្បីទូរស័ព្ទទៅសួរប៉ាម៉ាក់របស់ខ្លួន។ ថាតើពេលនេះពួកគេនៅឯណា?បានជាស្មើនេះហើយនៅមិនទាន់ឃើញមកដល់ទៀត??

" Hello ម៉ាក់តើពេលនេះអ្នកទាំងពីរនៅឯណាទៅ?? មិចក៏មិនឃើញនៅកន្លែងដែលពួកយើងបានណាត់គ្នា??"

"នៅនេះម៉ាក់នឹងប៉ារបស់ឯងកំពុងតែនៅលើយន្តហោះ!!"

"ស្អីគេ ប៉ាម៉ាក់នៅលើយន្តហោះបានយ៉ាងមិចក្រែងម្សិលមិញនិយាយគ្នាថាយប់នេះនៅឆ្លងថ្ងៃខួបកំណើតរបស់ជុងវ៉ាន់មែនទេម៉ាក់"

"គឺប៉ារបស់ឯងមានកិច្ចការនៅជប៉ុនភ្លាមៗទើបពួកយើងត្រូវប្រញាប់ត្រឡប់មកលឿនយ៉ាងនេះ! ហើយចំណែករឿងខួបកំណើតរបស់ជុតវ៉ាន់ម៉ាក់បានត្រៀមការដូរសម្រាប់គេរួចរាល់អស់ហើយ ហើយម៉ាក់ក៏បានប្រាប់ទៅចៅរបស់ម៉ាក់ដូចគ្នា"

" ម៉ាក់នេះម៉ាក់ធ្វើបែបនេះបានយ៉ាងមិចទៅ?? ម៉ាក់កំពុងតែបោកប្រាស់ខ្ញុំតើមែនទេ??"

" រ៉ាគីកឯងគួរតែបើកចិត្តទទួលយកលោកចនទៅ កូននៅតែធ្វើរឹកពារដល់ណាទៀតហាស់?? ប្រយ័ត្នទៅប្រយ័ត្នតែលោកចន ឈប់ស្រលាញ់កូនមែនទែនគេទៅជ្រើសយកស្រីថ្មីដែលស្អាតជាងឯង ទៅម៉ាក់គ្រាន់តែប្រាប់នោះទេ"

"ម៉ាក់កំពុងតែគម្រាមខ្ញុំតើមែនទេ?? គេម្នាក់នោះមិចនឹងអាចមានស្រីបានទៅ??ពេលនេះគេក៏កំពុងតែនៅទីនេះជាមួយខ្ញុំដូចគ្នា"

" ម៉ាក់គ្រាន់តែប្រាប់! ប៉ុន្មឹងបានហើយ ម៉ាក់រវល់ ទឺតៗ..."

" Hello Hello ម៉ាក់ ម៉ាក់....!" ថេយ៉ុងខំស្រែកទៅកាខ្សែទូរស័ព្ទម្ខាងទៀតតែវាមិនបានការនោះឡើយព្រោះវាគាត់បានចុចបិតបាត់ទៅហើយ។

" ម៉ាក់អើយម៉ាក់! ប្រាប់ខ្ញុំឲ្យមកទីនេះដើម្បីឆ្លងខួបកូនវ៉ាន់ជាមួយគ្នាតែមើលគាត់ធ្វើចោះ! ចង់តែឆ្កួតតែគីមថេយ៉ុងអើយ..." ថេយ៉ុងដើររអ៊ូម្នាក់ឯងចូលទៅក្នុងផ្ទះវិញ ។
ដើរចូលមកដល់ខាងក្នុងថេយ៉ុងក៏ឃើញជុងវ៉ាន់អង្គុយលែង អាយផេត នៅលើពូកតែម្នាក់ឯង ចំណែកជុងហ្គុកនាយប្រហែលជាចូលទៅងូតទឹកសម្អាតខ្លួនបាត់ទៅហើយ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now