63:បានមួយ✌️

942 55 0
                                    


"បើខ្ញុំគ្មានក្តីសុខអ្នកណាក៏មិនអាចមានក្តីសុខដូចគ្នា ពិសេសគឺគ្រួសាររបស់បង ចន ជុងហ្គុក" យ៉ុងជីនាងបាន ឈរក្តាប់ដៃយ៉ាងណែនសម្លឹងមើលទៅកាន់ជយងហ្គូយកជាមួយនឹងក្មេងប្រុសម្នាក់នោះ។ ទោះបីជាគេក្មេងម្នាក់នោះត្រូវជាអ្វីជាមួយនឹងជុងហ្គុកក៏ដោយតែបើមើលតាមមុខមាត់គឺ ក្មេងម្នាក់នោះមានមាត់ដូចជុងហ្គុកណាស់ ។ ហើយបើក្មេងម្នាក់នោះជាកូនរបស់នាយពិតមែន ចោះប្រពន្ធរបស់នាយនោះ?? ជានរណា?? រឿងនេះយ៉ុងជីនាងត្រូវតាមសុើបទើបបាន។

" គ្រប់យ៉ាងគឺមកពីគ្រួសាររបស់ លោកទាំងអស់ទើបខ្ញុំត្រូវធ្លាក់ក្នុងសភាពបែបនេះ ចន ជុងហ្គុក" ចប់សម្តី យ៉ុងជីក៏ ចាក់ចេញទៅ ដោយក្នុងដៃរបស់នាងគឺមានថង់អាហារផងដែរ។

.យើងកាត់មកខាងថេយ៉ុងវិញម្តង។ ក្រោយពេលចេញពីបន្ទប់ទឹកក៏ស្វែងរករាងក្រាស់នឹងកូនប្រុសមិនឃើញនោះឡើយមិនដឹងថានាយនាំកូនទៅដល់ណានោះទេ??

" Hello  អាកញ្ចាស់ អាកញ្ចាស់ ឯងនាំកូនទៅណាហើយហាស់?? " ថេយ៉ុងទាញទូរស័ព្ទ ខលទៅរកជុងហ្គុកគ្រាន់តែនាយ លើកភ្លាមរាងតូចក៏ស្រែកជេរភ្លាមតែម្តង។ ខឹងៗណាស់ឲ្យចាំនៅខាងមុខនេះតែមិនដឹងថានាំកូនទៅដល់ណាបាត់ស្រមោលនោះទេ?

" ហៃយ៉ា! អូន ប្រញាប់តែជេរ អូនងាកមកខាងឆ្វេងមក បងនឹងឯង"

" ហិហិ ឃើញហើយ សុំទោសលោកប្តីអូនមើលមិនបានសព្វ!" ថេយ៍ក៏ងាកទៅតាអ្វីដែលនាយបានប្រាប់ក៏ឃើញថា នាយអង្គុយនៅត្រង់នឹងសោះ។ ស្រាប់តែថេយ៍គេសើចឡើង ទាំងមិនសូវសម មិននឹងដាក់ទូរស័ព្ទចុះហើយក៏ដើរទៅរកអ្នកទាំងពីរ។

" Mommy  Mommy អូនឃ្លានហើយ " ជុងវ៉ាន់រត់មករកថេយ៉ុង

" ចឹងយើងទៅរកអ្វីញាំុទៅកូនប្រុស!" ថេយ៍ ចាប់លើកជុងវ៉ាន់ មកពរតែក៏ត្រូវកំលោះតូចបដិសេធ។

" អូនអាចដើរបានដោយខ្លួនឯង បាន Mommy មិនបាច់ពរអូនទៀតទេ អូនខ្លាចមុំៗ ឃើញ" ជុងវ៉ាន់បេះដៃរបស់ថេយ៉ុងចេញ រួចក៏ពោលឡើងព្រោះតែខ្លាចក្រមុំៗឃើញនាយកំលោះខ្លាចខ្មាស់គេ ទើបគេបដិសេធ។

" ហៃយ៉ាទើបតែ ៤ឆ្នាំសោះ ចេះខ្មាស់ស្រីទៅហើយហេ៎? កូនប្រុស??" ថេយ៍ បន្តសួរទៅកាន់កូនប្រុស ហើយគេក៏កាន់ដៃជុងវ៉ាន់ដើរទៅរកហាងអាហារក្បែរនោះ។ ជុងហ្គុកក៏ដើរតាមពីក្រោយដោយមាន យោឥវ៉ាន់ខ្លះៗរបស់ថេយ៉ុងផងដែរ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now