.ចូលមកដល់ក្នុងបន្ទប់ជុងហ្គុកក៏ដាក់ជុងវ៉ាន់ថ្នមៗនៅលើគ្រែគេង។ ជុងវ៉ាន់ប្រលាស់ខ្លួនបន្តិចតែគេមិនបានភ្ញាក់នោះទេ ជុងហ្គុកក៏ទាញភួយក្រាសមកដណ្តប់ឲ្យកូន។
" ប៉ាចង់នៅមើលថែកូន ហើយប៉ាចង់ប៉ះពៅគ្រប់យ៉ាងដែលប៉ាធ្លាប់បានធ្វើកន្លងមក ដាក់ប៉ាតូចរបស់កូនដូចគ្នា ប៉ាស្រឡាញ់កូនខ្លាំងណាស់ហើយក៏ស្រឡាញ់ប៉ាតូចរបស់កូនខ្លាំងដូចគ្នា សឺត.." និយាយចប់ជុងហ្គុកក៏អោនទៅថើបថ្ងាស់របស់កូនប្រុសមួយដង្ហើមមុននឹងដកច្រមុះមកវិញ។ ហើយនាយក៏ងើបចេញពីគ្រែនឹងដើរមើលការរៀបចំនៅក្នុងបន្ទប់នេះ។
" មើលចោះការរៀបចំមានរបៀបរៀបរយ ទូរសម្លៀកបំពាក់ក៏មានរបស់កូនផ្សេងដែរ បន្ទប់ក៏មានក្លិនក្រអូមឈ្ងុយ គួរឲ្យទាក់ទងដូចជាម្ចាស់វាយ៉ាងចឹង!" ជុងហ្គុកក៏បន្តដើរទៅមើលក្នុងបន្ទប់ទឹកក៏ឃើញមានច្រាស់ប៉ាតូចមួយគួរនេះដាក់ទល់មុខគ្នា ហើយពណ៌ក៏ដូចគ្នាទាស់តែច្រាស់របស់ជុងវ៉ាន់តូចជាងរបស់ថេយ៉ុង។
" Mommy..... Mommy ហ្ហឹកៗ " ភ្លាមនោះសម្លេងជុងវ៉ាន់ក៏បន្លឺឡើង ជុងហ្គុកឮបែបនេះក៏ប្រញាប់ស្ទុះចេញទៅបន្ទប់ទឹកសំដៅទៅរកកូនប្រុសដែលកំពុងតែងើបអង្គុយ ទាំងទឹកភ្នែកហូររហាម។
" ជុងវ៉ាន់....មានអ្វីមែនទេកូន ?? កុំយំអីណាប៉ានៅទីនេះហើយ" ជុងហ្គុក ដាក់ខ្លួនអង្គុយក្បែរជុងវ៉ាន់ហើយទាញគេមកអោបជាប់ខ្លួន។
" លោកពូ?? មិចក៏លោកពូនៅនេះវិញ?? លោកពូមិនស្អប់អូនដូចជាអ្នកគ្រូទាំងអស់នោះទេតើមែនទេ?? "
" មិចក៏កូននិយាយបែបនេះ? គ្មាននរណាស្អប់កូននោះទេណា! ហើយមានហេតុផលអ្វីដែលធ្វើឲ្យពូទៅស្អប់ក្មេងឆ្លាតដូចជាជុងវ៉ាន់ទៅអ្ហឹម??"
"ព្រោះអូនជាក្មេងគ្មានប៉ាដូចគេនោះអី !អូនមិនមានប៉ាធំដូចគេទេ កូនមានតែMommy "កំលោះតូចអូនមុខចុះ ។
" ក្មេងឆ្លាតកុំគិតបែបនេះអី ចឹងចោះចាប់ពីពេលនេះទៅជុងវ៉ាន់អាចហៅពូថាប៉ាបានណា ព្រោះពូគឺជាប៉ាធំរបស់ជុងវ៉ាន់នោះអី"
" លោកពូនិយាយពិតមែនឬ??ពូមិនកុហកអូនទេតើមែនទេ??"
"ប៉ាមិនកុហកនោះឡើយ កូនសាកហៅប៉ាថាប៉ាលរ មើលទៅមើលកូនសម្លាញ់"
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Aventura"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...