61:រៀបការជាមួយបងបានទេ??

858 53 4
                                    

.ពីរមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនង រវាងគ្រួសារត្រកូលចននឹងត្រកូលគីមក៏កាន់តែស្អឹតរមួតជាមួយគ្នា។ បើនិយាយអីពី អ៊ុនវ៉ូនឹងប៊េលឡាវិញពួកគេបានត្រឡប់មកកាន់ប្រទេសកូរ៉េវិញហើយ ហើយពួកគេក៏ព្រមសារភាពរឿងគ្រប់យ៉ាងប្រាប់ទៅចាស់ៗដូចគ្នា។ សម្រាប់រឿងនេះដំបូងឡើងជុងហ្គុកនាយខឹងនឹងអ៊ុនវ៉ូខ្លាំងណាស់តែក៏បានថេយ៉ុងមកជួយលួងលោមទើបនាយយល់ការបានខ្លះៗ តែទោះជាយ៉ាងណាជុងហ្គុកក៏មិនសូវជាចុះសម្រុងជាមួយនឹងអ៊ុនវ៉ូនោះដែលព្រោះពួកគេទាំងពីមិនដែលត្រូវគ្នាស្រាប់ទៅហើយ។

.ថ្ងៃនេះជាថ្ងៃដើមសប្តាហ៍ហើយជាជាថ្ងៃដើមខែថ្មីដូចគ្នា។ ថេយ៉ុងគេបានទៅធ្វើការដូចសព្វដង ហើយថ្ងៃនេះថេយ៍គេមិនបាននាំជុងវ៉ាន់មកជាមួយនោះទេ ព្រោះជេមីនគេទៅទទួលសុំជុងវ៉ាន់ទៅលែងនៅផ្ទះរបស់គេតាំងពីព្រឹកមកម្ល៉េះ។

" ណ្ហើយ! ហត់នឿុយដល់ហើយនៀក" ថេយ៍ ផ្អែកក្បាលទៅនឹងតុ ពោលឡើងទាំងអស់កម្លាំងព្រោះថាថ្ងៃនេះមិនបាននាំកូនមកជាមួយដូចជាមិនសូវជាមានកម្លាំងចិត្តទល់តែសោះ។ បើបានជុងវ៉ាន់មក ចេញមកជួយគក់ប្របាច់ស្នារឲ្យខ្លួនពេលបាត់បែបនេះមានអារម្មណ៍ថាមិនទម្លាប់ទល់តែសោះ។

.ទឺង!! កំពុងតែគិតសុខៗ សម្លេងសារក្នុងទូរស័ព្ទដៃរបស់ថេយ៉ុងក៏លោតឡើង ថេយ៍ទាញ ទូរស័ព្ទមកមើលក៏ឃើញថាជាជុងវ៉ាន់ជាអ្នកឆាតមក។
.អត្ថន័យក្នុងសារ

<Mommy អូននៅខាងក្រោម ចុះមកបន្តិចមក ណាហិហិ> ជុងវ៉ាន់ Video ជាសម្លេងទៅកាន់ថេយ៉ុង ដែលធ្វើឲ្យថេយ៍រាងភ្ញាក់បន្តិច ស្វាងស្មារតីច្រេសតែម្តង។

" មកជាមួយអ្នក?? ឬជេមីននាំមកទេដឹង?? ទូតៗ" ថេយ៉ុងព្យាយមខលទៅកូនប្រុសតែក្មេងតូចមិនព្រមលើកទល់តែសោះនៅមកចុចបិតលេខរបស់ខ្លួនទៀត។ មិនចាំយូរថេយ៍ក៏ប្រញាប់ស្ទុះចុះទៅជាន់ខាងក្រោម ដោយស្រវាតែទូរស័ព្ទទៅជាមួយតែប៉ុណ្ណោះ។

" មិនក៏ខលមិនចូល..." ចុចហើយចុចទៀត តែនៅតែមិនចូល។ ចុះមកដល់ជាន់ខាងក្រោម ធ្វើឲ្យថេយ៍គាំងថ្មឺងតែម្តង។

" Mommy......" ជុងវ៉ាន់ឈរផ្អែកខ្នងនឹងឡានសេរីទំនើបមួយគ្រឿងមិនប្រាប់ក៏ដឹងថាឡានរបស់រាងក្រាស់ចន ជុងហ្គុក បុរសហេងស៊យនឹងដែរ។ រាងតូចឈរពាក់វ៉ែនតាយ៉ាងសង្ហារ ផ្អែកនៅនឹងកញ្ចក់ ស្រែកហៅMommyរបស់ខ្លួន ដោយនៅតែរក្សាសារភាពសង្ហារនៅដដែរ។ តែដូចជាមិនឃើញម្ចាស់ឡានទល់តែសោះ?? តើគេទៅណាបាត់ហើយ??

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now