.បន្ទាប់ពីអានការសង្ខេបប្រវត្តិរូបសង្សារចាស់ចប់រួចរាល់ហើយជុងហ្គុកក៏ចេញមកញាំុបាយថ្ងៃត្រង់នៅខាងក្រៅ ដោយមានចំនិតរបស់ខ្លួនជាអ្នកបើកឡាន។
"តើក្មេងប្រុសម្នាក់នោះជាកូនរបស់អ្នកណា? ឬមួយក៏គេរើសក្មេងនោះមកចិញ្ចើមទេដឹង??"ជុងហ្គុកគេអង្គុយឆ្ងល់រឿងនេះពេញមួយថ្ងៃទៅហើយ។
"ចៅហ្វាយថាយ៉ាងមិចនឹងទាន??"
"គ្មានអ្វីនោះទេ! អេឈប់ឡានសិន....!" ជុងហ្គុកក្រឡេកទៅខាងក្រៅកញ្ចក់ឡានក៏ឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយនៅលែងនៅលើតុសាធារណៈ នៅមុចខហាងកាហ្វេមួយកន្លែងមើលទៅទំនងតែរង់ចាំនរណាម្នាក់
"ទទួលបញ្ជាទាន!" នាយសាន់ក៏អែបឡានទៅចំហៀងផ្លូវដែលមានក្មេងតូចនោះអង្គុយតាមបញ្ជារបស់ចៅហ្វាយខ្លួន។
. ជុងហ្គុកចុះពីលើឡានដើរសំដៅទៅរកក្មេងប្រុសដែលមានមុខមាត់ដូចខ្លួនទាំងមានអារម្មណ៍ថាកក់ក្តៅចម្លែក។
"សួស្តីក្មេងតូចយើងចួបគ្នាទៀតហើយ! ឯងចាំយើងបានទេ??"
" លោកពូស្គាល់អូនតើមែនទេ??" កំលោះតូចដកភ្នែកចេញពីកូនឡានរបស់ខ្លួនរួចក៏ងើបមុខសួរទៅ លោកពូម្នាក់នោះទាំងងើយឆ្ងល់??ដោយគេធ្វើភ្នែកម៉ក់ៗ។
"អៅ!នេះឯងមិនចាំយើងពិតមែនឬ? នេះឯងធ្វើឲ្យយើងអន់ចិត្តស្លាប់ហើយក្មេងតូច" ជុងហ្គុកតបទៅកាន់កំលោះតូច ដោយបង្ហាញទឹកមុខរបៀបមនុស្សអន់ចិត្តពិតៗ ដែលធ្វើឲ្យជុងវ៉ាន់ឃើញហើយសើចចេញធ្មេញទន្សាយរបស់គេខាងមុខទាំងពីរនោះ។
"ហិហិៗ អូនធ្វើលែងនោះទេលោកពូសង្ហារ...មកអង្គុយសិនអូនមក..." ជុងវ៉ាន់ក៏ខិតខ្លួនទៅម្ខាងដើម្បីទុកកន្លែងអង្គុយម្ខាងទៀតឲ្យលោកពូរបស់គេអង្គុយក្បែរខ្លួន។ ជុងហ្គុកចូលទៅអង្គុយក្បែរក្មេងកំហូចទាំងញញឹមយ៉ាងសង្ហារហើយកំលោះក៏ញញឹមមកដូចគ្នា មើលចោះពួកគេពិតជាដូចគ្នាពិតមែនសូមតែស្នាមញញឹមក៏ស្រដៀងគ្នាដែរ។
" ចឹងពូមិនក្រែងចិត្តទេណា?? ហើយនេះឯងកំពុងតែអង្គុយរង់ចាំអ្នកណាគេដែរ??" ជុងវ៉ាន់ងក់ក្បាលជុងហ្គុកក៏ដាក់ខ្លួនអង្គុយហើយសួរទៅកំលោះតូចទាំងលើកដៃអង្អែលក្បាលរបស់គេថ្នមៗ។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...