36:សួរតែមួយម៉ាត់ទេតែបកមកឯងវិញជិត១០០ម៉ាត់ យីសលោកកូន!

1.3K 67 8
                                    

.ជុងវ៉ាន់បានរត់ចូលមកក្នុងផ្ទះធំវិញរួចក៏ គេដើរសំដៅទៅផ្ទះបាយដើម្បីយកទឹកដោះគោចេកមកមឹមនឹងមាននំកញ្ចប់សម្រាប់ក្មេងជាច្រើនដែលថេយ៍បានទិញទុកសម្រាប់គេផងដែរ ជុងវ៉ាន់យកនំបីកញ្ចាប់ទឹកដោះគោមួយកញ្ចប់រួចក៏ដើរមកសាឡុងវិញ។ ហើយគេក៏អង្គុយបើកទូរទស្សន៍មើល តុកត្តា ដើម្បីរងចាំនាយហ្វូនដែលគេបានប្រើឲ្យចេញទៅខាងក្រៅនោះ។

"អ្នកប្រុសតូច?? ស្លាប់ហើយអ្នកណាជាអ្នកយកនំទាំងអស់នេះឲ្យអ្នកប្រុសញាំុនឹង? "អ៊ុំមេផ្ទះដែលទើបតែមកពីណាក៏មិនដឹងគាត់ដើរចូលមកក្នុងផ្ទះក៏ស្រាប់តែឃើញកញ្ចប់នំជាច្រើន រសាត់ពេញការរ៉ូដោយសាតែម្ចាស់វាបានញាំុអស់ហើយ។ព្រះអើយមើលចុះមិនមែនទេបីកញ្ចប់នោះទេតែវាឡើងជិតអស់មួយថង់ឯណោះដោយក្នុងមួយថង់គឺ១០កញ្ចប់ជាង។

" គឺៗ ខ្ញុំមិនដឹងទេអុំស្រីមុននេះខ្ញុំបានទៅជាមួយនឹងអុំទេតើ!" អ្នកបម្រើស្រីម្នាក់នោះក៏និយាយទាំងអោនមុខចោះ។

" នេះបើអ្នកប្រុសថេយ៍ឃើញនោះប្រាកដជាត្រូវដំបងជាមិនខាននោះទេនាង !"

" យាយអុំនឹងបងស្រីនៅឈរយូរទៀតទេ? មិនឆាប់មកជួយប្រមូលអូនមក ប្រយ័ត្នតែ mommy អូនចុះមកវៃអូនបែកគូទទៅ..."ជុងវ៉ាន់គ្រាន់តែឮចាស់និយាយពីប៉ាតូចរបស់គេភ្លាមគេក៏ស្ទុះចុះពីលើសាឡុងរួចក៏ប្រញាប់ប្រញាល់ប្រមូលកញ្ចប់នំនោះអោបពេញខ្លួនតែម្តង។មុននេះគេគិតថាចង់ញាំតែបីកញ្ចប់នោះទេតែនរណាទៅដឹងថាពេលញាំុហើយវាជក់មាត់ទើបគេទៅយកវាមកញាំុថែមទៀត។

"អ្នកប្រុសតូច..អ្នកប្រុសមិនចាំបាច់សម្អាតវានោះទេណាទុកឲ្យពួកខ្ញុំជាអ្នកសម្អាតវិញអ្នកប្រុសទៅអង្គុយទៅចា៎" អ៊ុំមេផ្ទះឃើញបែបនេះក៏ប្រញាប់ស្ទុះចូលទៅជិតអ្នកប្រុសតូចមុននឹងដាក់ខ្លួនបន្ទន់ជង្គង់ចុះ។

"នេះយាយអុំចង់ឲ្យmommyវៃកូនមែនបានជាមិនឲ្យអូនជួយសម្អាតនោះ...??" ជុងវ៉ាន់បានទម្លាក់កញ្ចប់នំទាំងអស់ចេញពីដៃរបស់ខ្លួនដែលគេបានអោបមុននេះរួចក៏ងើបឈរតបជាមួយនឹងអុំមេផ្ទះវិញ។

"គឺគ្មានទេអ្នកប្រុសតូច ខ្ញុំគ្មានន័យបែបនឹងឡើយសុំទោសផងទាន...តែអ្នកប្រុសមិនគួរណាញាំវាច្រើនដល់ថ្នាក់នេះនោះដែរ ព្រោះវាអាចធ្វើឲ្យអ្នកប្រុសក្តៅខ្លួនបានណាចា៎"

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now