09:កូនប្រុសតែម្នាក់

1K 50 0
                                    

.ប្រទេសជប៉ុន!
.នៅក្នុងប្រទេសជប៉ុនបានបង្ហាញឲ្យឃើញមានភូមិគ្រឹះមួយដែលមើលទៅលេចថ្លូជាងគេនៅក្នុងទីក្រុងនៃប្រទេសមួយនេះ។

" យ៉ាងមិចទៅហើយរឿងដែលយើងបានឲ្យពួកឯងទៅស៊ើបនោះ" បុរសវ័យចំណាស់ម្នាក់ដែលមានអាយុមិនក្រោយពីរ៥០ផ្លាយនោះទេ គាត់បានឈរនៅជ្រុងម្ខាងដោយមិនបានបង្ហាញមុខរបស់ខ្លួននោះឡើយ សួរទៅកាន់កូនចៅរបស់គាត់ ។

"ខ្ញុំបានសុើបដឹងដំណឹងរបស់អ្នកប្រុសតូចនឹងលោកស្រីហើយទានប្រុស" កូនចៅរបស់គាត់និយាយទាំងអោនមុខចោះ។

"ល្អណាស់! តើការរស់នៅរបស់ពួកគេមកទល់ពេលនេះយ៉ាងមិចទៅហើយ ឯងសាកនិយាយទៅមើល" រាងចំណាស់ញញឹមឡើងបន្តិចក្រោយពេលឮកូនចៅរបស់ខ្លួននិយាយថាស្វែងរកដំណឹងប្រពន្ធនឹងកូនរបស់គាត់ឃើញបែបនេះ ។ វាអស់រយៈពេលជាយូរមកហើយដែលគាត់បានចាក់ចេញពីទឹកដីកូរ៉េត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនវិញនោះ គាត់បានសន្យានឹងសង្សារបណ្តូលចិត្តរបស់គាត់ថាគាត់នឹងត្រឡប់ទៅរស់នៅទីនោះជាមួយនាងហើយនឹងបង្កើតគ្រួសារដែលអស្ចារ្យមួយសម្រាប់ពួកគេ តែនរណាទៅដឹងថាពេលដែលគាត់ត្រឡប់មកកាន់ទីនេះ មិនបានប៉ុន្មានផងគាត់ក៏ត្រូវបានពួកសត្រូវលោបសម្លាប់នោះ តែសំណាងហើយដែលគាត់ត្រឹមតែពិការជើង មិនបានប៉ះពាល់ដល់អាយុជីវិតរបស់គាត់នោះឡើយ ហើយគាត់ក៏តែងតែឲ្យកូនចៅរបស់គាត់តាមស្វែងដំណឹងអតីតសង្សាររបស់គាត់ នឹងកូនរបស់គាត់មករហូតមកហើយទើបដឹងដំណឹង÷<បញ្ជាក់ កាលដែលគាត់ចាក់ចេញមកកាន់ប្រទេសជប៉ុននេះគាត់បានដឹងថាសង្សាររបស់គាត់មានកូនជាមួយគាត់បាន៤ខែរួចទៅហើយ >ហើយគាត់ថានឹងត្រឡប់ទៅទទួលខុសត្រូវលើនាងវិញតែចុងក្រោយ?? គាត់បែរជាត្រូវដេកនៅលើគ្រែពេទ្យអស់រយៈពេលជាយូរដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។

" មើលទៅពួកគាត់លំបាក់ខ្លាំងណាស់ទាក ពួកគាត់បានជួលហាងរបស់គេដើម្បីលក់បាយ ហើយអ្នកប្រុសតូចគាត់តែងតែទៅជួយលក់បាយសម្លរបស់អ្នកស្រីផងនឹងរៀនផង សព្វពួកគាត់បានស្នាក់នៅផ្ទះដួលមួយកន្លែង ដោយរស់នៅតែពីរម្តាយកូនតែប៉ុណ្ណោះ..."

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now