.បន្ទាប់ពីរចុចបិតប្រព័ន្ធទូរស័ព្ទពីម៉ាក់របស់គេហើយជុងហ្គុកនាយក៏ បង្ហាញទឹកមុខយ៉ាងក្រៀមក្រំក្រពេលឃើញរូបមនុស្សដែលលោតនៅលើអេក្រង់ទូរស័ព្ទដៃរបស់នាយ។
" តាមពិតអូនបានទៅរស់នៅយ៉ាងមានក្តីសុខជាមួយនឹងអ្នកថ្មីរបស់អូនទៅហើយ ណាស់តែបងនោះទេដែលរងចាំអូនតែម្នាក់ឯង! តែចាប់ពីពេលនេះតទៅបងនឹងរស់នៅទីនេះប្រើជីវិតថ្មី ធ្វើជាមនុស្សថ្មីម្នាក់ទៀត!" ត្រូវហើយគេនឹងកែប្រែខ្លួនឯងឲ្យក្លាយទៅជាមនុស្សថ្មីម្នាក់ទៀត។ គេមិនរស់នៅក្នុងស្រមោលអតីតនោះទេ គេនឹងរកមនុស្សថ្មីចូលមកក្នុងជីវិតរបស់គេដើម្បីជំនួសកន្លែងរបស់ថេយ៉ុងឲ្យទល់តែបាន។
.ពេលវេលាចេះតែរំកិលទៅមុខជុងហ្គុកគេក៏បានធ្វើទៅតាមអ្វីដែលគេបាននិយាយដូចគ្នា។ គេតែងតែដើរលែងពេលយប់ គេតែងតែប្តូរសង្សាររបស់គេសឹងតែរាល់ថ្ងៃ គេលែងខ្វល់ពីអ្វីទៀតហើយ ព្រោះអ្វីដឹងទេ?ព្រោះតែគេបានគិតអំពីពាក្យសម្តីរបស់អ្នកជិតខាងរាងតូចថាថេយ៉ុងគេប្រហែលជាត្រូវរៀបការទៅនៅខាងប្តីរបស់គេបាត់ហើយ។ ចឹងហើយតើគេនៅគិតពីអ្វីទៀត? ស្នេហាដំបូងរបស់គេក៏បរាជ័យស្នេហាពីររបស់នាយក៏បរាជ័យ ចឹងហើយតើនាយនៅតែបន្តធ្វើជាមនុស្សសោះតទៅទៀតតើមែនទេ?? គ្មានផ្លូវទេពេលនេះនាយប្រែធ្វើជាមនុស្សថ្មីហើយ! គឺនាយពេលនេះប្តូរសង្សារដូចជាប្តូរខោអាវយ៉ាងចឹង។"ឯងល្មមឈប់ដើរលែងយប់ខ្លះទៅ! អ្នកមីងឲ្យឯងមករៀនដើម្បី មិនមែនឲ្យឯងមក បម្រាយមុនស្នេហ៍ដាក់ក្រមុំៗនៅទីនេះទេណាអាជុង!"
"ណ្ហើយ!ឯងមកខ្វល់ជាមួយយើងធ្វើអ្វីគិតតែមើលអ្នកជំងឺឯងឲ្យបានល្អទៅ...យើងទៅសិនហើយសម្លាញ់យប់នេះមិនដឹងថាបានត្រឡប់មកគេងនៅបន្ទប់វិញក៏អត់ផងព្រោះ សង្សាររបស់យើងនាងបបួលទៅខនដូររបស់នាង!"
"អឺៗទៅៗ តែប្រយ័ត្នឆ្លងអេដស៍វើយ បើដល់ពេលនឹងមែនយើងមិនជួយមើលឯងនោះទេ!" សេហ៊ុនបានត្រឹមតែស្រែកពីក្រោយ ពេលដែលជយងហ្គូយកគេបានបើកទ្វារចេញទៅផុតបាតហើយ។ គេគ្រាន់តែប្រាប់ៗនោះទេព្រោះអីស្រីៗនៅទីនេះគឺមិនមែនសិទ្ធមិនធ្លាប់ឆ្លងកាត់មនុស្សប្រុសពីមុនមកឯងណា??
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Aventura"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...