.ដំណើរកម្សាន្តជាលក្ខណៈគ្រួសារតូចរបស់ថេយ៉ុងនឹងជុងហ្គុករួមទាំងកូនប្រុសរបស់ពួកគេផងដែលគឺត្រូវប្រព្រឹត្តទៅអស់រយ:ពេលមួយសប្តាហ៍ពេញតែម្តងហើយ។ថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលពួកគឹេទាំងបីបានដើរលែងជាមួយគ្នាជាលក្ខណ:គ្រួសារ។ ទទួលស្គាល់ថារយៈពេលមួយសប្តាហ៍មកនេះថេយ៉ុងគេបានបើកចិត្តទទួលយកជុងហ្គុកវិញបាន៧០%ទៅហើយ។ ព្រោះតែសកម្មភាពរបស់នាយបានធ្វើមកកាន់ខ្លួននឹងតែងតែខ្វល់ខ្វាយពីកូនប្រុសនឹងតែងតែយកចិត្តទុកតាមចិត្តរបស់ខ្លួនទើបធ្វើឲ្យថេយ៉ុងព្រមទន់ចិត្តចំពោះនាយ។
.នៅក្នុងឡាន ថ្វីបើតែថ្ងៃនេះជាថ្ងៃចុងក្រោយដែលពួកគេត្រូវបានបញ្ចប់ដំណើរកម្សាន្តជាមួយគ្នាពិតមែន ទើបជុងហ្គុកនាយចង់នាំប្រពន្ធកូនរបស់នាយទៅកន្លែងមួយទៀតដែលនាយតែងតែស្រមៃថាថ្ងៃណាមួយនាយនឹងនាំភរិយានឹងកូនៗរបស់នាយទៅកាន់ទីនោះឲ្យបាន។
" ទម្រាំតែ mommy យល់ព្រមបើកចិត្តទទួលយក daddy វិញកូនហត់សឹងស្លាប់ទៅហើយ ព្រោះត្រូវរត់ឆ្វេងរត់ស្តាំ " សភាពនៅក្នុងឡានមិនបានស្ងាត់ដូចកាលដែលពួកគេទើបនឹងមកនោះទេគឺពេលនេះវា ពោរពេញទៅដោយសម្លេងឆ្លងឆ្លើយគ្នាជាពិសេសគឺអាល្អិតជុងវ៉ាន់នឹងតែម្តង។បើនិយាយឲ្យចំទៅកំលោះតូចម្នាក់នេះមិនចេះនឿយហត់ជាមួយនឹងការនិយាយរបស់ខ្លួនឡើយ។ បានប៉ាៗទាំងពីចេះយល់ចិត្តគ្នាទៀតធ្វើឲ្យគេនិយាយមិនឈប់។
" ចោះឥឡូវនេះ យ៉ាងមិចហើយ បានធូរខ្លះឬនៅលោកកូន??" ថេយ៉ុងដែលអង្គុយនៅកៅអីខាងមុខក្បែរជុងហ្គុកក៏បានងាកក្រោយមកសួរកូនប្រុសជាមួយសម្លេងបែបស្រទន់មួយៗរបស់គេ។
" នៅទេព្រោះមិនទាន់បានមួយរយភាគរយ បើបានមួយរយភាគរយពេលណាអូននឹងបានធូរដូចគេបេះយ៉ាងចឹង...ហុហុហុ" ជុងវ៉ាន់ក្មេងពូកែសម្តី គេពោលឡើងទាំងសើចរហឺស។ ដែលធ្វើឲ្យប៉ាៗទាំងពីររបស់គេសម្លឹងមើលមុខគ្នាទាំងញញឹមក្រវីលក្បាល។
. ឡានសេរីទំនើររបស់ជុងហ្គុកក៏បានបើកបន្តទៅកាន់ទីកន្លែងដែលគេតែងតែមានបំណងនៃគ្រួសារតូចរបស់គេ ទៅកាន់ទីនោះ។ ដោយនៅតំបន់នោះវាមិនឆ្ងាយពីទីក្រុងប៉ុន្មាននោះទេ។
______________
ចំណាយពេល អស់ពីរម៉ោង ពួកគេក៏បានមកដល់ទីកន្លែងដែលជុងហ្គុកបានប្រាប់ទៅកាន់ថេយ៉ុងនឹងកូនប្រុសរបស់ខ្លួន។ ដោយទេសភាពនៅទីនេះយើងឃើញថាមានសួនផ្កាយ៉ាងស្រស់ស្អាតជុំវិញបរិវេណផ្ទះ។ ថេយ៉ុងចុះពីលើឡាន ក្រឡេកមើលទៅខាងក្នុងរបងដែលរុំព័ន្ទដោយរបង់ផ្ទះដែលមានបង្គោលសរសរធំ ក៏ឃើញថាវាពិតជាស្រស់ស្អាតនឹងស្រស់ស្រាយខ្លាំងណាស់គួរឲ្យចង់រស់នៅពិតមែនព្រោះវាជាផ្ទះបែបលក្ខណ:ជាស្រុកស្រែជនបទទាស់តែវាបានសាងសងនៅក្បែរទីក្រុងតែប៉ុណ្ណោះ ស្នាមញញឹមរបស់ថេយ៉ុងក៏លេចឡើងនៅលើថ្ពាល់រលោងរបស់គេ ហើយថេយ៍ក៏ងាកទៅសម្លឹងមើលជុងហ្គុកទាំងក្តីងើយឆ្ងល់÷
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...