11:យប់នេះយើងនៅជាមួយគ្នាទៅ...

1K 46 2
                                    

"សប្បាយទេ?..." ជុងហ្គុក ដើរដាក់ដៃរបស់រាងតូចដែលកំពុងបាច់ផ្កាទាំងញញឹមនៅក្រោមពន្លឺព្រះចន្ទនាពេលយប់នេះ។ ដោយពួកគេកំពុងតែដើរតម្រង់ទៅរកម៉ូតូធំរបស់ខ្លួនដែលបានចត់ទុកនៅម្ខាងទៀត។

"ហុឹម! សប្បាយណាស់...ជុងបងដឹងទេថាអូនមិនដែលសេបគប់នរណាពីមុនមកនោះទេ បងជាមនុស្សទីមួយរបស់អូនហើយ" ថេយ៉ុងសម្លឹងទៅមើលមុខសង្សាររបស់ខ្លួនរួចក៏ចង់និយាយអ្វីដែលគេចង់និយាយចេញមក។

"....."ជុងហ្គុកមិនបានតនោះឡើយនាយក៏សម្លឹងមើលទៅរាងតូចដូចគ្នា ហើយថេយ៉ុងគេក៏បន្ត÷

" បងគឺជាស្នេហាដំបូងរបស់ខ្ញុំ....រយៈពេលប៉ុន្មានខែដែលយើងសេបគប់គ្នាមកនេះ អូនពិតជាមានអារម្មណ៍ថាខ្លួនឯងពិតជាសំណាងណាស់ដែលបងមកស្រឡាញ់អ្នកក្រៗដូចជាអូន...តែយ៉ាងណាអូនក៏អរគុណបងហើយណា ជុង "

"ថេយ៍...!"

"ហុឹម? " ជុងហ្គុកហៅរាងតូចដោយសម្លេងស្រាល ថេយ៉ុងក៏ងាកទៅរកនាយ ស្រាប់តែជុងហ្គុកគេក៏អោនចុះមកទម្លាក់បបូរមាត់របស់គេប៉ះជាមួយបបូរមាត់របស់រាងតូច យ៉ាងផ្អែមល្ហែម..ថេយ៉ុងគេមិនបានគិតច្រើននោះទេ គេក៏លើកដៃទៅអោបកជុងហ្គុកដោយបាច់ផ្កានៅក្នុងដៃក៏គេមិនបានទម្លាក់វាចោលនោះដែរ។ ការថើបគ្នានៅតែបន្តជាភាសាស្នេហា ដែលធ្វើឲ្យមនុស្សដែលកំពុងតែដើរទៅវិញទៅមកក៏ស្រាប់តែចាប់អារម្មណ៍ជាមួយគូរស្នេហ៍ដែលស្រឡាញ់ភេទដូចគ្នាមួយគូនេះជាខ្លាំងហើយពួកគេក៏ចាប់ទាញទូរស័ព្ទមកថតគ្រប់ៗដៃ ព្រិលក៏ចាប់ផ្តើមធ្លាក់ចុះមកដែលវាបង្កើតបានជាបរិយាកាសដ៏អស្ចារ្យមួយទៀតសម្រាប់ពួកគេ។

" ជុប! កុំនិយាយបែបនេះអី ទោះជាមានរឿងអ្វីកើតឡើងក៏ដោយក៏បងនៅតែស្រឡាញ់អូន" ជុងហ្គុកដកបបូរមាត់របស់ខ្លួនចេញពីមាត់របស់រាងតូចរួចក៏និយាយឡើងដោយអោនទៅថើបថ្ងាសរបស់គេម្តងទៀត។

"អូនក៏ស្រឡាញ់បងដូចគ្នា..."ថេយ៍បញ្ចេញស្នាមញញឹមយ៉ាងស្រស់ទៅកាន់នាយកំលោះ។

" តោះបងជូនអូនត្រឡប់ទៅផ្ទះ...អូនប្រហែលជាត្រជាក់ណាស់ហើយ..."ជុងហ្គុកចាប់ដៃរបស់រាងតូចមកក្រសោបជាប់ទ្រូងរបស់ខ្លួនដើម្បីផ្តល់កម្តៅឲ្យគេ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now