28:ហេតុអ្វីក៏មិនអាចបំភ្លេច??

1.3K 74 6
                                    

.ថេយ៉ុងនឹងអ៊ុនវ៉ូបានដើររកជុងវ៉ាន់ឡើងគ្រប់កន្លែងតែនៅតែរកមិនឃើញ ដូច្នេះហើយទើបពួកគេក៏សម្រេចចិត្តត្រឡប់មកកន្លែងដើមវិញដោយយល់ថាជុងវ៉ាន់គេជាក្មេងឆ្លាតដូច្នេះហើយប្រាកដណាស់ថានឹងរកផ្លូវមកវិញឃើញជាមិនខាននោះឡើយ។

"ពូៗដាក់អូនចុះ!!"ដើរបានមួយសន្ទុះជុងវ៉ាន់ក៏បានកេះស្មាររបស់ជុងហ្គុកដើម្បីឲ្យដាក់ខ្លួនចុះព្រោះគេបានមកដល់កន្លែងដែលប៉ាតូចរបស់គេទិញកូនឡានឲ្យហើយ។

"ត្រង់នេះមែនទេ??" ជុងវ៉ាន់ងក់ក្បាលហើយជុងហ្គុកក៏ដាក់គេចុះ។

"ជុងវ៉ាន់...??ជុងវ៉ាន់កូន...ហ្ហឹកៗពិតជាកូនពិតមែន?? កូនមានកើតអ្វីក៏អត់?? ហើយជើងនេះទៅត្រូវនឹងអ្វីមកនឹងហា...ហ្ហឹកៗ កូនប៉ា.." ថេយ៉ុងដែលទើបដើរត្រឡប់មកវិញទាំងទឹកពិបាកមើលបំផុតនោះក៏ស្រាប់តែងាកទៅឃើញ។កូនប្រុសរបស់ខ្លួនកំពុងតែឈរជាមួយបុរសម្នាក់គេចាំបានច្បាស់ណាស់ថា ជុងវ៉ាន់គេបាស្លៀកសម្លៀកបំពាក់នេះ។ មិនចាំយូរថេយ៉ុងក៏រត់ចូលទៅយ៉ាងលឿន ហើយវាក៏ពិតដូចជាគេឃើញពិតមែនគឺជាកូនប្រុសរបស់គេពិតមែន។តែថេយ៍គេមិនបានចាប់អារម្មណ៍នឹងបុរសម្នាក់នោះឡើយ។ ថេយ៉ុងទាញកូនប្រុសមកអោបរួចក៏បង្វិលមើលជុំវិញខ្លួនក៏ឃើញថាជើងគេមានរុំប៉ង់។

"Mommy....ហ្ហឹកៗ អូនខ្លាចហា៎...អូនខ្លាចបាត់ mommy ហ្ហឹកៗ...."

"ពុទ្ធោកូនម្តាយ...សឺត...."ថេយ៉ុងទាញកូនប្រុសបណ្តូលចិត្តមកអោបថើបម្តងទៀត។ មុននេះគេភ័យឡើងចង់ធ្លាក់ថ្លើមទៅហើយ។

" ថេយ៉ុង?? អ៊ុនវ៉ូ??!កូន??" ជុងហ្គុកដែលឈរនៅក្បែរនោះក៏ស្រាប់តែមាអារម្មណ៍ថាបេះដូងរបស់នាយលែងកម្រើកក្រោយពេលឃើញគ្រប់សកម្មភាពរបស់ថេយ៉ុងមុននេះ។ ពេលនេះបេះដូងរបស់គេចាប់មានអារម្មណ៍ថាឈឺចុកខ្ទោកៗដោយគ្មានមូលហេតុ។ នាយកំលោះក៏បន្លឺឡើងហៅអ្នកទាំងបីព្រមគ្នា។

"ចន ជុងហ្គុក??!" អ៊ុនវ៉ូនាយក៏បន្លឺឡើងព្រោះមុននេះនាយក៏មិនបានចាប់អារម្មណ៍ទៅនឹងវត្តមានរបស់រាងក្រាស់ដូចគ្នា។

" ជុងហ្គុក!??" អណ្តាតរបស់ថេយ៉ុងចាប់ផ្តើមរឹង គេមិនអាចរលាស់វាបានឡើយក្រោយពេលឃើញបុរសដែលមាននាមជាប៉ារបស់កូនរបស់ខ្លួននៅឈរចំពោះមុខបែបនេះ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now