76: ជួយបង្កើតភាពស្វីត

800 54 0
                                    

.មាត់ទន្លេហាន

" ថ្ងៃនេះឯងកើតអ្វី បានជាហៅយើងមកអង្គុយស្ទូចត្រីបែបនេះ??" យ៉ុងហ្គីសួរទៅកាន់អ្នកជាមិត្តព្រោះតែចម្លែកនៅក្នុងចិត្ត សព្វមួយដងគឺនាងតែងតែបបួលគេទៅក្លឹបទៅផឹកស៊ីតែថ្ងៃនេះចម្លែកណាស់បបួលមកស្លួចត្រីអីណា??

" អផ្សុកពេកមិនដឹងថាធ្វើអ្វី ទើបយើងចេះតែហៅឯងមកទៅ ណាមួយកូនពីរកូនបីហើយបើទៅដើរលែងចូលក្លឹបទៀត ខ្លាចត្រឡប់ទៅវិញគ្មានផ្ទះដេក"មាត់និយាយតែក្រសែភ្នែករបស់គេកំពុងតែអង្គុយសម្លឹងមើលទៅសន្ទូចនៅក្នុងទឹកខ្លាចត្រីវាមកសុីនាយនឹងបានវដ្តវាឡើង។

" លើកទីមួយហើយដែលយើងឃើញឯង ចេះគិតបានជ្រៅជ្រះបែបនេះ...." យ៉ុងហ្គីក៏ ផ្តោតទៅលើសន្ទូចរបស់នាយដូចគ្នា។ហើយក៏មិនភ្លេចនិយាយចំអកដល់អ្នកជាមិត្តនោះដែរ។

" ក៏មែនហើយ ព្រោះអាយុកាន់តែច្រើន មិនមែនក្មេងដូចមុននោះទេ ណាមួយប្រពន្ធរបស់យើងឥឡូវនេះក៏កាច់ខ្លាំងណាស់ឯងក៏ដឹង..." ពិតមែនហើយតាំងពីរថេយ៉ុងបង្កើតបានកូនស្រីក្រោយនេះមកគេកាច់ជាងមុនឆ្ងាយណាស់ តែនាយហ៊ានធ្វើអីទាស់ចិត្តតែបន្តិចដឹងតែត្រូវឈឺខ្លួនមិនខាន។

"ហើយឯងចេញមកនេះមានបាន ប្រាប់ថេយ៉ុងហើយនៅនឹង??"

" យើងផ្តាំឲ្យកូនស្រីពៅយើងប្រាប់ឲ្យហើយ ..."

" ហឹម! ត្រូវហើយនៅយប់ស្អែកនេះខួបកំណើតកូនស្រីរបស់យើង ឯងកុំភ្លេចមកចូលរួមផងណាវើយ"

" ទោះឯងមិនប្រាប់ក៏យើងទៅចូលរួមដែរ..."

"អឺ! ហើយចោះ សេហ៊ុននោះវាដែលទាក់ទងមកឯងខ្លះអត់??" និយាយគ្នាសុខៗយ៉ុងហ្គីក៏ស្រាប់តែនឹកដល់មិត្តម្នាក់ទៀតរបស់ពួកគេដែលបានទៅរស់នៅសហរដ្ឋអាមេរិកក្រោយពេលបដិសេធ ស្នេហារបស់កូនម្ចាស់មន្ទីរពេទ្យកាលនឹងរួចមក។

" អាម្នាក់នឹង ប្រហែលជានៅកំលោះចាស់ដល់ទីបញ្ចប់ហើយ តាមមើលទៅនោះ ហើយវារវល់នឹងអ្នកជំងឺរបស់វាយ៉ាងនេះតើវាមានពេលឯណាទាក់ទងមកយើងទៅ??"

"អើយ ប្រហែលហើយហាស់ហា..."យ៉ុងហ្គីនិយាយព្រមនឹកអស់សំណើចចំពោះមិត្តរបស់ពួកគេម្នាក់នេះខ្លាំងណាស់ អាយុខ្ទង់៣០ក្រាស់ទៅហើយតែគេមើលទៅមិនព្រមរកអ្នកត្រូវចិត្តបានទល់តែសោះ។ អ្នកទាំងពីក៏បាននៅបន្តស្ទូចត្រីរៀងព្រលប់បន្តិចទើបបំបែកគ្នាទៅផ្ទះរៀងខ្លួនដោយមិនបានបន្តទៅណាទៀតនោះទេ ព្រោះយល់ថាប្រពន្ធកូននៅចាំបាយនៅឯផ្ទះ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now