05:កុំប៉ះសង្សារយើង

1.3K 62 2
                                    

.ដល់ពេលចេញទៅផ្ទះជុងហ្គុកក៏បានមក ស្កាត់ចួបរាងតូចនៅចំណតឡានក្រុង។ ដោយថ្ងៃនេះថេយ៉ុងគេមិនបានជិះកង់របស់គេទៅនោះឡើយ។ ជុងហ្គុកបានសួរនាំរាងតូចថាហេតុអ្វីក៏មិនតបឆាតនាយ ថេយ៉ុងក៏ប្រាប់ថារវល់។ ទើបជុងហ្គុកសុំជួនរាងតូចទៅផ្ទះដំបូងឡើយថេយ៉ុងគេមិនព្រមនោះទេ តែជុងហ្គុកទទួតសុំគេពេកទើបគេយល់ព្រមទៅ...។

.១ខែកន្លងផុតទៅ..

.រយៈពេលមួយខែនេះជុងហ្គុកនាយតែងតែតាមញ៉ែតាមញោះរាងតូចរហូត...មិនថាខលឆាតឬក៏បបួលគេទៅញាំុអ្វីនោះទេ ហើយថ្ងៃមួយជុងហ្គុកក៏បានសុំថេយ៉ុងធ្វើសង្សារ ដោយហេតុថាចង់ឈ្នះនាងតូចប៊េលឡាផងថេយ៉ុងគេក៏យល់ព្រម..តែបើសួរថាគេស្រឡាញ់ជុងហ្គុកឬក៏អត់?ចម្លើយគឺគេខ្លួនឯងក៏មិនទាន់ដឹងដូចគ្នា។ គ្រាន់តែមានអារម្មណ៍ល្អនៅពេលដែលជុងហ្គុកបានធ្វើអ្វីមួយសម្រាប់គេតែប៉ុណ្ណោះ។ មកទល់ពេលនេះពួកគេទើបតែសេបគប់គ្នាបាន២ សប្តាហ៍នោះទេ។ ហើយសម្រាប់ម្តាយរបស់ថេយ៉ុងគាត់ក៏បានប្តូរកន្លែងលក់ដូចគ្នាគឺទៅលក់ក្នុងហាងរបស់អ៊ុនវ៉ូនឹងឯង។ បើនិយាយពីអ៊ុនវ៉ូវិញទោះបីដឹងថាថេយ៉ុងជាសង្សាររបស់ជុងហ្គុកហើយក៏ដោយ ក៏នាយមិនឈប់តាមស្រឡាញ់ថេយ៉ុងនោះដែលតែស្រឡាញ់បែបមិនបានប្រាប់ម្ចាស់គេឲ្យដឹងចឹងហា៎។ ព្រោះតែនាយដឹងថាចរិតរបស់ជុងហ្គុកគឺស្រឡាញ់អ្នកណាមិនដែលបានយូរនោះឡើយហើយអ្នកកំលោះក៏គិតថាចំពោះថេយ៉ុងក៏ដូចគ្នា។

.សកលវិទ្យាល័យ

.Room A101

"ថេយ៍..."ជុងហ្គុកលើដៃជាសញ្ញា ថេយ៉ុងដែលទើបតែចេញពីរក្នុងថ្នាក់នោះក៏ក្រឡេកទៅឃើញសង្សាររបស់ខ្លួនកំពុងតែឈរផ្អែកខ្នងនឹងជញ្ជាំរងចាំគេទៅញាំុអ្វីជាមួយគ្នា ដែលធ្វើឲ្យស្នាមញញឹមនៅលើផ្ទៃមុខរបស់រាងតូចចាប់ផ្តើមរីកឡើងមុននឹងរត់ទៅរកអ្នកកំលោះ។

" ជុង....បងមកឈរចាំអូនយូរឬនៅ?"ថេយ៍រត់មកដល់ទល់មុខជុងហ្គុកគេក៏សួរឡើងទាំងបញ្ចេញស្នាមញញឹមនៅលើថ្ពាល់ជាប់ជានិច្ច។

"បងទើបមកដល់មុននេះទេ...អូនឃ្លានឬនៅ? យើងទៅចាំអ្វីតើល្អទេ?" ជុងហ្គុក អង្អែលក្បាលរបស់រាងតូចរួចក៏និយាយឡើងទាំងញញឹមស្រស់ដូចគ្នា។នាយពិតជាក្នាញ់នឹងក្មេងម្នាក់នេះខ្លាំងណាស់ កាន់តែនៅក្បែរកាន់តែស្រឡាញ់ដូចជាមនុស្សត្រូវស្នេហ៍យ៉ាងចឹង។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now