.ថេយ៉ុងបានទទួលសារពី ជេមីនភ្លាម ធ្វើឲ្យនាយកំលោះក្តៅឡើងចង់ផ្ទុះទៅហើយ។ ថេយ៉ុងគេបន់ឲ្យតែឆាប់រួលរាល់នៅកិច្ចការរបស់គេ គេនឹងទៅចាត់ការម្នាក់ស្រីនឹងឲ្យដឹងដៃម្តង។ បន្ទាប់ពី ផ្សាព្វផ្សាយពត៌មានរួចរាល់ហើយថេយ៉ុងគេក៏សុំលោកគ្រូអ្នកគ្រូត្រឡប់ទៅវិញដោយខ្លួនឯង។ គឺគេបានឲ្យជេមីនមកទទួលគេនៅចំណតឡានក្រុង។
" អាថេយ៍..ខាងនេះ?.." មកដល់ចំណតឡានក្រុងជេមិនក៏ឃើញថេយ៉ុងកំពុងតែអង្គុយនៅតុរងចាំ។ រាងតូចក៏បើកកញ្ចក់ឡានទំនើបរបស់ខ្លួន ហៅថេយ៉ុង។
" ទៅផ្ទះរបស់វាទៅ...!" ចូលមកដល់ក្នុងឡានថេយ៉ុងក៏ប្រាប់ទៅកាន់ជេមីន..ព្រោះជេមីនគេស្គាល់ផ្ទហរបស់ជុងហ្គុក ហើយវាក៏មិនចម្លែកដែលព្រោះ ប៉ាម៉ាក់ជុងហ្គុកនឹងប៉ារបស់យ៉ុងហ្គីជាដៃគូជំនាញជាមួយគ្នា។
"ជូនតាម សំណូមពរសម្លាញ់..."ឡានស៊េរីទំនើប ពណ៌ក្រហមរបស់រាងតូចជេមីនក៏បើកចេញទៅជាមួយល្បឿនយ៉ាងលឿនតម្រង់ទៅកាន់គោលដៅ...។
.ទឺង...ទឺត...ៗ សម្លេងឡានក៏បានបញ្ឈប់នៅមុខភូមិគ្រឹះចន មើលតែរបបផ្ទះដែលព័ន្ធជុំវិញក៏ដឹងថាម្ចាស់វិមាននេះមិនមែនក្រនោះឡើយ បើចូលទៅដល់ខាងក្នុងនេះរបបផ្ទះមានឡានជាច្រើនគ្រឿងតម្រាប់ជាជួុរហើយសុទ្ធតែជាប៉ាក់ដែលទើបនឹងចេញក្តៅៗ បើប្រាប់ថាម្ចាស់ផ្ទះនេះមានបញ្ហាខាងជំនួញតើនរណាគេជឿ??
" ផ្ទះក៏ធំ ឡានសុទ្ធតែជាប៉ាក់ល្បីៗ...តែមិនគួរណាមានកូនស្រីចរិតអន់បែបនឹងសោះ!" ថេយ៉ុងបានចុះពីលើឡានរបស់ជេមីន ដោយមិននេះមានអ្នកយាមបានបើកទ្វារឲ្យគេចូលព្រោះតែពួកគេបានស្គាល់ច្បាស់នៅ ផ្លាក់ឡានរបស់រាងតូចគឺប៉ាក់ឡាននៃត្រកូលមីន ចឹងហើយទើបគេមិនពិបាកក្នុងការវីលក្នុងភូមិគ្រឹះមួយនេះ។
" ឲ្យយើងចូលទៅជាមួយដែលទេ??" ជេមីនបានបើកកញ្ចក់ឡាន ហុចស្ករគ្រាប់មួយដើមឲ្យទៅថេយ៉ុងរួចក៏សួរឡើយទាំង ញិកចិញ្ចឹមដាក់គេ។
" មិនបាច់ទេ យើងចូលទៅមិនយូរនោះឡើយ..." ថេយ៉ុងទទួលស្ករគ្រាប់ពីដៃរបស់ជេមីនរួចគេក៏ដើរចូលទៅខាងក្នុងផ្ទះបាត់។ ម៉ោងស្មើរនេះ គ្រួសាររបស់លោកចនមិនបានទៅណានោះទេ គឺនៅទាំងអស់ព្រោះលោកចនទើបនឹងត្រឡប់មកពីក្រុមហ៊ុនរបស់គាត់អ្នកស្រីចនក៏ទើបមក ពី មណ្ឌលជួយដល់កុមារទើបជុំគ្នាល្អណាស់។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...