. ពេលវេលាពិតជាដើរទៅមុខលឿនខ្លាំងណាស់ ត្រឹមតែមួយប្រពិចភ្នែកសោះក៏កន្លងផុតទៅមួយឆ្នាំទៀតហើយ ហើយថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់កំលោះតូច ចន ជុងវ៉ាន់ផងដែរ អេះច្រឡំគឺជាថ្ងៃខួបកំណើតរបស់កំលោះតូច គីមជុុវ៉ាន់បានត្រូវ។
.ផ្លូវទៅសមុទ្រ
. ក្នុងឡាន នៅក្នុងឡានកំពុងតែមានសមាជិកចំនួនបីអ្នក គឺ មានជុងហ្គុកជុងវ៉ាន់ នឹង រាងតូចថេយ៉ុងឬក៏ហៅយ៉ាងទៀតថាកំលោះតូច រ៉ាគីក ។ អ្នកទាំងបីត្រូវបានជិះឡានទៅកាន់សមុទ្រជាមួយគ្នាដោយគ្រប់យ៉ាងគឺជាការរៀបចំរបស់លោកគីមអ្នកស្រីគីម នឹងគ្រួសាររបស់ជុងហ្គុកផងដែរ។ ហើយអ្វីដែលសំខាន់គឺជុងវ៉ាន់នឹងហើយដែលជាចំណុចដល់សំខាន់សម្រាប់គ្រប់គ្នា។" ជីវិតរបស់ខ្ញុំដូចជាកំសត់ដល់ហើយ ..ហិឹុម! អាវ៉ាន់អើយអាវ៉ាន់មិចក៏កំសត់យ៉ាងនេះ?? មានMommy daddy នឹងគេដែលតែជីវិតដូចជា ជូរចត់ដល់ហើយនៀក" ជុងវ៉ាន់អង្គុយនៅកៅអីខាងក្រោយសម្លឹងមើលទៅខាងក្រៅកញ្ចក់ឡានរួចក៏ពោលឡើង ជាមួយនឹងក្តីអស់សង្ឃឹមនៃជីវិតដែលជួបបញ្ហាព្រោះតែប៉ាតួចប៉ាធំរបស់ខ្លួនមិនចុះសម្រុងគ្នាបែបនេះ។
" ហឹស! " ក្រោយពេលបរិយាកាសនៅក្នុងឡានស្ងាត់អស់ជាយូរ តែស្រាប់តែឮសម្លេងរបស់កូនប្រុសស្រម្តីឡើងមកបែបនេះធ្វើឲ្យថេយ៉ុងគេមិបអាចសឹងតែទប់សំណើចរបស់ខ្លួនបាននោះទេ។ នេះគេមិនដឹងថាជីវិតជុងវ៉ាន់ទៅចួរឿងអ្វីខ្លះនោះទេបានជាមកត្អូញត្អែរខូចចិត្តខូចថ្លើមនឹងជីវិតបែបនេះនោះ??
" កូននិយាយអ្វីនឹងជុងវ៉ាន់?? ប៉ាធំមិនយល់ទេ??"
" ប៉ាធំ មិនយល់ពីរឿងរបស់ក្មេងៗនោះឡើយ ថាក្មេងៗដូចជាអូននេះ ពិតជាចង់ឃើញអ្នកទាំងពីរនិយាយគ្នាអោបថើបគ្នាដូចជាប្តីប្រពន្ធគេដទៃទៀតណាស់ មិនមែនបែបមុខចេញពីគ្នាចឹងទេ!!" ជុងវ៉ាន់អោបដៃរបស់ខ្លួនធ្វើមុខជូរបបូរមាត់តូចៗរបស់គេក៏ស្រម្តីឡើងដោយរេភ្នែកទៅមើលប៉ាតូចប៉ាធំរបស់គេឆ្លាស់គ្នាបែបមិនស្ងប់ក្នុងចិត្ត ម៉ែអាណាជិតឡានជិះអស់កន្លះថ្ងៃទៅហើយមិននិយាយស្តីជាមួយគ្នាមួយម៉ាត់សួរថាតើកូនដូចជាជុងវ៉ាន់គេទ្រាំនឹងមិននិយាយមិចនឹងបាន??
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...