.ក្រាក!!សម្លេងបើកទ្វារបន្ទប់បន្លឺឡើងគ្រប់គ្នាងាកទៅក៏ឃើញថាជាលោកគ្រូពេទ្យសង្ហារ។ នាយមកចំពេលល្អណាស់ព្រោះជុងហ្គុកកំពុងតែសួរអ្នកដែលបង្កើតព្រឹត្តិការណ៍នេះឡើងមកល្មម។
"នោះ...."
"ខ្ញុំ?? ខ្ញុំយ៉ាងមិច??" សេហ៊ុនចង្អុលមកខ្លួនឯងទាំងចម្ងល់នាយទើបចូលមកសោះ។បែបជាត្រូវរងការចោតប្រកាន់ទៅហើយ??
"កុំមកធ្វើពើរ នេះថេយ៍គេនៅឯណា យើងនឹងទៅប្រាប់គេឥលូវនេះ" ជុងហ្គុក បម្រុងនឹងចុះពីលើគ្រែក៏ត្រូវសេហ៊ុនចាប់គេកឯឲ្យគេងទៅវិញ។
" ដេកឲ្យស្រួលសិនទៅឯង គីម ថេយ៉ុង ឮប្រាប់ថាលៃជាប់និយាយជាមួយកូន ព្រោះខ្លាចក្មេងយំរក"
" មិនដឹងថាគ្នាលែងអីឆ្កួតៗចឹងទេនៀក "ជុងហ្គុកនាយបន្លឺឡើងទាំងតឹងទ្រូងរបស់នាយ។
" ក្រែងឯង ចង់ត្រឡប់មកត្រូវគ្នាវិញជាមួយនឹង ថេយ៉ុងមិនចឹងឬ? ឬដល់់ក៏ឯងអត់ទេ??"
"មែនយើងចង់ត្រូវគ្នាវិញតែមិនមែនដោយវិធីនេះឡើយ !"
" យើងស្រេចតែឯងទេចឹង! ចេញទៅសាភាពទៅថាគ្រប់គ្នាគឺសុទ្ធតែបោកប្រាស់គេនោះទេ!" សេហ៊ុនលែងឃាត់។
"មិនបាច់ទេ ខ្ញុំបានឮគ្រប់ពាក្យគ្រប់ប្រយោគអស់ហើយ!ហេតុអ្វីក៏អ្នកទាំងអស់គ្នា យកជីវិតមកលែងសើចបែបនេះ?? ខ្ញុំពិតជាខកបំណងខ្លាំងណាស់" ទឹកមុខបង្ហាញអំពីការខកបំណងជាខ្លាំងទៅកាន់អ្នករាល់គ្នា។ គេចង់តែស្រែកយំឲ្យបែកមន្ទីរពេទ្យនេះទេ ហេតុអ្វីក៏គ្រប់គ្នាធ្វើបែបនេះទៅកើតដែរទាំងដែលគេខំបារម្ភពីជុងហ្គុកជិតឆ្កួតទៅហើយ។
"ថេយ៍ស្តាប់បងបកស្រាយសិន....ថេយ៍..."ជុងហ្គុកនាយស្រែកឡើងខ្លាំងៗដែលធ្វើឲ្យអ្នកដែលមានវត្តមាននៅទីនេះក៏កើតក្តីងឿងឆ្ងល់គ្រប់គ្នា។
" ឯងកើតអ្វីនឹង អាហ្គុក នេះគីមថេយ៉ុងគេមិនទាន់ត្រឡប់មកវិញទេណា" សេហ៊ុចាប់ស្មារបស់នាយអង្រួនដាស់ស្មារតីរបស់នាយកំលោះតិចៗទើបនាយភ្ញាក់ខ្លួនមកវិញ។
"នេះយើងស្រមៃតែម្នាក់ឯងទេឬ?ណ្ហើយមកពីយើងគិតច្រើនពេកហើយទេដឹង??"
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Phiêu lưu"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...