71: សង្សាររបស់កូន

827 60 0
                                    

.ព័ត៌មានរបស់នៃការស្លាប់របស់យ៉ាងជីត្រូវបានផ្សាយពេញប្រទេសកូរ៉េហើយវាជាព័ត៌មានក្តៅគគុកនៅពេលនឹងនេះផងដែរ។ ដែលព័ត៌មាននេះបានលិចឮទៅសល់លោកវ៉ាង់ប៉ារបស់នាង ។ លោកវ៉ាង់គ្រាន់តែបានឮដំណឹងនេះភ្លាមគាត់ក៏ចាប់ផ្តើមប្រមូលរបស់ដល់មានតម្លៃរបស់គាត់ដើម្បីរត់ចេញពីទីនេះ។ តែជាធកុសលលោកត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយកន្លែងភ្លាមៗតែម្តងហើយសាកសពរបស់អ្នកទាំងពីក៏ប្រារព្ធនៅពេលជាមួយគ្នាតែម្តង។

.មន្ទីរពេទ្យ

" Daddy មិចក៏ mommy គេងយូរខ្លាំងម្ល៉េះ??"កំលោះតូចជុងវ៉ាន់ដែលកំពុងតែអង្គុយនៅលើភ្លៅរបស់Daddyរបស់គេក៏ងាកបែបមុខទៅសួរជុងហ្គុកទាំងងើយឆ្ងល់។ នេះបើរាប់ចាប់ពីថ្ងៃកើតហេតុនោះមកវាមានរយៈពេលមួយអាទិត្យទៅហើយដែលថេយ៉ុងបានដេកសន្លប់នៅលើគ្រែអ្នកជំងឺដូចជាមនុស្សរុក្ខជាតិបែបនេះនោះ។

" បន្តិចទៀត mommyរបស់កូនដឹងខ្លួនហើយណា" ជុងហ្គុកនិយាយលួងលោមអាល្អិតព្រមទាំងលើដៃអង្អែលក្បាលរបស់កូនថ្នមៗ ទោះបីជានាយដឹងច្បាស់នៅអ្វីដែលលោកគ្រូពេទ្យបានប្រាប់មកកាន់នាយក៏ដោយក៏នាយមិនបានបន្លឺវាទៅប្រាប់កូនប្រុសរបស់ខ្លួននោះដែរ។

" អូននឹក mommyណាស់អូនចង់អោបចង់ថើបmommyដូចកាលមុនហើយក៏ចង់ឲ្យmommyមកអោបមកថើបអូនដូចកាលមុនផងដែរ" អាល្អិតភ្នែកមូលបើកក្រឡក់ៗនិយាយទៅកាន់ប៉ាធំរបស់គេ។ ដែលធ្វើឲ្យជុងហ្គុកបានឮហើយអាណិតកូនឡើងចង់ស្រក់ទឹកភ្នែកទៅហើយ។

" ប៉ាធំក៏នឹកmommyរបស់កូនមិនចាញ់កូនប៉ុន្មាននោះដែរណា!! ជុងវ៉ាន់កូនឃ្លានទេ?" មិនចង់នាំរឿងមិនសប្បាយចិត្តច្រើនជុងហ្គុកក៏ធ្វើជាសួរទៅកាន់កូនប្រុសរបស់ខ្លួនថាគេឃ្លានឬក៏អត់??

" បាទ! អូនឃ្លាន!!"ជុងវ៉ាន់លើដៃអង្អែលពោះរាបស្មើរបស់ខ្លួនរួចក៏បន្លឺឡើង។

" ចឹងចាំប៉ានៅទីនេះហើយណា កុំទៅណាឲ្យសោះយល់ទេ?? នៅមើលmommyយល់ទេកូន បើmommyរបស់កូនមានអាការ:មិនស្រួលអ្វីឡើងមកកូនត្រូវរត់ទៅហៅអ្នកគ្រូពេទ្យណា!ប៉ាចេញទៅទិញអ្វីឲ្យកូនញាំតែមួយផ្លេកនោះទេ"

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now