62:បើខ្ញុំគ្មានក្តីសុខអ្នកណាក៏មិនអាចមានក្តីសុខដូចគ្នា

846 51 2
                                    

.ថ្ងៃបន្ទាប់

.ភូមិគ្រឹះចន

" ម៉ាក់ តើប៊េលឡានាងនឹងត្រឡប់មកវិញនៅថ្ងៃណាដែរ? នាងមានបាននិយាយអ្វីជាមួយប៉ាម៉ាក់ដែលឬទេ??" ជុងហ្គុកដើរខ៊ចុះពីខាងលើ ដើរចូលទៅផ្ទះបាយយកទឹកមកផឹករួចក៏ងាកទៅជានិយាយជាមួយ ម្តាយរបស់ខ្លួនដែលគាត់កំពុងតែអង្គុយអានការសែតនៅលើសាឡាងយ៉ាងស្ងៀមស្ងាត់។

" នាងមិនទាន់ត្រឡប់មកវិញឡើយ ព្រោះកូនប្រសារប្រាប់ថាទល់តែឲ្យកូនប៊េលសម្រាលកូនរួចរាល់ទើបត្រឡប់មកវិញ"  គាត់និយាយជាមួយរាងក្រាស់តែមិនបានមើលមុខរបស់នាយនោះឡើយ គឺគាត់នៅតែផ្តោតសំខាន់តែទៅលើអត្ថបទនៅក្នុងការសែតរបស់គាត់តែប៉ុណ្ណោះ។

" មិនទាន់ទាំងបានអ្វីផង ម៉ាក់ហៅអាម្នាក់នោះថាជាកូនប្រសារពេញៗមាត់ទៅហើយហេ៎??" ជុងហ្គុកដាក់ខ្លួនអង្គុយលើសារឡុងក្បែរអ្នកស្រីចន។

" ចោះឲ្យម៉ាក់ហៅថាយ៉ាងមិច? ក្រែងគេគឺជាប៉ារបស់ក្មួយ ឯងមិនខឹងឬ??"

"  ខ្ញុំមិនគួរណា បានអាអ៊ុនវ៉ូម្នាក់នោះធ្វើជាប្អូនថ្លៃទល់តែសោះ" ជុងហ្គុកពោលឡើងទាំងគ្រវីក្បាលនេះបានគេថាស្អប់គឺជំពុបលើពិតមែន។

"នេះហើយបានជាចាស់ៗតែងតែពោលថាស្អប់ចំពុបលើណាកូន! ហើយកូនឯងរបស់តែគិតរឿងប្អូននឹងហើយ នេះ! នេះជាអ្វីនឹង?? លឿនចេញទំព័រមុខគេទៀត??" គាត់ក៏បានបោះការសែតដែលកាន់នឹងដៃរបស់គាត់មុននេះទៅមុខរបស់ជុងហ្គុករាងក្រាស់ក៏ទាញមកមើល។

" អ្វីនឹងម៉ាក់?? គ្រាន់តែរឿងដែលខ្ញុំសុំថេយ៍រៀបការនឹងមែន?? ចង់វាលឿនដល់ណាក៏លឿនទៅ ព្រោះខ្ញុំនឹងថេយ៍ពួកយើងក៏ជិតរៀបការឆាប់ៗនេះហើយ ណាមួយក្រែងម៉ាក់ជាអ្នករកវេលាមិនចឹងឬ??"

" អា៎ មែនហើយម៉ាក់ភ្លេច! អឺយ៉ាងៗ ក៏កុំភ្លេចនាំកូនថេយ៍នឹងចៅប្រុសរបស់ម៉ាក់លែងម៉ាក់ផងណា ម៉ាក់នៀកនឹកអើយសែននឹក..."

" បាទ! អ្នកម៉ាក់! ចឹងខ្ញុំសដកខ្លួនចេញទៅខាងក្រៅសិនហើយណាម៉ាក់ សឺត!"មុនចេញទៅជុងហ្គុកក៏មិនភ្លេចអោនទៅថើបថ្ពាល់របស់អ្នកស្រីគីមមួយខ្សឺតនោះដែរ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now