.ងឺត!! សម្លេងឡានក៏បានមកឈប់នៅពីមុខផ្ទះរបស់នាយកំលោះ( ចំទេផ្ទះដែលជុងហ្គុកធ្លាប់បាននាំថេយ៉ុងនឹងជុងវ៉ាន់ទៅមើលកាលមុននោះ ឥឡូវពួកគេរើមករស់នៅទីនេះហើយហើយក៏រស់ពងបែកពីលោកគីមនឹងអ្នកស្រីគីមផងដែរ)
"Daddy បានយល់ព្រមនឹងកូនហើយណាថាមិនប្រាប់រឿង កូនមានសង្សារឲ្យ Mommy ដឹងនោះទេ" ដោះខ្សែក្រវ៉ាត់ចេញពីខ្លួន ហើយជុងវ៉ាន់ក៏ងាកទៅបញ្ជាក់Daddyរបស់គេបន្ថែមទៀតខ្លាចនាយភ្លេច។
" បានDaddy និយាយហើយមិនលេបសម្តីវិញនោះទេ តែកូន ថ្ងៃក្រោយមកទៅថើបកូនស្រីរបស់គេបែបនឹងទៀតប្រយ័ត្នតែប៉ាម៉ាក់គេចាប់បាន ស្លាប់ទាំងប៉ាស្លាប់ទាំងកូនទៅ"
" បើគ្រាន់តែតែប៉ាម៉ាក់គេ ចាប់បានហេតុអ្វីប៉ាកូនរបស់យើងត្រូវស្លាប់ដែលនោះDaddy?? "
" ព្រោះបើ ប៉ាម៉ាក់គេដឹងនោះប្រាកដណាស់ថាប៉ា
តូចរបស់កូនក៏ដឹងដូចគ្នាយល់ទេ?" ជុងហ្គុកក៏អង្អែលក្បាលរបស់កូនប្រុស ព្រមនឹងប្រាប់ហេតុផលដល់អាក្មេងនេះផងដែរ។" អេហេម! ឪកូននឹងនាំគ្នានិយាយអ្វីមិនគិតចូលផ្ទះចូលសម្បែតែឬ?" កំពុងតែនិយាយគ្នាសុខៗ ក៏ស្រាប់តែសម្លេងមួយបានបន្លឺឡើងជយងហ្គូកនឹងជិងវ៉ាន់គ្រាន់តែឮសម្លេងនេះភ្លាមពួកគេក៏ងាកមើលមុខគេយ៉ាងលឿន។
" ហិហិ ជម្រាបសួរ Mommy "ជុងវ៉ាន់ស្ទុះចេញពីក្នុងឡានរត់ទៅរកថេយ៉ុងព្រមទាំងអោបជើងហើយជម្រាបសួរទាំងសើចស្ញេញទៀតផង។
"ចូលក្នុងផ្ទះMommyមានរឿងដោះស្រាយជាមួយ" ថេយ៍រក្សារទឹកមុខមាំរួចក៏និយាយទៅកាន់ ទៅកាន់កូនប្រុសដោយមិនភ្លាមងាក់មកសម្លក់មុខរបស់ជុងហ្គុកដែលកំពុងតែឈរភ័យផងដែរ។ អ្នកណាមិនភ័យបើនៅក្នុងដៃរបស់រាងតូចមានកាន់ប៉ាន់តោបញ្ចេញពន្លឺឡើងផ្លាតមកតែម្តង។
.ផាំង!! គ្រាន់តែចូលមកដល់ខាងក្មុងភ្លាមថេយ៉ុងក៏ដាក់ខ្លួនអង្គុយទៅលើសាឡុងហើយក៏ គប់ប៉ាន់តោឲ្យជាប់នឹងទ្វារផ្ទះបាយដែលធ្វើឲ្យប៉ាកូនដែលកំពុងតែអង្គុយផ្តល់នឹងការ៉ូម្នាក់ៗភ័យមុខឡើងស្លេកអស់ទៅហើយ។
"មើល ចនជុងហ្គុក បងសាកនិយាយមកមើល ថា ពេញមួយថ្ងៃនេះក្រៅពីចេញពីធ្វើការ ទៅយកកូន នឹងត្រឡប់មកផ្ទះវិញ តើបងមានទៅកន្លែងណាទៀតឬក៏អត់??" ថេយ៍និយាយទាំងសម្លេងត្រជាងមុខមាំទៅកាន់រាងក្រាស់។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...