45:សុំទោសផងខ្ញុំជួយគេបានតែប៉ុណ្ណឹងនោះទេ

1.2K 55 4
                                    

.ក្រោយពេលសេហ៊ុនចេញទៅផុតមួយសន្ទុះជុងហ្គុកក៏បានទាញសោរឡានរបស់នាយ បើកចេញទៅដូចគ្នា។
  គ្រាន់តែតែជុងហ្គុកចេញផុតពីកន្លែងនោះមិនបានប៉ុន្មានផងក៏ស្រាប់តែ÷

.ផាំង! សម្លេងនៃការប៉ះទង្គិចរវាងឡានទំនើបគ្រឿងជាមួយនឹងឡានដឹកទំនិញធុនធំ បានបន្ទឺឮឡើងដែលធ្វើឲ្យផ្អើលដែលមានវត្តមាននៅម្តុំនោះនាំគ្នារត់មកមើលព្រមព្រាត។  ឡានសេរីទំនើបបានប្រែក្រឡាប់ទៅទៅចង់កណាលផ្លូវហើយឡានដឹកទំនិញក៏រេចង្កូតទៅបុកនឹងឈើដើមធំមួយ ដោយម្ចាស់ឡានទំនើបនោះក៏ធ្វើការរត់កេចខ្លួនបាត់ទៅក្រោយពេលបង្កហេតុ។

" តើ បុរសម្នាក់នោះអាញ់ស្លាប់ដែលទេ?? មើលទៅប្រហែលជាមិនរស់នោះទេ ព្រោះឈាមចេញមកច្រើនណាស់" គ្រប់គ្នាដែលមានវត្តមាននៅទីនោះក៏ស្រាប់តែអោបខ្សឹបនិយាយគ្នា។ ដោយសម្លឹងមើលទៅកាន់រាងសង្ហារដែលកំនិងតែសន្លប់ស្តូកស្តឹងដោយមានពួកប៉ូលិសកំពុងតែធ្វើអតារាគមដោយដឹកជនរង់គ្រោះទៅមន្ទីរពេទ្យ។

"មែនហើយមិនដឹងថាជាកូនចៅរបស់នរណានោះទេ មើលចោះគួរឲ្យអាណិតដល់ហើយ តើឪម្តាយនឹងខូចចិត្តយ៉ាងណាទៅ??"
_________________

.មន្ទីរពេទ្យទីក្រុងសេអ៊ូល ដោយមន្ទីរពេទ្យជា មន្ទីរដែលធំនឹងល្បីជាងគេប្រចាំប្រទេសកូរ៉េខាងត្បូង។ ជនរងគ្រោះបានរុញចូលទៅក្នុងបន្ទប់ ICU ដោយមានគ្រូពេទ្យជំនាញជាច្រើនរូបជាអ្នកមើលការខុសត្រូវដោយផ្ទាល់ឲ្យសមទៅនឹងឋានៈរបស់នាយ។

.ភូមិគ្រឹះគីម

.យើងងាក់មកមើលថេយ៉ុងឯណេះវិញ ធ្លាប់តែគេងអោបកូនប្រុសជាប់ទ្រូង ដល់ពេលគ្មានគេងម្នាក់ឯងបែបនេះ ថេយ៍គេងដូចជាមិនស្រនុកក្នុងចិត្តទល់តែសោះ។  ព្រោះតែនឹកកូនឬមួយក៏មានរឿងអ្វីផ្សេង?

" ម៉ាក់ អើយម៉ាក់ នៅមិននៅក៏នាំជុងវ៉ាន់ទៅគេងជាមួយបាត់ ខ្ញុំគេងម្នាក់ឯងមិចនឹងលក់ទៅ...."ថេយ៍ដើរចុះទៅខាងក្រោសំដៅទៅរកផ្ទះបាយដើម្បីទៅរកទឹកមកផឹក។

"ហ្ហឹកៗ..." សម្លេងយំបានបន្លឺឡើងនៅបន្ទប់ទទួលភ្ញៀវដែលធ្វើឲ្យរាងតូចបានឮហើយចម្លែកចិត្តជាខ្លាំង តើនរណាមកយំអ្វីនៅម៉ោងប៉ុននឹងទៅហើយ។ នេះវាម៉ោង១១ចូល១២ហើយណា??

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now