.ភូមិគីម
.គ្រាន់តែមកដល់ផ្ទះភ្លាមជុងវ៉ាន់ក៏បើកទ្វារឡានចុះ រត់ចូលទៅខាងក្នុងបាត់ព្រោះមិនចង់និយាយជាមួយនឹងប៉ាតូចរបស់គេនោះទេ។"ឆីស ចាំមើលតើតូចចិត្តនឹងយើងបានយូរប៉ុណ្ណា??!"
ថេយ៉ុងងាកទៅមើលដំណើរកូនប្រុសអាយុបីឆ្នាំដែលរត់ចូលទៅក្នុងផ្ទះនោះទាំងក្រើតខ្នាញ់។"លោកតាលោកយាយ!" គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមនាយកំលោះតូចក៏ភ្ញាក់ដោយសារមានវគ្តមានរបស់រាងចំណាស់២នាក់កំពុងតែអង្គុយនៅលើសាឡុង។
"អា៎ ជុងវ៉ាន់យាយនឹកចៅខ្លាំងណាស់នៀក....!" អ្នកស្រីគីមដោយហេតុថាគាត់នឹកដល់ចៅប្រុសសំណព្វរបស់គាត់ពេកគាត់ក៏បានរំអុកស្វាមីរបស់គាត់ឲ្យត្រឡប់មកដល់កាន់កូរ៉េវិញ។ លោកគីមគាត់ត្រូវបោះបង់ការងាររបស់គាត់អស់មួយរយ:ដើម្បីជូនអ្នកស្រីគីមមកលែងចៅនៅទីនេះ។ដោយគាត់មកដល់ទីនេះជិះ២ម៉ោងទៅហើយ គឺពួកគាត់មកស្ងាត់ៗមិនឲ្យនរណាដឹងនោះឡើយ ហើយគាត់ក៏អង្គុយរង់ចាំកូនប្រុសនឹងចៅប្រុសរបស់គាត់មកពីខាងក្រៅផងដែរ។ គាត់បានលើកជើងវ៉ាន់មកក្រសោបអោបថើបជាច្រើនខ្សឺតដោយក្តីនឹករលឹកជាខ្លាំង៕
"ជុងវ៉ាន់ក៏នឹកលោកយាយដូចគ្នា!"ជុងវ៉ាន់អោបកលោកយាយគីមរបស់គេឡើងជាប់រួចក៏អោនទៅថើបគាត់តបវិញ។
" លោកប៉ាអ្នកម៉ាក់ ??មិចក៏អ្នកទាំងពីមកទីនេះបាន??ហើយមកទាំងពីពេលណា?" ថេយ៉ុងដែលទើបដើរចូលមកក្រោយក៏ភ្ញាក់នឹងវគ្តមានប៉ាម៉ាក់របស់ខ្លួនដូចគ្នា។
"យើងមកដល់ពីរម៉ោងហើយ! ចោះនេះឯងទើបតែនាំចៅប្រុសរបស់យើងមកពីរណា? "គាត់ដាក់ខ្លួនអង្គុយនៅលើសាឡុងដោយមានជុងវ៉ាន់អង្គុយនៅលើភ្លៅរបស់គាត់។
"គឺខ្ញុំទៅធ្វើធុរ:នឹងណា! ចោះលោកប៉ានឹងអ្នកម៉ាក់មកទីនេះមិចមិនព្រមស្តាប់ខ្ញុំជាមុន??ខ្ញុំនឹងបានឲ្យអ្នកបម្រើរៀបចំបន្ទប់ទុកឲ្យហើយ"
"គឺអ្នកម៉ាក់របស់កូននឹងណា រំអុកឲ្យប៉ាជូនគេមកឡើងពីបីថ្ងៃទៅហើយតែប៉ាមិនចេះជូនមក ដោយរំអុកខ្លាំងពេកទើបប៉ាជូនគេមកទងប្រញាប់បែនេះទៅ"
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...